ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​បរិភោគ​ជ្រក់​បន្លែ​បង្ក​ជំងឺមហារីក ដូច​ការ​លើក​ឡើង​ត​ៗ​គ្នា​ដែរ​ឬទេ?

3 ខែ មុន

វៀតណាម ៖ មនុស្ស​ជា​ច្រើន​ជឿ​ថា ការ​ទទួលទាន​ជ្រក់​បន្លែ​អាច​បង្កើត​ជាតិពុល ដែល​បង្ក​ទៅ​ជា​ជំងឺ

វៀតណាម ៖ មនុស្ស​ជា​ច្រើន​ជឿ​ថា ការ​ទទួលទាន​ជ្រក់​បន្លែ​អាច​បង្កើត​ជាតិពុល ដែល​បង្ក​ទៅ​ជា​ជំងឺមហារីក​។ តើ​រោះ​ង​នេះ​ជា​ការ​ពិត​ដែរ​ឬទេ?

ជុំវិញ​ការ​អះអាង​នេះ លោក​វេជ្ជបណ្ឌិត Nguyen Duy Thinh មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​ចំណីអាហារ និង​បច្ចេកវិទ្យា​ជីវវិទ្យា នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​បកស្រាយ​ថា ជ្រក់​បន្លែ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា អាហារ​បង្ក​ជំងឺមហារីក និង​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង ដោយ​មនុស្ស​ជា​ច្រើន​ជឿ​ថា ជ្រក់​បន្លែ​មាន​ផ្ទុក​សារធាតុពុល​សូ​ឡា​នី​ន (Solanine) ដែល​ជា​សារធាតុ​បង្ក​ជំងឺមហារីក ដូច្នេះ​ហើយ​ទើប​មានការ​ណែនាំ​ត​ៗ​គ្នា​មិន​ឱ្យ​បរិភោគ​ជ្រក់​បន្លែ​ដែល​ទើប​ត្រាំ​ថ្មី​ៗ​។

តាម​ពិត​ទៅ ផលវិបាក​ចំពោះ​សុខភាព​បែប​នេះ កើតឡើង​ក្នុង​ករណី​នៃ​ការ​ត្រាំ​ជ្រក់​បន្លែ​មិន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ព្រោះ​សារធាតុ​សូ​ឡា​នី​ន អាច​រលាយ​បាត់​ក្នុង​ទឹកប្រៃ ដូច្នេះ​សារធាតុ​នេះ​បាន​រលាយ​បាត់​នៅ​ពេល​បន្លែ​ត្រូវ​បាន​ត្រាំ​ក្នុង​ទឹកអំបិល​។

យ៉ាងណាមិញ រឿង​ដ៏​សំខាន់​មួយទៀត ដែល​ត្រូវ​កត់សម្គាល់​នោះ​គឺថា ជ្រក់​បន្លែ​ជា​ធម្មតា​មាន​ជាតិ​ប្រៃ​ខ្លាំង ដូច្នេះ​មិន​ស័ក្តិសម​សម្រាប់​អ្នកមាន​ជំងឺលើសឈាម ឬ​ជំងឺ​តម្រងនោម​បរិភោគ​នោះ​ទេ​។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ មនុស្ស​ដែល​មាន​សុខភាព​ល្អ គួរតែ​បរិភោគ​អំបិល​មិន​លើស​ពី​៥​ក្រាម​ក្នុង​១​ថ្ងៃ ដូច្នេះ​ហើយ​ការ​បរិភោគ​ជ្រក់​បន្លែ​ដែល​ត្រូវ​បាន​ណែនាំ​គឺ​ចន្លោះ​ពី ៥០-១០០​ក្រាម​ក្នុង​១​ថ្ងៃ​។ ពិសេស​ជាង​នេះ​ទៀត ក្រឡ​ធ្វើ​ពី​ប៉​សឺ​ឡែ​ន ឬ​សេ​រ៉ា​មិច គួរតែ​ត្រូវ​បាន​ប្រើប្រាស់​អំឡុង​ពេល​ត្រាំ​ជ្រក់​បន្លែ ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ធុង​ប្លា​ស្ទិ​ក​។

សរុប​មក​វិញ លោក​វេជ្ជបណ្ឌិត Nguyen Duy Thinh បាន​អះអាង​ថា ប្រសិនបើ​ការ​ធ្វើ​ជ្រក់​បន្លែ​បាន​ត្រឹមត្រូវ និង​ការ​ទទួលទាន​បាន​ត្រឹមត្រូវ ច្បាស់​ណាស់​គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ