ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកប៉ាឡេស្ទីន​ប្រកាន់​ជំហរ​​បង្កើត​រដ្ឋមួយតាមព្រំ​ដែន​ឆ្នាំ1967

14 ឆ្នាំ មុន

បណ្តា​​អ្នក​ទទួលខុសត្រូវ​​ប៉ាឡេស្ទីន​​គូស​បញ្ជាក់​កាលពីថ្ងៃទី២៣ ឧសភា ​ថា ពួកគេ​​ប្រកាន់​​យកព្រំ​ដែន​​ឆ្នាំ១៩៦៧ ​សម្រាប់​ធ្វើ​ជាមូលដ្ឋាន​​​នៃការ​ចរចា​ជាមួយអីុស្រា​អែល ជា​ជំហរ​​ពិត​ណាស់ផ្ទុយ​ទៅ​នឹង​ជំហរ​​របស់អីុស្រា​អែល​​ដែលបានប្រកាស​​ ពីការបដិសេធ​​យ៉ាងម៉ឺង​ម៉ាត់​​របស់​ខ្លួន​ចំពោះ​​គំនិត​ដក​ថយ​​ចេញពី​​បណ្តា ​​ដែនដី​ប៉ាឡេស្ទីន​​ដែលអ៊ីស្រាអែលកាន់កា.ប់​ចាប់​តាំងពីសង្គ្រាម​ឆ្នាំ១៩៦៧ មក ។
​​រដ្ឋមន្ត្រី​​ប៉ាឡេស្ទីន​​​​ទទួល​បន្ទុក​​ខាង​ការ​ចរចា ​លោកសា​អេប​ អឺរ៉ាកាតថ្លែង​ថា ​ការទទួល​ស្គាល់​​ដោយ​អ៊ីស្រាអែល​​នូវព្រំដែន​ឆ្នាំ​១៩៦៧

បណ្តា​​អ្នក​ទទួលខុសត្រូវ​​ប៉ាឡេស្ទីន​​គូស​បញ្ជាក់​កាលពីថ្ងៃទី២៣ ឧសភា ​ថា ពួកគេ​​ប្រកាន់​​យកព្រំ​ដែន​​ឆ្នាំ១៩៦៧ ​សម្រាប់​ធ្វើ​ជាមូលដ្ឋាន​​​នៃការ​ចរចា​ជាមួយអីុស្រា​អែល ជា​ជំហរ​​ពិត​ណាស់ផ្ទុយ​ទៅ​នឹង​ជំហរ​​របស់អីុស្រា​អែល​​ដែលបានប្រកាស​​ពីការបដិសេធ​​យ៉ាងម៉ឺង​ម៉ាត់​​របស់​ខ្លួន​ចំពោះ​​គំនិត​ដក​ថយ​​ចេញពី​​បណ្តា​​ដែនដី​ប៉ាឡេស្ទីន​​ដែលអ៊ីស្រាអែលកាន់កាប់​ចាប់​តាំងពីសង្គ្រាម​ឆ្នាំ១៩៦៧ មក ។
រដ្ឋមន្ត្រី​​ប៉ាឡេស្ទីន​​​​ទទួល​បន្ទុក​​ខាង​ការ​ចរចា ​លោកសា​អេប​ អឺរ៉ាកាតថ្លែង​ថា ​ការទទួល​ស្គាល់​​ដោយ​អ៊ីស្រាអែល​​នូវព្រំដែន​ឆ្នាំ​១៩៦៧ សម្រាប់​ព្រំ​ដែន​របស់​រដ្ឋ​​ទាំង២​ គឺ​ជាលក្ខខណ្ឌ​​តែ​មួយ​ គត់​ដែល​អាច​​​ឈាន​ទៅ​សម្រេច​​បាន​សន្តិភាព​​ក្នុង​តំបន់ ។​​ លោក​បន្ត​​ថា ការ​បង្កើត​​​រដ្ឋ​ប៉ាឡេស្ទីន ​មួយជាមួយ​ក្រុង​ហ្សេរុយ​សាឡឹមខាង​កើត​​ជា​រដ្ឋ​​ធានីនឹងធានា​ដល់​ទស្សនៈ​នៃ​រដ្ឋ២ ។
លោកអឺ រ៉ាកាត ដែលជួបកាលពីថ្ងៃទី២៣ ​ឧសភា ​ជាមួយពួក​អ្នកការទូត​​បរ​ទេស​​បាន​ចោទ​ប្រកាន់​អីុស្រាអែល​​ថា ប្រកាន់​​យកអតីត​កាល​​មិនគិត​ដល់​អនាគតកាល ។ អីុស្រាអែល​ប្រកាន់​យក​​ការធ្វើ​​អាណានិគម​​ជំនួស​សន្តិ​ភាព និង​ប្រកាន់​​​យក​ការ​បង្ខិត​បង្ខំ​ជំនួស​ការ​ចរចា​ដោយ​បដិសេធ​​គោលការណ៍​រដ្ឋ​​២ផ្អែក​លើ​ព្រំដែន​ឆ្នាំ​១៩៦៧ ៕