ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សារ​នយោបាយ ក៏​ដូច​ជា​បទបញ្ជា​ធ្ងន់​បំផុត​មក​លើ​កងកម្លាំង និង​សមត្ថកិច្ច ហើយ​ប្រកាស​យក​ខ្លួន​ធ្វើ​ជា​ខ្នងបង្អែក​អ្នក​អនុវត្ត​ច្បាប់ ប្រឆាំង​បទល្មើស​នានា ជា​ពិសេស​គឺ​ករណី​

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សារ​នយោបាយ ក៏​ដូច​ជា​បទបញ្ជា​ធ្ងន់​បំផុត​មក​លើ​កងកម្លាំង និង​សមត្ថកិច្ច ហើយ​ប្រកាស​យក​ខ្លួន​ធ្វើ​ជា​ខ្នងបង្អែក​អ្នក​អនុវត្ត​ច្បាប់ ប្រឆាំង​បទល្មើស​នានា ជា​ពិសេស​គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុ​.​ក​មនុស្ស​ស្លា​.​ប់ និង​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន ។

នៅ​ក្នុង​រយៈពេល​ជាង​១០០​ថ្ងៃ​មកនេះ សម្តេច​ធិ​បតី បាន​អញ្ជើញ​ចូលរួម និង​ថ្លែង​សារ ក៏​ដូច​ជា​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ប៉ុន្តែ​ទើបតែ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ក្នុង​ឱកាស​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងបរិស្ថាន​ទេ ដែល​សម្តេច​បាន​ចេញ​នូវ​សារ និង​បទបញ្ជា​ធ្ងន់​ៗ ច្បាស់​ៗ ដល់​កងកម្លាំង និង​អ្នក​ដែល​ពាក់ព័ន្ធ ។

សម្តេច​ធិ​បតី​បាន​ប្រកាស​យក​ខ្លួន​ធ្វើ​ជា​ខ្នងបង្អែក​របស់​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ ជា​ពិសេស​គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បញ្ជាក់​ថា សម្តេច​ពិតជា​ធុញទ្រាន់​ដែល​ឃើញ​សមត្ថកិច្ច​ដោះស្រាយ​ការងារ​គ្រាន់តែ​ការងារ​តូចតាច ក៏​ចាំបាច់ ចាំ​សុំ​គោលការណ៍​។

សម្តេច​បាន​បញ្ជាក់​ច្បាស់​ៗ​ថា សមត្ថកិច្ច​គ្រប់​កម្រិត​អាច​អនុ​វត្តបទ​ច្បាប់​បាន ជា​ពិសេស​គឺ​ចាប់​ជន​បង្ក​យក​ទៅ​អនុវត្ត​ច្បាប់​នៅ​នឹង​កន្លែង ដោយ​មិន​ចាំបាច់​សុំ​គោលការណ៍​ពី​នរណា​ទាំងអស់ នៅ​ក្នុង​ករណី​មាន​បញ្ហា​ពី​ថ្នាក់ដឹកនាំ​អាច​រាយការណ៍​ជូន​សម្តេច ។ សម្តេច​ធិ​បតី​បញ្ជាក់​ថា សូមកុំ​ខ្លាច ប្រសិនបើ​យើង​ត្រូវ​ច្បាប់ លោក​ជា​នាយក​រដ្ឋមន្ត្រី​សូម​យក​ខ្នង​ធ្វើ​ជា​បង្អែក​ជូន​អស់លោក​មាន​សមត្ថកិច្ច ។

ដោយឡែក​រឿង​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន សម្តេច​ធិ​បតី​បាន​ប្រកាស​ជា​ចំហរ​ដល់​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ថា រាជរដ្ឋាភិបាល​ត្រូវ​តែ​បន្សុទ្ធ​កងកម្លាំង​ចេញពី​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន​អោយ​បាន មុន​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន​នៅ​ទូ​ទាំង​ប្រទេស ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​យ៉ាង​ច្បាស់​ៗ​ថា កងកម្លាំង និង​សមត្ថកិច្ច​គ្រប់​កម្រិត​អោយ​តែ​រក​ឃើញ​ថា គ្រឿ​.​ង​ញៀ​.​ន គឺ​ត្រូវ​តែ​បណ្តេញ​ចេញពី​ក្រម​ខ័​ណ្ឌ​តែ​ម្តង ដោយ​មិន​យោគយល់​ឡើយ ។

បើ​តាម​សម្តេច​ធិ​បតី ដែល​បាន​អនុវត្ត​ការងារ​នេះ តាំងពី​លោក​នៅ​ដឹកនាំ​កងកម្លាំង​ជើង​គោក គឺ​មក​ដល់​ពេល​នេះ មាន​កងកម្លាំង​ជា​ច្រើន​នាក់​ហើយ ដែល​បាន​បណ្តេញ​ចេញពី​ក្រម​ខ័​ណ្ឌ ។

ក្រៅពី​បញ្ហា​ក្តៅ​ទាំង​ពីរ​នេះ សម្តេច​ធិ​បតី​ក៏​បាន​ចេញ​បទបញ្ជា​ទៅ​កាន់​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ឲ្យ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយនឹង​មេដឹកនាំ​សាសនា​នៅ​កម្ពុជា មាន​ព្រះពុទ្ធ​សាសនា មូ​ស្លី​ម និង​គ្រឹ​ស្ត​សាសនា​ជាដើម ដើម្បី​ចាត់វិធានការ​ណ៍​នឹង​ជន​ដែល​យកសា​សនាម​កបំ​ពុ​.​ល​សង្គម ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា សង្គម​កម្ពុ​ជាមួយ​រយៈ​នេះ គឺ​កំពុង​តែ​ត្រូវ​បាន​បំ​ពុ​.​ល​ដោយ​បុគ្គល ដែល​បាន​ប្រើប្រាស់​សាសនា គឺជា​មូលដ្ឋាន ។ សម្តេច​ធិ​បតី​បាន​បន្ត​ថា សេរីភាព​សាសនា នៅ​តែ​ត្រូវ​បាន​បន្ត​គោរព និង​លើកតម្កើង ប៉ុន្តែ​បុគ្គល​ដែល​យក​សាសនា​បំ​ពុ​.​ល​សង្គម នាំ​អោយ​ខូច​តម្លៃ​សាសនា​នៅ​តាម​ទី​សាធារណៈ និង​នៅ​លើ​បណ្តាញ​សង្គម គឺ​ត្រូវ​តែ​មាន​វិធាន​ការណ៍​។

ផ្អែក​តាម​ប្រសាសន៍​ដែល​ជា​សារ​នយោបាយ ក៏​ដូច​ជា​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ យើង​សង្ឃឹមថា សង្គម និង​អ្នក​អនុវត្ត​ច្បាប់ គួរតែ​ឈប់​វិលវល់​នឹង​បញ្ហា​ទាំងនេះ​ទៅ ហើយ​សង្គម គឺ​ត្រូវ​យក​ច្បាប់​ជា​ធំ ។ ប្រសិនបើ​សង្គម​ចាប់ផ្តើម​យក​ច្បាប់​ជា​ធំ យើង​គិត​ថា មិន​ថា​បញ្ហា​ចរាចរណ៍ ឬ​ក៏​គ្រឿ​.​ង​ញៀ​.​ន​ទេ នឹង​អាច​បោសសំអាត​ពី​សង្គម​យើង ។

នៅ​ពេល​នេះ​ច្បាប់ គឺ​មាន គ្រប់គ្រាន់ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ករណី​ត្រូវ​អនុវត្ត​ច្បាប់ ភាគច្រើន​មន្ត្រី​អនុវត្ត​ច្បាប់ គឺ​តែងតែ​យក​វប្បធម៌​សុំ​គោលការណ៍ ជា​ពិសេស​ករណី​ពាក់ព័ន្ធ​នឹង​បុគ្គល ឬ​ក្រុម​គ្រួសារ​អ្នក​ដែល​មាន​ឥទ្ធិពល ឫ​ក៏​មុខមាត់​នៅ​ក្នុង​សង្គម ទោះបីជា​ករណី​នោះ ជា​ករណី​បទល្មើស​ជាក់ស្តែង អាច​វៃ​ខ្នោះ​បាន​ភ្លាម​ៗ​ក៏​ដោយ ។ ឥឡូវនេះ យើង​មាន​នាយក​រដ្ឋមន្ត្រី​ធ្វើ​ជា​ខ្នងបង្អែក​ហើយ ដូច្នេះ​គួរតែ​យក​ច្បាប់​ជា​ធំ ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ