រាជធានីភ្នំពេញ ៖ វ៉ាន់ ចាន់វៃ មកពីក្លឹបព្រះខ័នរាជ្យ ចង់សាកកម្លាំងជាមួយយឹម ឌៀប សមាគមកីឡាប្រដាល់ក្រសួងការពារជាតិនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នាថ្ងៃសុក្រ ទី២៧ ឧសភា ខាងមុខនេះ ម្តងទៀត បន្ទាប់ពីខកខានមិនបានជួបគ្នាជាយូរមកហើយនោះ ។
កន្លងមក ពួកគេទាំង២នាក់ធ្លាប់ជួបគ្នាច្រើនលើកច្រើនសាមកហើយ និងមានចាញ់មានឈ្នះទៅវិញទៅមក។ រវាងគូនេះសុទ្ធតែជាអ្នកដែលមានល្បិចប្រយុទ្ធពេញខ្លួនមិនងាយនឹងយក
ឈ្នះយកចាញ់បានដោយងាយនោះទ ប៉ុន្តែបើពិនិត្យលើស្ថានភាពរវាងគេទាំង២ ចាន់វៃមានភាពអំណត់ជាង ចរិតរបស់គេមុននឹងធ្វើអ្វីមួយមានការគិតគូរច្បាស់លាស់ណាស់ ទាំងស្នៀតជើង និងស្នៀតដៃមុននឹងវាយចេញទៅ គឺមិនសូវឥតប្រយោជន៍ឡើយ។ ម្យ៉ាង ចាន់វៃ គេចេះរបៀបរក្សាកម្លាំងទុកបានយូរទៀតផង មិនចេះតែចំណាយឥតប្រយោជន៍ឡើយ ។ ចំណែកយឹម ឌៀប ក៏មិនធម្មតាប៉ុន្មានដែរ អ្នកប្រដាល់ជើងចាស់រូបនេះស្នៀតកណ្តាប់ដៃឆ្វេងរបស់គគឺជំនាញបំផុត រីឯស្នៀតជើងរឹតតែមិនអន់ថែមទៀត តែមានសភាពយឺតយ៉ាវបន្តិចប៉ុណ្ណោះ ។ គូនេះពិបាកស៊ីសងគ្នាណាស់ព្រោះល្បិចប្រយុទ្ធរបស់គេមានម្យ៉ាងម្នាក់ ។
សូយ ភិរម្យ មកពីក្លឹបអូដឹមកីឡា ជួបខុន ប្ញទ្ធី មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះ វិហារ ។ ភិរម្យ ចាស់វស្សាជាង ចំណែកប្ញទ្ធី មិនសូវលេចឈ្មោះប៉ុន្មានឡើយ តែតាមការអះអាងរបស់លោកឡោ វុទ្ធី ជាគ្រូបង្វឹកនោះ លោកមានជំនឿចិត្តច្រើនគួរសមថា អាចតស៊ូជាមួយភិរម្យបាន គឺខ្លាចតែកម្លាំងប៉ុណ្ណោះ ព្រោះឆ្លងកាត់ការហ្វឹកហាត់មួយរយៈមកនេះឃើញថា មានការរីកចម្រើនជាងមុន ។ ឯចំពោះការចាញ់ ឬឈ្នះនោះស៊ីសងតែសាកមើលសិន។
ប្រាក់ មករា មកពីក្លឹបរស្មីកុមារកំព្រា ជួបពុទ្ធ ឆាយប្ញទ្ធី មកពីក្លឹបពុទ្ធសេរីវង្សព្រែកតា
ទែន ។
ហ៊ីម បុរី មកពីក្លឹបតាព្រហ្មមានជ័យជួបឡុង ប៊ុនហេង មកពីក្លឹបសាលវ័ន្តកីឡា ។ សូ សុផាត ក្លឹបតោមាស ប្រកួតជាលក្ខណៈសាកលជាមួយប៊ី យីម មកពីក្លឹបភ្នំពេជ្រកីឡា ៕
ចែករំលែកព័តមាននេះ