ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​អន្តោប្រវេសន៍​សម្រុក​លើកគ្នា​មក​កាន់​ព្រំដែន​អា​មេ​រិ​ក​-​ម៉ិ​ក​ស៊ិ​ក

4 ខែ មុន

អា​មេ​រិ​ក​-​ម៉ិ​ក​ស៊ិ​ក ៖ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ជនអន្តោប្រវេសន៍​១៤.០០០​នាក់​មាន​ដើម​

អា​មេ​រិ​ក​-​ម៉ិ​ក​ស៊ិ​ក ៖ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ជនអន្តោប្រវេសន៍​១៤.០០០​នាក់​មាន​ដើម​កំណើត​មក​ពី​ហុង​ឌូ​រ៉ា​ស់​ឬ​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​ឆ្លងស្ទឹង​RIO GRANDE ដែល​បែងចែក​ព្រំដែន​រវាង​អា​មេ​រិ​ក​និង​ម៉ិក​ស៊ិ​កមក​ដល់ទី​ក្រុ​ង្​AEGUEL PASS​រដ្ឋ​តិច​សាស់​។

ភ្នាក់ងារ​សន្តិសុខ​មិន​ឲ្យ​មានការ​ឆ្លងកាត់​ស្ទឹង​មក​កាន់​AEGUEL PASS និង​EL PASO​នៅ​តិច​សាស់ ហើយ​រៀបចំ​កម្លាំង​ប្រឈម​មុខ​នឹង​ករ​លើកគ្នា​មក​យ៉ាង​គំហុក​នៃ​ពួក​អន្តោប្រវេសន៍​.​។ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឬ​ថ្មើរជើង​របស់​ពួក​អន្តោប្រវេសន៍ ក្នុង​ទីក្រុង​កំពង់​ផែ​SAN YSIDRO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ក្នុង​ទី​ក្រុ​ង្​LUKEVILLE រដ្ឋ​អា​រី​ហ្សូ​ណា​និង​នៅ​ក្រុង​AEGUEL PASS រដ្ឋ​តិច​សាស់​ក៏​ត្រូវ​បិទ​ដែរ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។ អាជ្ញាធរ​ចាត់​ទុក​សភាពការណ៍​ថា​អាច​ដុនដាប​ខ្លាំង​គ្រប់ពេល​។

​ក្រុម​​អ្នក​សាធារណរដ្ឋ​ក្នុង​សភា​ទាមទារ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​អន្តោប្រវេសន៍ ជា​ថ្នូរ​នឹង​រាល់​ការ​អនុម័ត​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​និង​អី​ុ​ស្រា​អែ​ល​ព្រមទាំង​សេចក្ដី​ត្រូវការ​ចាំបាច់​សម្រាប់​សន្តិសុខ​ជាតិ​។ ពួក​អ្នក​សាធារណរដ្ឋ​នៃ​រដ្ឋ​តិច​សាស់ បាន​តវ៉ា​កាន់តែ​ខ្លាំង​ឡើង ចំពោះ​រដ្ឋាភិបាល​លោក​ចូ​បៃ​ដិ​ន​ពី​រឿង​ពួក​អន្តោប្រវេសន៍ ដោយ​អះអាង​ថា​រដ្ឋាភិបាល​នេះ​មិន​បាន​ចាត់ចែង​គ្រប់គ្រាន់ ក្នុង​ការ​ត្រួតពិនិត្យ​ព្រំដែន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ