ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាប​ចេះ​រោងចក្រ​មួយ​កន្លែង នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

4 ខែ មុន
  • ព្រះសីហនុ

អណ្ដាតភ្លើង​បាន​ឆាបឆេះ​រោងចក្រ​មួយ​កន្លែង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

ខេត្ត​ព្រះ​សីហ​នុ ៖ បើតាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹងថា អណ្ដាតភ្លើង​បាន​ឆាបឆេះ​រោងចក្រ​មួយ​កន្លែង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះ​សីហ​នុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ធឿ​ន ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​ករណី​អគ្គិភ័យ​ខាងលើ​នេះ បើ​យោង​តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆាបឆេះ គឺ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង តែ​មិន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិ​.​ត​ម្ចាស់​រោងចក្រ​នោះ​ទេ​។

សមត្ថកិច្ច​បន្ត​ថា ភ្លាម​ៗ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល និង​រថយន្ត​ពន្លត់​អគ្គិភ័យ​៩១១ បាន​ចេញ​អន្តរាគមន៍​ទៅ​ជួយ​ពន្លត់​អគ្គិភ័យ​ទាន់​ពេលវេលា​។ ដោយឡែក​ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​ឃ្លាំង​របស់​រោងចក្រ​វិញ គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ