អាមេរិកនិងវេណេស៊ុយអេឡាព្រមព្រៀងដោះដូរអ្នកទោសគ្នា
អាមេរិក-វេណេស៊ុយអេឡា ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២០ធ្នូពីការដោះលែងជនជាតិអាមេ
អាមេរិក-វេណេស៊ុយអេឡា ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២០ធ្នូពីការដោះលែងជនជាតិអាមេ
អាមេរិក-វេណេស៊ុយអេឡា ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២០ធ្នូពីការដោះលែងជនជាតិអាមេរិក១០នាក់ដែលជាប់ឃុំឃាំងនៅវេណេស៊ុយអេឡា ជាថ្នូរនឹងការលើកលែងទោសរបស់លោកចូបៃដិន ដល់លោកអាឡិចសាអាបជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូ។
លោកអាឡិចសាអាបក្រោយការដោះលែង បានវិលមកកាន់ប្រទេសលោកវិញ ដោយមានអ្នករង់ចាំទទួលយ៉ាងគគ្រឹកគគ្រេងនៅព្រលានយន្តហោះអន្តរជាតិក្រុងការ៉ាកាស់ ហើយបន្ទាប់លោកត្រូវបានទទួលនៅវិមានប្រធានាធិបតី។ ប្រធានាធិបតីលោកម៉ាឌូរ៉ូថ្លែងនាឱកាសនោះថា យើងធ្វើបានខ្ញុំចង់ទទួលស្វាគមន៍បុរសដ៏អង់អាចក្លាហាននោះ។ ក្រោយរយៈពេល១២៨០ថ្ងៃជាប់ឃុំឃាំង ការពិតទទួលបានជ័យជម្នះ។ ក្នុងសង្កថាខ្លីមួយលោកអាឡិចសាអាបថ្លែងថា ពេលនេះជារឿងអស្ចារ្សនៃសេរីភាពនិងយុត្តិធម៌។
លោកចូបៃដិនឯណោះវិញក្នុងសេចក្ដីប្រកាសរបស់លោកមិនបានលើកចំឈ្មោះលោកអាឡិចសាអាបឡើយ។ លោកថាការដោះលែងរូបគេពិតជាសេចក្ដីសម្រេចចិត្តដ៏ពិបាកបំផុតមួយ។ លោកបៃដិនគូសបញ្ជាក់ទៀតថា ក្នុងចំណោមជនជាតិអាមេរិកទាំង១០នាក់ដែលត្រូវដោះលែង ៦នាក់ត្រូវវេណេស៊ុយអាឡាឃុំឃាំងដោយគ្មានមូលដ្ឋាន។
លោកប្រកាសម្យ៉ាងទៀតថា អាជ្ញាធរវេណេស៊ុយអេឡា ក៏ប្រគល់ខ្លួនដល់អាមេរិកអ្នករត់គេចខ្លួនម្នាក់ ឈ្មោះ LEONARD FRANCIS ជាអ្នកជាប់ទាក់ទិនរឿងអាស្រូវពុករលូយដ៏ធំប៉ះពាល់នឹងកងម៉ារីនអាមេរិក។ នារីប្រឆាំងវេណេស៊ុយអេឡាម្នាក់លោកស្រីរ៉ូប៊ែតូអាប់ឌុល ដែលទទួលការចោទប្រកាន់ ពីបទក្បត់និងចូលដៃចូលជើងជាមួយបរទេស ក៏ទទួលបានការដោះលែងដែរ ក្នុងក្របខណ្ឌនៃកិច្ចព្រៀងនោះ៕
ចែករំលែកព័តមាននេះ