ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​​សង្គម​យុត្តិធម៌​គ្រោងរំលាយ​​​ចូល​ជាមួយគណបក្ស​​​នរោត្តម ​រណឫទ្ធិ ​នៅ​ក្នុងខែ​​មិថុនា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​​​មន្ត្រីជាន់​ខ្ពស់​​នៃគណបក្ស​​​សង្គម​យុត្តិធម៌​​​ដែលដឹកនាំ​​​ដោយ​លោក​​​បាន សុផល ប្រធាន​​​គណបក្ស​​ឱ្យ​ដឹង​​កាលពីថ្ងៃទី​​២៥ ឧសភា ​​២០១១ ថា លោក​បាន សុផល ប្រធាន​​គណបក្ស​​​​គ្រោងដឹក​នាំ​​​គណ​បក្ស​​​សង្គម​យុត្តិធម៌​ទៅចូលរួម​ជា​មួយ​គណបក្ស​​នរោត្តម ​​រណឫទ្ធិ ​ដឹកនាំ ដោយ​​​សម្តេច​​​​ក្រុមព្រះ​​​នា​ខែ​​មិថុនា

រាជធានីភ្នំពេញ ៖ យោង​តាម​​​មន្ត្រីជាន់​ខ្ពស់​​នៃគណបក្ស​​​សង្គម​យុត្តិធម៌​​​ដែលដឹកនាំ​​​ដោយ​លោក​​​បាន សុផល ប្រធាន​​​គណបក្ស​​ឱ្យ​ដឹង​​កាលពីថ្ងៃទី​​២៥ ឧសភា ​​២០១១ ថា លោក​បាន សុផល ប្រធាន​​គណបក្ស​​​​គ្រោងដឹក​នាំ​​​គណ​បក្ស​​​សង្គម​យុត្តិធម៌​ទៅចូលរួម​ជា​មួយ​គណបក្ស​​នរោត្តម ​​រណឫទ្ធិ ​ដឹកនាំ ដោយ​​​សម្តេច​​​​ក្រុមព្រះ​​​នា​ខែ​​មិថុនា​ ​​២០១១​​ ខាង​មុខនេះ​។​

មន្ត្រី​​គណបក្ស​សង្គម​យុត្តិធម៌​​​បាន​ប្រាប់​កោះ​សន្តិភាព​​​តាមទូរស័ព្ទ​​ទៀត​ថា ​ដោយមា​នការ​សិក្សា​​​រវាង​គណបក្សទាំង​​២​​​​ឃើញថា មាន​លក្ខ​ន្តិកៈ​​​​របស់​គណបក្ស​​មានភាពដូច​គ្នាច្រើន​​ និង​គោល​​​នយោបាយ​​​មិន​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដូចគ្នា ​​ប្រធានគណបក្ស​​ទាំង​​២​គឺ​លោកបាន សុផល ​ប្រធាន​​​គណបក្ស​​​សង្គម​យុត្តិធម៌​​​ និង​សម្តេច​​​ក្រុម​ព្រះ​​នរោត្តម ​​រណឫទ្ធិ ​ប្រធាន​គណប​ក្ស​​នរោត្តម ​​រណឫទ្ធិ ​បានយល់ព្រម​ក្នុង​​ការ​រួប​រួម​គ្នា​ ហើយ​​គ្រោង​ធ្វើ​ពិធី​បញ្ចូលគ្នា​នៅ​ក្នុង​ខែ​មិថុនា​​ខាង​មុខនេះ ។​

ក្នុងការ​រួមបញ្ចូល​​គ្នានេះ​គឺ​គណបក្ស​​សង្គម​​​យុត្តិធម៌​​​នឹង​រំលាយខ្លួន​​​ទាំងស្រុង​​ទៅចូលរួម​ជា​មួយគណ​បក្ស​​​នរោត្តម រណឫទ្ធិ របស់សម្តេច​ក្រុម​ព្រះ ។ ​​គណបក្ស​​​សង្គម​​យុត្តិធម៌​​​ធ្លាប់​បាន​​ចូលរួមប្រកួត​ប្រជែង​​​ក្នុងការ​បោះ​​ឆ្នោត​ជា​ច្រើន​​​​អាណត្តិរួចមកហើយ​ តែមិន​​​ដែលបាន​ទទួល​​សំឡេង​​​គាំទ្រ​នោះ​ទេ ។ នៅក្នុងឆ្នាំ​​២០០៨ ​គណ​បក្ស​​នេះ​ធ្លាប់​​បាន​ធ្វើសម្ព័ន្ធ​​​ភាពនយោបាយ​​ជា​មួយ​គណបក្ស​​ខ្មែរ​ឈប់​​ក្រ​របស់​លោក​​ក្រវ៉ាញ ដារ៉ន ៕​