ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ ប្រើ​ពាក្យ​មិន​សមរម្យ​ប៉ះពាល់​ថ្នាក់ដឹកនាំ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បន្ទាប់​ពី​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០២​នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បន្ទាប់​ពី​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០២​នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly Leap បង្ហោះ​វី​ដេ​អូ និយាយ​ពាក្យ​សម្តី​មិន​សមរម្យ ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ នៅ​លើ​បណ្តាញ​សង្គម ។

ប្រភពពីស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រក​ម្ចាស់​គណនី LY Leap និង​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន ៖
១.​ឈ្មោះ សុខ លា (​ប្តី​)
២.​ឈ្មោះ​សុខ លី​ដា (​ប្រពន្ធ​) នៅ​ចំណុច​ផ្ទះសំណាក់​គ្រី​ន​ផាក ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ដើម្បី​យក​មក​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន ជា​លទ្ធផល​ពួក​គេ​មាន​វិជ្ជមាន​សារធាតុ​ញៀន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ