ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន៣​ធ្វើ​សមយុទ្ធ​អាកាស​រួម ក្រោយ​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ថ្មី​

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ប្រទេស​៣​ជា​ម្ព័​ន្ធ​មិត្ត​គឺ​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ប្រទេស​៣​ជា​ម្ព័​ន្ធ​មិត្ត​គឺ​កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក​និង​ជប៉ុន បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​សមយុទ្ធ​ជើង​អាកាស​រួម​គ្នា ជាមួយ​ការ​ចូលរួម​របស់​បណ្ដា​យន្តហោះ​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ធុន​B-1B ដែល​សមយុទ្ធ​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ជិត​ឧបទ្វីប​កូរ៉េ ដែល​នោះ​ជា​ការ​បង្ហាញ​កម្លាំង​មួយ បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាញ់​មី​សី​ុ​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ICBM​ថ្មី​មួយ​។

សមយុទ្ធ​ត្រីភាគី​នោះ​ប្រព្រឹត្ត​ទៅ​ពីលើ​ដែនទឹក​នៃ​កោះ​JEJU​កូរ៉េ​ខាងត្បូង ជា​កន្លែង​មាន​តំបន់​ការពារ​អាកាស​របស់​កូរ៉េ​ខាងត្បូង​និង​របស់​ជប៉ុន​ដែល​នៅ​ជាប់​គ្នា​។ នេះ​ជា​សេចក្ដី​រាយ​ការ​លម្អិត​របស់​កងទ័ព​កូរ៉េ​ខាងត្បូង​។ សមយុទ្ធ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​មាន​ភាព​តានតឹង​បំផុត​ក្នុង​តំបន់ ដោយសារ​ការ​បាញ់​មី​សី​ុ​ល​រំលង​ទ្វីប​កូរ៉េ​ខាងជើង​ធុន​HWASONG-18 ដែល​ក្រុង​ព្យុ​ង​យ៉ាង​ថា​ជា​មី​សី​ុ​ល​ខ្លាំង​បំផុត ប្រើ​ប្រេងឥន្ធនៈ​រឹង​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក​ទាំងមូល​។

សមយុទ្ធ​ជើង​អាកាស​រួម​នេះ​ចូលរួម​ដោយ​បណ្ដា​យន្តហោះ​ប្រដេញ​កូរ៉េ​ខាងត្បូង​ធុន​F-15K​យន្តហោះ​ប្រដេញ​អា​មេ​រិ​ក​ធុន​F-16​និង​យន្តហោះ​ប្រដេញ​ជប៉ុន​ធុន​F-2 ដោយ​យន្តហោះ​ទាំងនេះ​ហោះ​អម​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ធុន​B-1B២​គ្រឿង​។ កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ទៀត​ថា សមយុទ្ធ​នេះ​គឹ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ប្រទេស​ទាំង​៣ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​គម្រាមកំហែង​នុយក្លេអ៊ែរ​និង​មី​សី​ុ​ល​របស់​កូរ៉េ​ខាងជើង​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន តាម​ការ​ដកស្រង់​សម្ដី​នា​ថ្ងៃ​ទី​២១​ធ្នូ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​KCNA អះអាង​ថា កូរ៉េ​ខាងជើង​នឹង​មិន​រារែក​ឡើយ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​ពួក​សត្រូវ​ហ៊ាន​វាយប្រហារ​ដោយ​អាវុធ​នេះ​។ ក្រុង​វ៉ា​សិ​ុ​ន​តោន​បាន​ព្រមាន​ថា រាល់​ការ​វាយប្រហារ​នុយក្លេអ៊ែរ​លើ​អា​មេ​រិ​ក​និង​សម្ព័ន្ធមិត្ត នឹង​ជា​ការ​បញ្ចប់​របប​កូរ៉េ​ខាងជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ