ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​លើ​ដី​ទួល ​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ភូមិ

4 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រអប់ជើង​ទេវរូប​១​គូ ធ្វើ​អំពី​ថ្មភក់ មាន​ទំហំ​បណ្តោយ​១៩​សង់ទីម៉ែត្រ ទទឹង​១៧​សង់ទីម៉ែត្រ និង​ប​ល្ល័​ង្គ​(​ស្នា​ទ្រោ​នី​) ធ្វើ​អំពី​ថ្មភក់​មាន​ទំហំ​បណ្តោយ​៦៤​សង់ទីម៉ែត្រ គុណ​៦៤​សង់ទីម៉ែត្រ​កម្ពស់​៥១​សង់ទីម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ…

ខេត្តឧត្តរមានជ័យ ៖ ប្រអប់ជើង​ទេវរូប​១​គូ ធ្វើ​អំពី​ថ្មភក់ មាន​ទំហំ​បណ្តោយ​១៩​សង់ទីម៉ែត្រ ទទឹង​១៧​សង់ទីម៉ែត្រ និង​ប​ល្ល័​ង្គ​(​ស្នា​ទ្រោ​នី​) ធ្វើ​អំពី​ថ្មភក់​មាន​ទំហំ​បណ្តោយ​៦៤​សង់ទីម៉ែត្រ គុណ​៦៤​សង់ទីម៉ែត្រ​កម្ពស់​៥១​សង់ទីម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​ចំណុច​ដី​ទួល​ក្បែរ​ស្រែ ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ម្ចាស់​ដីស្រែ​ដែល​បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ខាងលើ មានឈ្មោះ​ស៊ិ​ន រឿ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​លៀង មុំ អាយុ​៥០​ឆ្នាំ មានកូន​៣​នាក់ (​ប្រុស​២​នាក់​) រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​ប្រទះ​ឃើញ រូប​គាត់​និង​ប្រពន្ធ​កូន បាន​ជីក​កាយ​ដីស្រែ​ក្បែរ​ទួល​ក៏​បាន​ប្រទះឃើញ ហើយ​ពួក​គាត់​បាន​រាយការណ៍​ទៅ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ ។

លោក​ហុង យឿ​ន ប្រធាន​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ នេះ ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​នេះ​ពិតមែន ខណៈនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ក្រុម​អាជ្ញាធរ​មូលដ្ឋាន ហើយ​លោក​អាជ្ញាធរ​បាន​ជូនដំណឹង​មក​ខាង​មន្ទីរ​បេ​តិ​ភណ្ឌ បន្ទាប់​មក​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា «​វត្ថុ​បុរាណ​នេះ​ធ្វើ​អំពី​ថ្មភក់​»​។

លោក​បាន​បញ្ជាក់​ថា វត្ថុ​បុរាណ​នេះ​មាន​ប្រអប់ជើង​ទេវរូប​១​គូ ទំហំ​១៩x១៧​សង់ទីម៉ែត្រ រួម​និង​ទាំង​ប​ល្ល័​ង្គ​១ ទំហំ​៦៤x៦៤​កម្ពស់​៥១​ផង​ដែរ ។ លោក​បាន​យក​ប្រអប់ជើង​ទេវរូប​មក​ដល់​មន្ទីរ​រក្សា​ទុក​ហើយ ។ ដោយឡែក ប​ល្ល័​ង្គ​ពុំ​ទាន់​យក​មក​នៅឡើយ​ទេ រង់ចាំ​យក​រថយន្ត​ទៅ​ស្ទួ​ច ។

អត្ថបទសរសេរ ដោយ