ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញឧបករណ៍​លួ.ច​ស្ដាំ​ក្នុង​ការិយាល័យ​នាយ​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ភ្នាក់ងារ​សន្តិសុខ​ក្រុង​គៀវ​ប្រកាស​នា​ថ្ងៃ​ទី​១៧ ​ធ្នូ​ថា ឧបករណ៍​លួច​ស្ដាប់​មួយ ត្រូវ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ភ្នាក់ងារ​សន្តិសុខ​ក្រុង​គៀវ​ប្រកាស​នា​ថ្ងៃ​ទី​១៧ ​ធ្នូ​ថា ឧបករណ៍​លួច​ស្ដាប់​មួយ ត្រូវ​បាន​រក​ឃើញ​ក្នុង​ការិយាល័យ​មួយ​ក្នុង​ចំណោម​ការិយាល័យ​នា​ពេល​អនាគត​របស់​នាយ​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន ឧត្ដមសេនីយ​វ៉ា​ឡឺ​រី​ហ្សា​លូ​ស្នី​។ ទោះ​យ៉ាងណា​ឧបករណ៍​នោះ​មិន​ទាន់​ដាក់​ឲ្យ​ដំណើរការ​នៅឡើយ​។

ឧបករណ៍​នេះ​មិន​បាន​រក​ឃើញ​ដោយ​ផ្ទាល់ ក្នុង​ការិយាល័យ​របស់​ឧត្ដមសេនីយ​វ៉ា ឡឺ​រី​ហ្សា​លូ​ស្នី តែ​ក្នុង​ការិយាល័យ​មួយ​ដែល​លោក​អាច​ប្រើ​ជា​កន្លែងធ្វើការ​នា​ពេល​ខាង​មុខ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​តាម​តេ​ឡេ​ក្រាម​។ ការ​សើ​ុ​ប​អង្កេត​មួយ​កំពុង​បើក​ធ្វើ លើ​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​មធ្យោបាយ​បច្ចេកវិទ្យា​ពិសេស​សម្រាប់​ឲ្យ​ទទួល​បាន​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ