ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមឧទ្ទាម​មី​យ៉ា​ន់​ម៉ា​ដណ្ដើម​បាន​អាវុ.ធ​ជា​ច្រើន​ក្នុង​ការ​វា.យលុក

2 ឆ្នាំ មុន

ប្រទេសមីយ៉ាន់ម៉ា​ ៖ ប្រតិបត្តិការ​​យោធា​​របស់​បណ្ដា​ក្រុម​ឧទ្ទាម​​​​មី​យ៉ាន់ម៉ា ចាប់តាំង​ពី​ដំ​ណាច់ខែ

ប្រទេសមីយ៉ាន់ម៉ា​ ៖ ប្រតិបត្តិការ​​យោធា​​របស់​បណ្ដា​ក្រុម​ឧទ្ទាម​​​​មី​យ៉ាន់ម៉ា ចាប់តាំង​ពី​ដំ​ណាច់ខែតុលា​មក​អាច​​ផ្លាស់ប្ដូរ​សភាព​ការណ៍​​​នៅ​​​​​​​​​​តំបន់​ជាច្រើន​នៃ​ប្រទេស​នេះ ក្នុងសង្គ្រាមសីុវិល​​​រវាង​​​របបយោធា​​និង​​​កង​កម្លាំង​​​ប្រឆាំង​ដែល​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​ធ្វើការប្រយុទ្ធ​​។

បណ្ដា​រូប​ភាព​ផ្សាយ​​ក្នុងខែ​ធ្នូ​​នេះ​បង្ហាញ​ពួក​​យុទ្ធជន​​​​​តស៊ូ​​​ដណ្ដើម​​​​​យក​បាន​ទីតាំង​ស្តុកអាវុធ​​​ច្រើន​កន្លែង​របស់​កង​ទ័ពរដ្ឋាភិបាល​ ក្រោយពួក​គេ​ដណ្ដើម​ត្រួតត្រា​បណ​្ដា​ប៉ុស្តិ៍​​​យោធា​​​ជួរ​មុខ​​។ ​​ការ​ដណ្ដើម​​​​យក​បាន​អា​វុធដ៏​ច្រើន​នោះ​ក្រោយពួក​ឧទ្ទាមវាយកាន់កាប់​បាន​ដែន​ដី​ច្រើន​។ រូប​ភាព​ផ្សាយតាមបណ្ដាញសង្គមដោយ​សមា​ជិក​កងកម្លាំង​រំដោះ​ជាតិ​តា​អាង គេឃើញ​អា​វុធ​និង​គ្រាប់រំ​សេវ​ដែល​​រិបអូស​យក​បាននៅណាម​សាន​រដ្ឋ​សាន​។ ​​ក្នុង​ចំណោម​អា​វុធដែលដណ្ដើម​យក​បាន​មានដល់​កាំភ្លើង​ធំផងដែរ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ