ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​វា.យប្រហារ​ជំរំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​មួយ​ស្លា.ប់​យ៉ាងតិច​៧០​នាក់

4 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ក្រសួងសុខាភិបាល​ហា​ម៉ាស់​ប្រកាស​នា​ថ្ងៃ​ទី​២៤ ​ធ្នូ​ ម្សិលមិញនេះ​ថា

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ក្រសួងសុខាភិបាល​ហា​ម៉ាស់​ប្រកាស​នា​ថ្ងៃ​ទី​២៤ ​ធ្នូ​ ម្សិលមិញនេះ​ថា មនុស្ស​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​មួយ​របស់​អី​ុ​ស្រា អែ​ល​លើ​បណ្ដា​ផ្ទះ​ក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ជ្រោយ​ហ្គា​ហ្សា​។

ក្នុង​តុល្យការ​មុន​នេះ​ក្រសួងសុខាភិបាល​ហា​ម៉ាស់ រៀបរាប់​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៦០​នាក់​ដោយ​អះអាង​ថា ការ​វាយប្រហារ​នោះ របស់​អី​ុ​ស្រា​អែ​ល​បាន​កម្ទេច​ផ្ទះ​យ៉ាងតិច​៣ ក្នុង​ជំរំ​ជនភៀសខ្លួន​ម៉ា​ហ្គា​ហ្សុ​ី ភាគ​កណ្ដាល​ជ្រោយ​ហ្គា​ហ្សា​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងសុខាភិបាល​នៃ​រដ្ឋាភិបាល​ហា​ម៉ាស់ លោក​អា​ស្ត្រា​ហ្វ​អាល់​គូ​ដ្រា​អះអាង​ថា ការ​វាយប្រហារ​បាន​កម្ទេច​បណ្ដា​ផ្ទះ​មាន​ប្រជាជន​រស់នៅ​និង​ថា​ចំនួន​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​សមាជិកគ្រួសារ​ជា​ច្រើន​កំពុង​នៅផ្ទះ ក្នុង​ពេល​នៃ​ការ​ទម្លាក់​គ្រាប់បែក​នោះ​។

ម្យ៉ាងវិញទៀត​តាម​ក្រសួងសុខាភិបាល​ហា​ម៉ាស់​ដដែល​ថា សមាជិក​១០​នាក់​នៃ​គ្រួសារ​តែ​មួយ​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​២៤​ធ្នូ​ក្នុង​ការ​វាយប្រហារ​មួយ​របស់​អី​ុ​ស្រា​អែ​ល​ចំ​ផ្ទះ​ពួក​គេ ស្ថិត​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ហ្សា​បាលី​យ៉ា​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​។

ក្រសួង​នេះ​ក៏​ប្រកាស​នា​ថ្ងៃ​ទី​២៤​ ធ្នូ​ នោះ​ថា ជន​ប៉ា​ឡេ​ស្ទី​ន​ដល់​២០.៤២៤​នាក់​ហើយ ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​អី​ុ​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា​ពី​ថ្ងៃ​ទី​៧​តុលា​មក​។

តុល្យការ​នោះ​រួម​បញ្ចូល​មនុស្ស​១៦៦​នាក់​ដែល​ត្រូវ​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ក្រៅពី​អ្នក​ស្លាប់​ក្រសួងសុខាភិបាល​ហា​ម៉ាស់ ក៏​រៀបរាប់​ពី​មនុស្ស​យ៉ាងតិច​៥៤.០៣៦​នាក់​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ