ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ផ្ទះលួច​បេះដូង​កូនស្រី​ឪពុក​នាងចាប់ចងដៃ​ចងជើង​បញ្ជូនឱ្យ​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ

14 ឆ្នាំ មុន

ខេត្តកំពត ៖ យុវ​ជន​ម្នាក់​​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​​ទៀត​ហើយ​ និង​ត្រូវ​បាន​ឪពុក​ខាង​ស្រី​ចាប់​ចង​ដៃ​ចង​ជើង​ដូច​ចង​ជ្រូក​ទុក​លក់​​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២២ ឧសភា ​នៅ​​ក្នុង​ផ្ទះ​​នៅ​ផ្សារ​​ស្លឹក​ ឃុំ​កំពង់​ត្រាចខាង​កើ​ត ស្រុក​កំពង់​ត្រាច រួចហើយ​​​ឱ្យ​ប៉ូលិស​មក​នាំខ្លួន​យក​ទៅ ។ ​មន្ត្រី​ប៉ូលិស​​​និយាយ​ថា យុវ​ជន​ដែល​ក្លាយ​ខ្លួន​ជា​​អ្នក​ទោស​ស្នេហា​​

ខេត្តកំពត ៖ យុវ​ជន​ម្នាក់​​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​​ទៀត​ហើយ​ និង​ត្រូវ​បាន​ឪពុក​ខាង​ស្រី​ចាប់​ចង​ដៃ​ចង​ជើង​ដូច​ចង​ជ្រូក​ទុក​លក់​​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២២ ឧសភា ​នៅ​​ក្នុង​ផ្ទះ​​នៅ​ផ្សារ​​ស្លឹក​ ឃុំ​កំពង់​ត្រាចខាង​កើ​ត ស្រុក​កំពង់​ត្រាច រួចហើយ​​​ឱ្យ​ប៉ូលិស​មក​នាំខ្លួន​យក​ទៅ ។ ​មន្ត្រី​ប៉ូលិស​​​និយាយ​ថា យុវ​ជន​ដែល​ក្លាយ​ខ្លួន​ជា​​អ្នក​ទោស​ស្នេហា​​នោះ​ឈ្មោះ​ហុង គឹម​ហាប់ អាយុ​១៨​ឆ្នាំ ​នៅភូមិ​កំពូល​មាស ឃុំ​ឫស្សី​ស្រុក​ ស្រុកកំពង់​ត្រាច ​រីឯ​នាង​ក្រមុំ​ជា​គូ​សង្សារ​កំណាន់​ចិត្ត​​មានអាយុ​១៧​ឆ្នាំ ។

តាម​​យុវជន​ដែល​ឪពុក​ខាង​ស្រី ចាប់​ចង​ដៃ​ចង​ជើ​ងនោះ​បាន​និយាយ​ប្រាប់​ប៉ូលិស​​ថា គឺ​នាង​ជាសង្សារបាន​ទូរស័ព្ទ​​ណាត់​ឱ្យ​ខ្លួន​មក​ដេក​ជា​មួយ​នៅវេលា​ម៉ោង​ជាង​១០​យប់ ថ្ងៃទី​២១ ឧសភា ​ហើយខ្លួន​បាន​ធ្វើ​ដំណើរ​​តាម​ម៉ូតូ​​ និងដើរ​ចូល​ផ្ទះ​​នាង​តាម​ទ្វារ​មុខ​ត្រឹម​ត្រូវ ។ ​ពេល​ដែល​ខ្លួន​ដេក​នៅ​ក្នុង​បន្ទប់​ជា​មួយ​នាងដល់វេលា​ម៉ោង​ប្រហែល២រំលង​អធ្រាត្រ​ក៏បាន​ក្រោកសុំ​នាង​​មក​ផ្ទះ​វិញ តែ​​នាង​ ​មិន​ព្រ​ម​ក៏​នៅដេក​លង់​លក់​ជា​មួយ​​​គ្នា​​រហូត​ដល់​ម៉ោង​៨​ព្រឹក ​ទើប​ប្អូន​នាង​​ឃើញ​ក៏​ទូរស័ព្ទ​​ហៅ​ឪពុក​នាង​ឱ្យ​មក​ចាប់​រូប​គេ​​ចង​ដៃ​ចង​ជើង​ និង​ហៅ​ប៉ូលិស​​ឃុំ​កំពង់​ត្រាច ​​ខាង​កើត​មក​នាំខ្លួន​ទៅ​អធិ​ការ​ដ្ឋាន​ស្រុក។

​មន្ត្រី​ប៉ូលិស​​ស្រុក​និយាយ​ថា ក្រុម​គ្រួសារ​​​របស់ក្មេង​ស្រីនេះធ្លាប់​បាន​​ឆោ​ឡោ​ជា​ញឹក​ញាប់​​ដោយ​សារ​តែ​នាង​​ដើរ​លេង​ជា​មួយ​សង្សារ​ដែល​ត្រូវ​ឪពុក​ខាង​ស្រី​ចាប់​ខ្លួន​នេះ ។ ទោះបី​ជា​យា៉ង​ណា​អ្នក​ផ្សារ​ស្លឹក​​និយាយ​​គ្រប់​មាត់​ថា ឪពុក​ខាង​ស្រី​​ពិតជា​មានចិត្ត​ធម៌​​មិន​ធ្វើ​បាប​ក្មេងៗ​​ដែល​បាន​ស្រឡាញ់​គ្នា​រហូត​​ដេក​នៅ​ជា​មួយគ្នា​​នោះ​ឡើយ ។ ប៉ូលិស​ស្រុក​​បាន​​បញ្ជូន​​​ជន​ជាប់​ចោទ​​ស្នេហា​​ទៅកាន់​ស្នង​ការ​ដ្ឋាន​​ ប៉ុន្តែមាន​ការ​លើក​ឡើង​ថា អង្ករ​​​ក្លាយ​​ជា​បាយ​​ទៅ​ហើយ​ គួរតែ​ខាង​​ប្រុស​សម្រួល​​​គ្នា​ជា​មួយ​​ខាង​ស្រី​យក​ជន​ជាប់​ចោទ​មក​រៀប​ការ​វិញ ទើប​​ល្អ​ ព្រោះសំខាន់​គឺ​​ខាង​ស្រី បើ​សាមី​ខ្លួ​ន​​​ខាង​ស្រីពេញ​ចិត្ត​​ហើយ​អស់​មាន​ការ​សៅហ្មង​​អ្វី​ឡើយ។ ប៉ុន្តែអ្វីដែល​ត្រូវ​ពិចារណា​នោះ​គឺ​​អាយុ​នាង​នៅ​​ជា​អនីតិ​ជន​មិន​អាច​សម្រេច​ចិត្ត​ខ្លួន​ឯង​បាន​ទេ ​ហើយ​តាម​ផ្លូវ​ច្បាប់​​ក៏​មិន​អាច​អនុ​ញ្ញាត​​ឱ្យ​រៀប​ការ​​មុន​ពេល​មិន​ទាន់​គ្រប់​អាយុ​​១៨​ឆ្នាំដែរ ៕