ស្ទាក់ចាប់រថយន្តដឹកប្រហិតជាង២តោន ចេញពីបន្ទាយមានជ័យ ឆ្ពោះទៅក្រុងភ្នំពេញ (វីដេអូ)
- កំពង់ឆ្នាំង
ប្រហិតខុសច្បាប់ជាង២តោន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានកាលពី
ប្រហិតខុសច្បាប់ជាង២តោន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានកាលពី
ខេត្តកំពង់ឆ្នាំង ៖ ប្រហិតខុសច្បាប់ជាង២តោន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានកាលពីវេលាម៉ោង១និង៣០រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៧១ និង៧២ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ ចំណែកវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
លោក នួន សុភក្តី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលរបស់លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចស្ទាក់ចាប់បានរថយន្តធុនត្រា១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញBM 9649 ដែលដឹកប្រហិតចម្រុះជាង២តោន ចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅក្រុងភ្នំពេញ។
ក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តមានឈ្មោះ ពេជ្រ ភារម្យ មានទីលំនៅភូមិបាណន់ ស្រុកសង្កែខេត្ត បាត់ដំបង និងព្រូររថយន្តម្នាក់ទៀត។ ចំពោះវត្ថុតាង និងមនុស្ស២នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តតាមនីតិវិធីនៃច្បាប់។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការដឹកជញ្ជូនប្រហិតចម្រុះខាងលើនេះ គឺខុសច្បាប់ដែលបានហាមឃាត់ការដឹកជញ្ជូន និងលក់នៅលើទីផ្សារជាដាច់ខាត។
សូមបញ្ជាក់ថា សមត្ថកិច្ច និងមន្ត្រីជំនាញ បានយកសាច់ប្រហិតទាំងនោះ ទៅធ្វើការដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះហើយ។
ចែករំលែកព័តមាននេះ