ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​តំបន់​ហ្គា​ហ្សា ៖ ម៉ា​ឡេ​ស៊ី​ហាម​កប៉ាល់​អ៊ី​ស្រា​អែ​ល​ទាំងអស់​ចូល​កំពង់​ផែ​ខ្លួន

4 ខែ មុន

ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​សម្រេច​ហាមឃាត់​បណ្តា​កប៉ាល់ ដែល​មាន​ទង់ជាតិ​ប្រទេស​

ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​សម្រេច​ហាមឃាត់​បណ្តា​កប៉ាល់ ដែល​មាន​ទង់ជាតិ​ប្រទេស​អ៊ី​ស្រា​អែ​ល​ចូល​ចត​នៅ​កំពង់​ផែ​របស់​ខ្លួន ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយលុក​របស់​ប្រទេស​មួយ​នេះ នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ នេះ​បើ​យោង​តាម​ប្រភព​ទូរទស្សន៍​ជប៉ុន NHK ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។

រដ្ឋាភិបាល​បណ្តា​ប្រទេស​កាន់សាសនា​ឥ​ស្លា​ម​ភាគច្រើន​បាន​អះអាង​ថា សកម្មភាព​របស់​អ៊ី​ស្រា​អែ​ល​មិន​អើពើ​នឹង​គោលការណ៍​មនុស្សធម៌​ជា​មូលដ្ឋាន និង​បំពាន​ច្បាប់​អន្តរជាតិ​តាម​រយៈ​ការ​សម្លាប់​រង្គាល​ដែល​កំពុង​បន្ត និង​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​ប៉ា​ឡេ​ស្ទី​ន​។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ កន្លង​ទៅ ដោយ​បាន​លើក​ឡើង​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​បំផុត​មួយ​របស់​អ៊ី​ស្រា​អែ​ល ដែល​មានឈ្មោះ​ថា ZIM ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​។ បន្ថែម​លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ក៏​បាន​ហាមឃាត់​បណ្តា​កប៉ាល់​ណាមួយ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល​ពី​ការ​ដឹក​ទំនិញ​នៅ​កំពង់​ផែ​ម៉ា​ឡេ​ស៊ី​ផង​ដែរ​។

ការ​ប្រមូលផ្តុំ​គ្នា​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​បាន​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ជាក់ស្តែង កាលពី​ខែតុលា​កន្លង​ទៅ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯការ​ប្រមូលផ្តុំ​មួយ​ដែល​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim បាន​អំពាវនាវ​ឱ្យ​ប្រទេស​អ៊ី​ស្រា​អែ​ល​បញ្ឈប់​ការ​វាយប្រហារ​លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ជា​បន្ទាន់​។

នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រជាជន​ម៉ូ​ស្លី​ម​ត្រូវ​បាន​គេ​ដឹង​ថា មាន​ចំនួន​ច្រើន​ជាង ៦០% នៃ​ចំនួន​ប្រជាជន​សរុប​ជាង​៣៤​លាន​នាក់​របស់​ខ្លួន​។ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​រក្សា​ជំហរ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ជា​យូរ​មក​ហើយ ហើយ​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ប្រទេស​អ៊ី​ស្រា​អែ​ល​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ