សិស្សម្នាក់អង្គុយលើបង់ពេលចេញលេង ស្រាប់តែបា.ក់ជើងក្រឡា.ប់សង្ក.ត់យ៉ាងរន្ធ.ត់
- កំពត
ខេត្តកំពត ៖ សិស្សសាលាម្នាក់អង្គុយលើបង់ ស្រាប់តែបង់អង្គុយលេងនោះបា.ក់ជើងក្រឡា.ប់រលំ
ខេត្តកំពត ៖ សិស្សសាលាម្នាក់អង្គុយលើបង់ ស្រាប់តែបង់អង្គុយលេងនោះបា.ក់ជើងក្រឡា.ប់រលំ
ខេត្តកំពត ៖ សិស្សសាលាម្នាក់អង្គុយលើបង់ ស្រាប់តែបង់អង្គុយលេងនោះបា.ក់ជើងក្រឡា.ប់រលំសង្ក.ត់ បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចសាលារំពើន ស្ថិតក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
ក្មេងប្រុសរងគ្រោះឈ្មោះក្រៀល កុម្ភៈ អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៣ នៅសាលារំពើន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកគឹម ខេង ប្រធានឃុំស្ដេចគង់ខាងលិច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងជាង២រសៀល ដល់ម៉ោងចេញលេង សិស្សសាលាមានគ្នាប្រហែល៣ទៅ៤នាក់បានទៅអង្គុយលេងលើបង់កន្លែងការិយាល័យ តែគេមិនបានដឹងថា ក្មេងប្រុសរងគ្រោះអង្គុយលើបង់ ឬឡើងជិះពីលើបង់ ឬមួយយ៉ាងណានោះទេ ស្រាប់តែបង់អង្គុយនោះក្រឡា.ប់រលំសង្ក.ត់ក្មេងប្រុសរងគ្រោះ បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ក៏មាននគរបាលប៉ុស្តិ៍ស្ដេចគង់ រួមទាំងលោកមេឃុំចុះទៅពិនិត្យកន្លែងបង់រលំនោះ ទើបដឹងថាបង់អង្គុយនោះបា.ក់ជើងម្ខាង តែគេយកដើមដូងមួយកង់កល់បង់នោះ លុះនៅពេលក្មេងរងគ្រោះទៅអង្គុយ ក៏ត្រូវបង់ក្រឡា.ប់រលំសង្ក.ត់ស្លា.ប់ ដែលតាមការអះអាងរបស់សមត្ថកិច្ចថាក្មេងប្រុសរងគ្រោះត្រូវបង់ក្រឡាប់បាក់រលំសង្ក.ត់ពីលើ បណ្តាលឱ្យបែ.កថ្លើមស្លា.ប់ ។
បច្ចុប្បន្ន ស.ពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ