ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំបុក បែប​ស្តង់​ការ​ទំនើប គ្រោង​នាំ​លក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ខណៈ​មានការ​គាំទ្រ​ច្រើន​ពី​រសជាតិ

4 ខែ មុន

ខេត្តបាត់ដំបង ៖ អំបុក ជា​ប្រ​ភេ​ស​អាហារ​មួយ​បែប​របស់​ប្រជាជន​កម្ពុជា មាន​តាំងពី​ដូនតា មក​ម្ល៉េះ តែ​អ្វី​ដែល​សំខាន់​នោះ​ប្រភេទ​អំបុក​របស់​អ្នក​ខេត្តបាត់ដំបង ត្រូវ​បាន​កំពុង​តែ​ត្រៀមខ្លួន​នាំ​លក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោយ​គោរព​តាម​បច្ចេកវិទ្យា​ស្តង់ដា ក្នុង​ការ​ផលិត…

ខេត្តបាត់ដំបង ៖ អំបុក ជា​ប្រ​ភេ​ស​អាហារ​មួយ​បែប​របស់​ប្រជាជន​កម្ពុជា មាន​តាំងពី​ដូនតា មក​ម្ល៉េះ តែ​អ្វី​ដែល​សំខាន់​នោះ​ប្រភេទ​អំបុក​របស់​អ្នក​ខេត្តបាត់ដំបង ត្រូវ​បាន​កំពុង​តែ​ត្រៀមខ្លួន​នាំ​លក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោយ​គោរព​តាម​បច្ចេកវិទ្យា​ស្តង់ដា ក្នុង​ការ​ផលិត និង​មានការ​គាំទ្រ​ពី​រស់ជាតិ ។

កំពុង​តែ​ច្រក់​អំបុក ដាក់​កំប៉ុង លោកស្រី ញ៉ែ​ម ចន្ទី នាយក​យិ​កា​ក្រុមហ៊ុន​អង្គ​រមាស ស្ថិត​ក្នុងភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង បាតដំបង ខេត្តបាត់ដំបង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន កន្លែង​អ្នកស្រី បាន​ផលិត​អាហា​គ្រៀម​ជា​ច្រើន​ប្រភេទ ដូច​ជា​អំបុក​ចំនួន ៥​មុខ ដូច​ជា ៖ អំបុក សារាយ សមុទ្រ អំបុក​ផ្លៃ​ឈើ​ចម្រុះ អំបុក​ពិសេស អំបុក​ចេក និង​អំបុក​ធម្មជាតិ​។ ដោយឡែក អាហារ​ត្រី​ក្រៀម​វិញ មាន​ត្រី​ធម្មជាតិ ត្រី​ទន្លេរ​សាប​បាត់ដំបង ត្រី​រស់ជាតិ​ហិល ត្រី​រស់ជាតិ ល្ង ។

លោកស្រី បញ្ជាក់​ថា ត្រី​ដែល​យក​មក​ផលិត​បែប​ស​ម្ងួ​ត ដែល​អាច​ទុក​បាន​រយៈ​យូរ ហើយ​មិន​ខូចគុណភាព​នោះ​ទេ ព្រោះ​ត្រូវ​បាន​ធ្វើ​តាម​ស្តង់ដា ដែល​ទទួល​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ ។

លោកស្រី បាន​បញ្ជាក់​ថា ៖ «​ចាប់ពី​ឆ្នាំ​២០១៧ មក​ដល់​បច្ចុប្បន្ន​នេះ មានការ​គាំទ្រ​ខ្លាំង និង​ជំរុញ​ខ្លាំង​ធ្វើ​ឲ្យ​នាង​ខ្ញុំ នឹក​ស្មាន​មិន​ដល់​ព្រោះថា ប្រភេទ​អាហារ​មួយ ដែល​ជា​អាហារ​ទ​ម្លៀ​ម ទម្លាប់​ខ្មែរ មាន​យូរលង់​ណាមួយ​ហើយ និង​មានការ​ប្រារ​ព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​»​។

យ៉ាងណា​ក្តី អ្នកស្រី បាន​អះអាង​ថា ក្នុង​រយៈពេល​បច្ចុប្បន្ន​នេះ អ្នក​ហូប​អំបុក ហាក់ដូចជា​មានការ​ថយ​ចុះ ពិសេស​នោះ​ក្រុម​មនុស្ស​ពេញវ័យ ប៉ុន្តែ​អ្នក​ជំនាន់​មនុស្ស​នៅ តែ​មាន​អត្រា​ហូប​ច្រើន​។ ទោះជា​យ៉ាងណា​ក្តី អ្នកស្រី​បាន​លើក​ឡើង​ការ ដែល​អ្នក​ពេញវ័យ​មិនសូវ​ចូល​ចិត្ត​ហូប ឬ​មិនសូវ​មានការ​គាំទ្រ​អំបុក​ប្រហែល​មក​ពី​គេ​គិត​ពី​ការ​ផលិត​គ្មាន​អនាម័យ​ជាដើម​។ ដូច្នេះ​ហើយ បានជា​អ្នកស្រី បាន​ធ្វើ​អំបុក​មាន​ច្រើន​ប្រភេទ ដើម្បី​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ឡើង​វិញ ដោយ​ធ្វើ​អំបុក​ចេញពី​ស្រូវ​សែន​ក្រអូប ។

លោកស្រី​ថា ៖ «​ពិសេស​មែនទែន អំបុក​យើង​ផលិត​នេះ យើង​អាច​ដាក់​តាម​ខ្លួន​បាន ទោះបី​ទៅ​ទីណា​ក៏​ដោយ​«…» សូម​ជួយ​គាំទ្រ​ទាំងអស់​គ្នា ព្រោះថា វា​ជា​អាហារ​ប្រពៃណី​ផង និង​ជា​អាហារ​វប្បធម៌​ផង​» ។

ពាក់ព័ន្ធ​នឹង​ផលិត​អំបុក​នេះ​ដែរ លោកស្រី បាន​អះអាង​ថា គឺ​ធ្វើ​ខុស​គ្នា​កាលពី​សម័យ​មុន ដែល​កាលពី​សម័យ​មុន មិន​ទំនើប​នោះ​ទេ ផ្ទុយ​ទៅ​វិញ នៅ​ពេល​នេះ អ្នកស្រី ធ្វើ​បែប​ទំនើប ដោយ​ប្រើ​ម៉ា​ស៊ី ហើយ​អ្នក​ដែ​ផលិត​នេះ សុទ្ធតែ​មាន​អនាម័យ​ត្រឹមត្រូវ​បាន​ល្អ​។

លោកស្រី​បញ្ជាក់​ថា ៖ «​អំបុក​យើង​ធ្វើ​នេះ គឺ​បាន​កំណត់​ត្រឹមត្រូវ​សូ​ម្បី​តែ​ឈ្មោះ​ស្រូវ ដែល​យក​មក​ធ្វើ​ក៏​កំណត់​យក​មក​ធ្វើ ខ្ញុំ​ចង់​និយាយ​ថា យើង​មិន​ចេះ​តែ​យក​ស្រូវ​គ្រប់​ប្រភេទ​មក​ធ្វើ​នោះ​ទេ គឺ​យើង​យក​ស្រូវ​ក្រអូប ឬ​ស្រូវ​សែន​ពិដោរ​។ ចំណុច​នេះ មាន​ន័យ​ថា​ស្រូវ ដែល​យក​មក​ធ្វើ គឺ​ចំនួន​៩០​ថ្ងៃ​ទេ គិត​ចាប់ពី​ស្រូវ​ចាប់ផ្តើម​ធ្វើ​» ។

លោកស្រី បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផលិត​អំបុក បែប​ស្តង់ដា ដោយ​ធ្វើ​ពី​២៤​ម៉ោង ដល់​៤៨​ម៉ោង​(​ធ្វើ​អំបុក​) បន្ទាប់​មក​ធ្វើ​តាម​ចង្វាក់​ផលិតកម្ម រហូត​ដល់​ការ​សំរិត សំរាំង​ជ្រើសរើស​អំបុក​មួយ​គីឡូ ចំណាយពេល​១​ម៉ោង ក្នុង​ការ​ដាក់​ច្រក​ក្នុង​ប្រអប់​សម្រាប់​ការ​យក​ទៅ​លក់​លើ​ទីផ្សារ ។

បើ​តាម​អ្នកស្រី ញ៉ែ​ម ចន្ទី បាន​ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សិប្បកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​កំពុង​តែ​រៀបចំ​ផ្តល់​កម្មសិទ្ធិបញ្ញា ដើម្បី​លក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

អ្នកស្រី បាន​ឲ្យ​ដឹង​ថា អំបុក​នឹង​ត្រៀម​យក​ទៅ​លក់​ទៅ​កាន់​ទីផ្សារ ដូច​ជា​ទៅ​ប្រទេស​អូស្ត្រាលី ប្រទេស​ចិន កូរ៉េ និង​ជប៉ុន​។ ប៉ុន្តែ​ពេល​នេះ កំពុង​តែ​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​ទេ ។

ក្នុង​ឱកាស​នោះ​ដែរ បើ​តាម​អ្នកស្រី បាន​ឲ្យ​ដឹង​ថា រាល់​ស្រូវ​ដែល​យក​មក​ធ្វើ​អំបុក គឺ​ប្រមូល​ទិញ​ប្រជា​កសិករ​។ ចំពោះ​តម្លៃ​វិញ គឺ​ក្នុង​កំប៉ុង​មាន​ទម្ងន់​១​ខាំ ស្មើ​ជិត​៣​ដុល្លារ ។

លោកស្រី បញ្ជាក់​ថា ៖ «​ស្តង់​យើង ធ្វើ​អំបុក​ដល់​ស្រួយ​ឆ្ងាញ់ ហើយ​មាន​ក្លិនក្រអូប​ប្រហើរ​នេះ​បាន​ដោយ​យក​ស្រូវ​៩០​ថ្ងៃ​។ តែបើ​ថា ផុត​ពី​ថ្ងៃនេះ គឺ​ធ្វើ​មិនកើត ហើយ​យក​ត្រូវ​ពិនិត្យ​មើល ពី​ប្រភេទ​ស្រូវ​ទៀត ពោល​ស្រូវ​ទាល់តែ​ល្អ​បំផុត ទើប​យក​មក​ធ្វើ​» ។

បើ​តាម​ម្ចាស់​ផលិតកម្ម បាន​អះអាង​ទៀត​ថា ពេល​នេះ​ខាង​ក្រសួងកសិកម្ម បាន​កំពុង​តែ​ត្រៀម​ឲ្យ​មានការ​ផលិត​ស្រូវ​មួយ​ប្រភេទ​សម្រាប់ ធ្វើ​អំបុក​គឺ​ស្រូវ​ចំប៉ី ស ៧០ ដែល​ប្រភេទ​ស្រូវ​មានគុណ​ភាព​ខ្ពស់ ។

លោកស្រី​ក៏​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ៖ «​នៅ​ពេល​យើង​មាន​ម៉ាស៊ីន​មក​ផល​យើង​អាច​ផលិត​ក្នុង​មួយ​ថ្ងៃ​បាន​១​តោន ហើយ​យើង​កំពុង​ត្រៀម​វេច​ខ្ចប់​នាំ​ចេញ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​បាន​ឲ្យ​ដឹង​ថា ការ​ផលិត​អំបុក​នេះ​ដែរ​បាន​ធ្វើ​តាម​ស្តង់ដា​ដោយ​បាន​ចូលរួម​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ