ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​អេ​កា​តឺ​រី​ណា​ មិន​អាច​ឈរឈ្មោះ​ប្រជែង​លោកពូ​ទី​ន

4 ខែ មុន

ប្រទេស​រុ​ស្ស៊ី ៖ លោកស្រី​អេ​កា​តឺ​រី​ណា​ដូ​អ៊ុន​សូ​វ៉ា​ សកម្មជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មិន​អាច​ឈរ

ប្រទេស​រុ​ស្ស៊ី ៖ លោកស្រី​អេ​កា​តឺ​រី​ណា​ដូ​អ៊ុន​សូ​វ៉ា​ សកម្មជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មិន​អាច​ឈរឈ្មោះ​ជា​បេ​ក្ខ​នារី​ប្រធានាធិបតី ប្រជែង​ជា​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ឡើយ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ីនា​ខែមីនា​ខាង​មុខ​នេះ​។ គណៈកម្មាធិការ​បោះ​ឆ្នោត​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​បាន​បដិសេធ​បេក្ខភាព​លោកស្រី ដោយ​លើក​ពី​ការ​បំពេញ​ឯកសារ​នានា​សម្រាប់​ការ​ចុះ​ឈ្មោះ​មិន​បាន​ត្រឹមត្រូវ​។ គួររំលឹកថា ស្ត្រី​ខ្លាំង​១​រូប​ចង់​ឈរឈ្មោះ​ប្រជែង​ជាមួយ​លោកពូ​ទី​ន

លោកស្រី​អេ​កា​តឺ​រី​ណា​ដូ​អ៊ុន​សូ​វ៉ា​ ជា​សកម្មជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ទាមទារ​ឲ្យ​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​រុ​ស្ស៊ី​បាន​ធ្វើ​ជិត​២​ឆ្នាំ​មក​ហើយ​។ នារី​អ្នកកាសែត​រូប​នោះ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង ដែល​ចង់​ឈរឈ្មោះ​ប្រជែង​ជាមួយ​លោកពូ​ទី​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។ បេក្ខភាព​លោកស្រី​ត្រូវ​បាន​គណៈ​ម្មា​ធិ​ការ​បោះ​ឆ្នោត​បដិសេធ កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​។ តាម​ទូរទស្សន៍​រុ​ស្ស៊ីថា​គណៈកម្មាធិការ​បោះ​ឆ្នោត​បាន​បដិសេធ​បេក្ខភាព​លោកស្រី​ថា​ដោយ​មិន​បាន​បំពេញបែបបទ​ត្រឹមត្រូវ ។

ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​រុ​ស្ស៊ី លោកស្រី​អែ​ល​ឡា​ប៉ា​ម​ហ្វី​ឡូ​វ៉ា​ថ្លែង​ថា គណៈកម្មាធិការ​នោះ​បដិសេធ​ជា​ឯកច្ឆ័ន្ទ​បេក្ខភាព​នារី​អាយុ​៤០​ឆ្នាំ​រូប​នេះ​។ លោកស្រី​ថា​នាង​ជានា​រី​នៅ​ក្មេង​វ័យ​នាង​គួរ​យក​ពេល​គិតគូរ​ពី​ជីវិត​នា​ពេល​ខាង​មុខ​ល្អ​ជាង​។ លោកស្រី​កា​តឺ​រី​ណា​បាន​បរិហារ​ភ្លាម​ៗ​ចំពោះ​សេចក្ដីសម្រេច​នោះ​។ តាម​តេ​ឡេ​ក្រាម​លោកស្រី​ប្រកាស​ពី​បំណង​តវ៉ា​ទៅ​តុលាការ​កំពូល​រុ​ស្ស៊ី​ដោយ​មិន​បញ្ចប់​ត្រឹមនេះ​ឡើយ​។

ចំណែក​គណបក្ស​កុំ​មុ​យ​នី​ស្ត​រុ​ស្សុ​ី​វិញ បាន​ជ្រើសតាំង​លោក​នី​កូ​ឡៃ​ខា​រី​តូ​ណូ​វ​ជា​បេក្ខជន សម្រាប់​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​តី​រុ​ស្សុ​ី​នា​ខែមីនា​ខាង​មុខ​នេះ​។ លោក​ជា​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប ធ្លាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០០៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ