ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិ.ច​នាវា​ទេសចរណ៍​១​គ្រឿងនៅ​ថៃ​ បា.ត់​ខ្លួន​២​នាក់

4 ខែ មុន

ប្រទេស​ថៃ ៖ នាវា​១​គ្រឿង​បាន​លិច​ជាមួយ​អ្នកដំណើរ​១៤​នាក់​នៅ​ជិត​ប្រជុំ​កោះ​ស៊ូ​រី​ន ក្នុង​ខេត្ត​ផាង​

ប្រទេស​ថៃ ៖ នាវា​១​គ្រឿង​បាន​លិច​ជាមួយ​អ្នកដំណើរ​១៤​នាក់​នៅ​ជិត​ប្រជុំ​កោះ​ស៊ូ​រី​ន ក្នុង​ខេត្ត​ផាង​ញ៉ា ភាគ​ខាងត្បូង​ថៃ​កាលពី​ថ្ងៃ​ទី​២៣ ​ធ្នូ​ ។

ជនជាតិ​ថៃ​ម្នាក់​និង​ស្ត្រី​អ្នកទេសចរ​ជន ជាតិ​អង់គ្លេស​ម្នាក់ បាន​បាត់​ខ្លួន​ក្រោយ​គ្រោះថ្នាក់​នោះ ដែល​កើត​មាន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​មុជ​ក្នុង​ទឹក​មើល​បាតសមុទ្រ ក្នុង​ដែនទឹក​នៃ​ខេត្ត​ផាង​ញ៉ា​ភាគ​ខាងត្បូង​ថៃ​។ អាជ្ញាធរ​សមុទ្រ​ថៃ​ផ្ដល់​ព័ត៌មាន​នា​វេលា​ម៉ោង​៩​ព្រឹក​ថា នាវា​ដឹក​ពួក​អ្នក​មុជទឹក​ឈ្មោះ​PORN SAWAN បាន​ជួប​គ្រោះថ្នាក់​ហើយ​លិច​នៅ​ជិត​កោះ​តូ​រី​ន​ឡា ដែល​គេ​ហៅ​ផង​ដែរ​ថា​កោះ​កៃ​។ គ្រោះថ្នាក់​នោះ​កើត​មាននៅ​ខាងក្រៅ​ប្រជុំ​កោះ​ស៊ូ​រី​ន ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៧,៤​គីឡូម៉ែត្រ​ពី​ច្រាំង​។

នាវា​នោះ​ដឹក​អ្នកដំណើរ​១៤​នាក់​បាន​ចាក​ចេញពី​កំពង់​ផែ​TAP LAMUNG ដើម្បី​ទៅ​មុជ​ចូល​មើល​ក្នុង​សមុទ្រ​។ នាវា​នេសាទ​១​គ្រឿង​អាច​ជួយ​សង្គ្រោះ​មនុស្ស​បាន​១២​នាក់ ក៏​ប៉ុន្តែ​អ្នកដំណើរ​២​នាក់​បាន​បាត់​ខ្លួន​។ ប្រតិបត្តិការ​រុករក​កំពុង​ធ្វើ​តាម​រក​អ្នក​បាត់​ខ្លួន​ទាំង​២​នាក់​នោះ​។

ចំណែក​ផ្នែក​ឧតុនិយម​ថៃ​បាន​ព្រមាន​ពី​ធាតុអាកាស​ត្រជាក់​ខ្លាំង​នៅ​ក្នុង​ទូ​ទាំង​ប្រទេស និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងត្បូង​។ សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​ធ្នូ​គូសបញ្ជាក់​ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​មួយ​និង​ការ​ប្រមូលផ្ដុំ​ខ្យល់​ត្រជាក់​នៅ​តែ​គ្របដណ្ដប់​លើ​ប្រទេស​ថៃ​និង​ផ្នែក​ខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​អាកាសធាតុ​ត្រជាក់​និង​ខ្យល់​ខ្លាំង​មាន​ក្នុង​ប្រទេស​ទាំងមូល​។ ក្នុង​បណ្ដា​តំបន់​ភ្នំ​ភាគ​ខាងជើង​ប្រទេស​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​រវាង​ពី​៣​ទៅ​១៣​អង្សា​សេ ជាមួយ​ការ​ធ្លាក់​ព្រិល​ក្នុង​តំបន់​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ