ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ឆ្នាំ​២០២៤​នឹង​ចូល​មក​ដល់​។ ឆ្នាំ​២០២៤ កម្មករ​កាត់ដេរ និង​មន្ត្រីរាជការ ត្រូវ​ឡើង​ប្រាក់ខែ ប៉ុន្តែ​ស្រប​ពេល​នេះ ទំនិញ​នៅ​លើ​ទីផ្សារ​បាន​ឡើងថ្លៃ​ផង​ដែរ​។ ទាំង​កម្មករ និង​មន្ត្រីរាជការ បាន​សាទរ​ការ​ឡើង​ប្រាក់ខែ ប៉ុន្តែ​ពួក​គាត់​ថា

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ឆ្នាំ​២០២៤​នឹង​ចូល​មក​ដល់​។ ឆ្នាំ​២០២៤ កម្មករ​កាត់ដេរ និង​មន្ត្រីរាជការ ត្រូវ​ឡើង​ប្រាក់ខែ ប៉ុន្តែ​ស្រប​ពេល​នេះ ទំនិញ​នៅ​លើ​ទីផ្សារ​បាន​ឡើងថ្លៃ​ផង​ដែរ​។ ទាំង​កម្មករ និង​មន្ត្រីរាជការ បាន​សាទរ​ការ​ឡើង​ប្រាក់ខែ ប៉ុន្តែ​ពួក​គាត់​ថា ការ​ឡើង​ប្រាក់ខែ​តិច​តូច​មិន​អាច​ទប់ទល់​ជាមួយ​ការ​ឡើងថ្លៃ​ទំនិញ​បាន​នោះ​ទេ​។ មន្ត្រីរាជការ និង​កម្មករ បាន​ទ​ទួ​ច​សុំ​ឱ្យ​រដ្ឋ​ជួយ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ទំនិញ​ផង​ដែរ​។

អ្នកស្រី សុផល ដែល​ជា​កម្មការិនី​ម្នាក់​រស់នៅ​ម្តុំ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​ត្អូញត្អែរ​ប្រាប់​ឱ្យ​ដឹង​ថា «​ទំនិញ​នៅ​តែ​បន្ត​ឡើងថ្លៃ ខណៈ​ប្រាក់ខែ​គោល​របស់​គាត់ ដែល​នឹង​ឡើង​ចំនួន​៤​ដុល្លារ ចាប់​ពី​​ខែមករា ឆ្នាំ​២០២៤​នេះ ទៅ​មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​គាត់​ប្រសើរ​នោះ​ទេ​»​។

«​ជី​វិ​.​ត​កម្មករ​កាត់ដេរ កាន់តែ​លំបាក នា​ពេល​បច្ចុប្បន្ន​នេះ​។ ផល​លំបាក​ទី​១- មិនសូវ​មានការ​ធ្វើ ធ្វើ​ឱ្យ​ចំណូល​បាន​តិច តែ​ចំណាយ​មានការ​កើនឡើង​។ ក្នុង​មួយ​ថ្ងៃ​ៗ​សម្រាប់​កម្មករ​ម្នាក់ ត្រូវ​ចំណាយ​ជិត​៥​ដុល្លារ​ទៅ​លើ​អាហារ និង​ចំណី​នានា​។ ប្រាក់ខែ​២០០​ដុល្លារ ពិបាក​ទប់​ណាស់​។ បន្ថែម​ពីលើ​អាហារ យើង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ថ្លៃ​បន្ទប់​ទៀត​»​។ នេះ​បើ​អ្នកស្រី សុផល បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​។

អ្នកស្រី​និយាយ​បន្ត​ថា «​កម្មករ អាច​ចំណាយ​គ្រប់គ្រាន់ ប្រសិនជា​ចំណូល​ចាប់ពី​៣០០​ដុល្លារ ឡើង​ទៅ»​។

កំពុង​អង្គុយ​បរិភោគ​បាយ​ថ្ងៃត្រង់ នៅ​មុខ​រោងចក្រ​កាត់ដេរ នៅ​ម្តុំ​ចោម​ចៅ លោក សំណាង បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ឡើងថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ក្រៅពី​ការ​ដំឡើង​ប្រាក់ខែ​នោះ​។ លោក​ថា ការ​ទប់ស្កាត់​មិន​ឱ្យ​ទំនិញ​ឡើងថ្លៃ​ប្រសើរ​ជាង​ការ​ដំឡើង​ប្រាក់ខែ​តិច​តូច​។

លោក​សំណាង បាន​ពោល​ដូច្នេះ​ថា «​ខ្ញុំ​ចង់ឱ្យ​មានការ​គិតគូរ​ពី​បញ្ហា​តម្លៃ​ទំនិញ និង​តម្លៃ​ផ្ទះ​ជួល ដែល​តែងតែ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ប្រាក់ខែ​កម្មករ​ឡើង​នោះ​។ ស្ថានការណ៍​បច្ចុប្បន្ន​នេះ ទោះបីជា​ខំ​ត្បិតត្បៀត​យ៉ាងណា​ក៏​ចាយ​មិន​គ្រាន់​ដែរ ដោយសារ​ប្រាក់ខែ​កម្មករ​មិន​សមាមាត្រ​នឹង​តម្លៃ​ទំនិញ និង​សេវាកម្ម​ដែល​កំពុង​កើនឡើង​លើ​ទីផ្សារ​។ បច្ចុប្បន្ន​នេះ គ្រប់​គ្នា​កំពុង​លំបាក ចំណូល​តិច​វា​ប៉ះពាល់​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ និង​ការ​ផ្ញើ​ទៅ​ផ្ទះ ដើម្បី​បង់​ធនាគារ​»​។

លោក ស៊ី​ផាត ដែល​ជា​មន្ត្រីរាជការ ក៏​បាន​និយាយ​ដែរ​ថា «​លោក​បានដឹង​ថា នៅ​ឆ្នាំ​២០២៤​នេះ រដ្ឋ​នឹង​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ ដូច​កាលពី​ឆ្នាំ​២០២៣​ដែរ​»​។

«​យើង​ពិតជា​មានការ​ត្រេកអរ​ចំពោះ​ការ​ដំឡើង​។ តែ​យើង​គិត​មើល ការ​ឡើង​ពី​១០​ទៅ​១៥​ម៉ឺន ដែល​ស្មើ​ប្រមាណ​៣០​ដុល្លារ​នោះ គឺ​រត់​មិន​ទាន់​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​បាន​ឡើយ​»​។

កម្មករ​កាត់ដេរ នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ​ពី​២០០​ដុល្លារ​ទៅ​២០៤​ដុល្លារ​ក្នុង​មួយ​ខែ​។ មន្ត្រី​អះអាង​ថា ការ​ឡើង​ប្រាក់​ឈ្នួល​នេះ គឺជា​ចំណុច​វិជ្ជមាន​ដែល​កម្ពុជា​បាន​គិតគូរ​ដល់​ជីវភាព​កម្មករ​។ ប្រទេស​ជា​ច្រើន​ពុំ​បាន​ដំឡើង​ប្រាក់ខែ​កម្មករ​នោះ​ទេ នៅ​ក្នុង​គ្រា​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​កូ​វី​ដ​១៩​នោះ​។

ចំណែក​មន្ត្រីរាជការ​វិញ ត្រូវ​បាន​ប្រកាស​ថា នឹង​មានការ​ដំឡើង​ប្រាក់ខែ​ពីរ​ដង​នៅ​ឆ្នាំ​២០២៤ ដូច​ទម្លាប់​ដែល​បាន​អនុវត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ការ​ដំឡើង​ប្រាក់បៀវត្ស​លើក​ទី​១ នៅ​ខែមករា គឺជា​ការ​ដំឡើង​មូលដ្ឋាន​ប្រាក់បៀវត្ស និង​ការ​ដំឡើង​លើក​ទី​២ នៅ​ខែមេសា មុន​ចូល​ឆ្នាំ​ខ្មែរ ដែល​ជា​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​។

រដ្ឋ​បាន​គ្រោង​ថវិកា​ប្រមាណ ១០ ២៥៤ ៩៦៧ លាន​រៀល (​ប្រមាណ​ជាង ២៥០០​លាន​ដុល្លារ​) សម្រាប់​ចំណាយ​ទៅ​លើ​បន្ទុក​បុគ្គលិក​រដ្ឋ​នៅ​ឆ្នាំ​២០២៤ ដើម្បី​ជ្រើស​មន្ត្រី​ថ្មី ជំនួស​អ្នក​ចូល និវត្តន៍​ក្នុង​ឆ្នាំ​២០២៣, ដំឡើង​បៀវត្ស​ជូន​មន្ត្រីរាជការ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​។ នេះ​បើ​យោង​តាម​ខ្លឹមសារ​សង្ខេបនៃ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៤ ។

សេចក្តីព្រាងច្បាប់ បាន​បញ្ជាក់​ថា ក្នុង​គោលបំណង​បន្ត​អនុវត្ត​គោលនយោបាយ​ដំឡើង​បៀវត្ស​អប្បបរមា​ជូន​មន្ត្រីរាជការ​, បៀវត្ស​មូលដ្ឋាន​របស់​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២៤ នឹង​ត្រូវ​បាន​ដំឡើង​ចំនួន ៥%, ហើយ​ប្រាក់​បំណាច់​មុខងារ នឹង​ត្រូវ​បាន​ដំឡើង​តាម​កម្រិត ដូច​ជា ៖ ផ្តល់​បន្ថែម​២២ ៥០០ រៀល សម្រាប់​មន្ត្រីរាជការ ស៊ី​វិល​ដែល​មាន​ប្រាក់​បំណាច់​មុខងារ​ក្នុង​កម្រិត​ចាប់ពី ១ ១៣០ ០០០​រៀល ចុះ​ក្រោម និង​ផ្តល់​ចំនួន ២០ ០០០ រៀល សម្រាប់​មន្ត្រីរាជការ​ដែល​មាន​ប្រាក់​បំណាច់ មុខងារ​ក្នុង​កម្រិត ចាប់ពី ១ ១៣០ ១០០​រៀល ឡើង​ទៅ​ជាដើម​។

ប្រឈម​ការ​ចំណាយ​ខ្ពស់ ក្នុង​វិបត្តិ​សេដ្ឋកិច្ច​កំពុង​វា​.​យ​លុ​.​ក ដែល​ពលរដ្ឋ​ជា​ច្រើន​រក​ចំណូល​មិន​បាន​នោះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ទ​ទួ​ច​ឱ្យ​រដ្ឋ​ជួយ​ដោះស្រាយ​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​បញ្ចុះ​អត្រា​ការ​ប្រាក់​ធនាគារ​ផង​ដែរ​។ ជា​ញឹកញាប់ មន្ត្រី​អះអាង​ថា កម្ពុជា​ប្រកាន់​នយោបាយ ទីផ្សារសេរី ដែល​ការ​កំណត់​ថ្លៃ​ទំនិញ និង​សេវាកម្ម រដ្ឋ​ពិបាក​ក្នុង​ការ​លូកដៃ​។ នោះ​ជា​សិទ្ធិ​វិស័យ​ឯកជន​។

តែ​អ្នក​សេដ្ឋកិច្ច​ខ្លះ​ថា រដ្ឋ​អាច​ជួយ​ពលរដ្ឋ​បាន​តាម​រយៈ​ការ​កាត់​បន្ថយពន្ធ​អាករ ដែល​ជា​បន្ទុក អ្នក​ប្រើប្រាស់​បាន​៕

អត្ថ​បទ​ដោយ ៖ សា រ៉ាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ