ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ថា​សង្គ្រាម​នឹង​អូស​បន្លាយពេល​យូរ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ ព្យាករណ៍​នា​ថ្ងៃ​ទី​២៤ ​ធ្នូ​ថា សង្គ្រាម​ជាមួយ​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​នឹង​អូស​បន្លាយពេល​យូរ​ថែម​ទៀត ហើយ​លោក​ក៏​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ ចំពោះ​ការ​បាត់បង់​ទាហាន​អ៊ី​​ស្រា​អែ​ល​ច្រើន​នាក់​ក្នុង​សង្គ្រាម​នោះ​។

តាំងពី​ថ្ងៃ​ទី​២២​ ធ្នូ ​កន្លងមកនេះ ​ទាហាន​អ៊ី​ស្រា​អែ​ល​ដល់​ទៅ​១៤​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា​។ នោះ​ជា​តុល្យការ​អាក្រក់​បំផុត​មួយ សម្រាប់​កងទ័ព​អ៊ី​​ស្រា​អែ​ល​ក្នុង​ដំណាក់កាល​ដ៏​ខ្លី​មួយ តាំងពី​ចាប់ផ្ដើម​ការ​វាយលុក​លើ​ជ្រោយ​ហ្គា​ហ្សា​ពី​ថ្ងៃ​ទី​៧ ​តុលា​ កន្លងមក​។

កងទ័ព​អី​ុ​ស្រា​អែ​ល​ប្រកាស​ថា ខ្លួន​នឹង​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​ចលនា​អ៊ិ​ស្លា​ម​នោះ​។ លោក​នេ​តាន់​យ៉ា​ហ៊ូ​ បន្ត​ថា យើង​នឹង​ប្រយុទ្ធ​ដល់ទី​បំផុត​គឺ​រហូត​ដល់​រំដោះ​ចំណាប់ខ្មាំង រហូត​ដល់​កម្ទេច​ពួក​ហា​ម៉ាស់​និង​រហូត​ដល់​យើង​អាច​ស្ដារ​ឡើង​វិញ​សន្តិសុខ​ឲ្យ​បាន​ប្រសើរ​ទាំង​នៅ​ភាគ​ខាងជើង​ទាំង​នៅ​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា​។

កាលពី​ថ្ងៃ​ទី​២២​ធ្នូ​ទាហាន​អី​ុ​ស្រា​អែ​ល​ម្នាក់​បាន​ស្លាប់​នៅ​ភាគ​ខាងជើង​ប្រទេស ដោយសារ​ការ​វាយប្រហារ​មក​ពី​លី​បង់​ដែល​ជា​ការ​វាយប្រហារ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​សម្ព័ន្ធមិត្ត​ហា​ម៉ាស់​។ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​ជ្រោយ​ហ្គា​ហ្សា​មក ទាហាន​អី​ុ​ស្រា​អែ​ល​យ៉ាងតិច​១៥៣​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ