អ៊ុយក្រែនប្រកាសអាសន្នទូទាំងប្រទេស ក្រោយរុស្ស៊ីវា.យប្រហារខ្លាំងក្លា
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃទី២៩ ធ្នូ រងការវាយប្រហារដោយមីស៊ីលច្រើនសិបគ្រាប់និង
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃទី២៩ ធ្នូ រងការវាយប្រហារដោយមីស៊ីលច្រើនសិបគ្រាប់និង
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃទី២៩ ធ្នូ រងការវាយប្រហារដោយមីស៊ីលច្រើនសិបគ្រាប់និងបណ្ដាដ្រូនរុស្ស៊ី ដោយទីក្រុងខាគៀវ ក្រុងLVEV និងក្រុងគៀវ រងការប៉ះពាល់ជាពិសេសដោយសារការវាយប្រហារទាំងនោះដែលបន្តនាព្រឹកថ្ងៃនោះ។
ដែនដីអ៊ុយក្រែនទាំងមូលស្ថិតក្នុងការប្រកាសអាសន្ន ដោយរុស្ស៊ីនាថ្ងៃទី២៩ ធ្នូនោះ នាព្រឹកព្រហាម បានវាយប្រហារលើទីក្រុងជាច្រើនក្នុងទូទាំងប្រទេស សំដៅជាពិសេសលើក្រុងគៀវ ព្រមទាំងតំបន់ក្រុងខាគៀវ ក្រុងLVEVភាគខាងលិចប្រទេសនិងក្រុងកំពង់ផែអូដេសា។ ស្នូរផ្ទុះនានាលាន់ឮនៅក្រុងគៀវនាព្រឹកថ្ងៃទី២៩ ធ្នូ ដែលនៅទីនោះកងកម្លាំងការពារអាកាសមានសកម្មភាពខ្លាំងក្លា។ នេះជាការអះអាងរបស់អភិបាលក្រុងនេះលោកវីតាលីគ្លីតស្កូ។ ការប្រកាសអាសន្នក្នុងទូទាំងប្រទេសធ្វើនាព្រឹកថ្ងៃទី២៩ ធ្នូនោះដែរ។
តាមរដ្ឋបាលយោធាក្រុងគៀវថា តុល្យការ ដំបូងមនុស្ស៣នាក់រងរបួសក្នុងការវាយប្រហារលើកូណូតុបក្នុងតំបន់ស៊ូមី ដែលនៅទីនោះអគារស្នាក់នៅមួយរងការប៉ះពាល់ជាពិសេស។ តាមកងទ័ពអ៊ុយក្រែនថា ដ្រូនរុស្សុី៣គ្រឿងត្រូវបាញ់ទម្លាក់។ ក្រុងខាគៀវរងការវាយប្រហារយ៉ាងតិច១០លើក តែមិនបណ្ដាលឲ្យមានជនរងគ្រោះឡើយ។ មន្ទីរពេទ្យមួយស្ថិតក្នុងសង្កាត់គីអីុវស្គីរងការខូចខាត។
អភិបាលក្រុងខាគៀវលោកអ៊ីហ្គ័រតេរេខូវបញ្ជាក់ថា ការវាយប្រហារធ្វើឡើងដោយមីសីុល S-300 និងX-22 បណ្ដាលឲ្យស្ទះដល់ការផ្គត់ផ្គង់អគិ្គសនីនិងស្ទះដល់ការដឹកជញ្ជូន។
នៅក្រុងអូដេសាអគារមួយរងការខូចខាតក្រោយការវាយប្រហារ តែភ្លើងដែលឆេះត្រូវបានពន្លត់ភ្លាមៗ។ ទីក្រុងLVEV រងការវាយប្រហារ២លើកដោយដ្រូន១០គ្រឿងបណ្ដាលឲ្យមានភ្លើងឆេះក្នុងទីតាំងសំខាន់មួយ។ អាជ្ញាធរក៏រាយការណ៍ពីការផ្ទុះដែរក្នុងតំបន់ក្រុងDNIPRO ។ បណ្ដាមីសីុលទូរបញ្ជាត្រូវបានបាញ់ចេញពីបណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTU95MS។
កាលពីថ្ងៃទី២៨ធ្នូការវាយប្រហារមួយរបស់រុស្ស៊ី បណ្ដាលឲ្យមនុស្សស្លា.ប់៣នាក់និងរបួស៩នាក់ ក្នុងភូមិ២នៃតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា៕
ចែករំលែកព័តមាននេះ