ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​ផ្ទុះ​​យ៉ាង​ខ្លាំង​នៅ​ជិត​និវេសនដ្ឋាន​​របស់មេដឹកនាំ​ប្រឆាំង​យេម៉ែន

14 ឆ្នាំ មុន

​សាក្សី​ទាំង​ឡាយ​​ និង​បណ្តា​អ្នក​ទទួលខុស​ត្រូវ​​ខាង​សន្តិសុខ​អះអាង​ប្រាប់ទី​ភ្នាក់​ងារ​ ព័ត៌​មាន​ចិន​ស៊ីនហួថា ការផ្ទុះ​យ៉ាង​ខ្លាំង​មួយចំនួន​ត្រូវ​​បាន​ស្តាប់ឮ​នៅ​ជុំ​វិញ​និវេសនដ្ឋាន​ ​របស់​មេដឹកនាំ​​​ប្រឆាំង​យេម៉ែន​​លោកសាឌីក​អាល់ អាម៉ារ ​នៅ​ក្បែរ​ក្រសួង​មហាផ្ទៃ​ និងមានការ​បា.ញ់ប្រហារ​យ៉ាងខ្លាំង ។
​មុននេះ​ប្រភពព័ត៌​មាន​​កុល​សម្ព័ន្ធ​មួយ​ថ្លែង​ថា ​កងទ័ព​​រដ្ឋាភិបាល​យេម៉ែន​​បានវាយ​ប្រហារ​​​លើ​និវេសនដ្ឋាន​​របស់​លោក​ សាឌីក​អាល់ អាម៉ារ ​ជា​មេដឹកនាំ​​កុល​សម្ព័ន្ធ​ប្រឆាំង​មួយរូប ​និង​ជា​ប្រធាន​​​សភា​ដោយ​សម្លា.ប់​សមាជិក​កុលសម្ព័ន្ធ​​​របស់​លោក​១០​នាក់ ។

សាក្សី​ទាំង​ឡាយ​​ និង​បណ្តា​អ្នក​ទទួលខុស​ត្រូវ​​ខាង​សន្តិសុខ​អះអាង​ប្រាប់ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីនហួថា ការផ្ទុះ​យ៉ាង​ខ្លាំង​មួយចំនួន​ត្រូវ​​បាន​ស្តាប់ឮ​នៅ​ជុំ​វិញ​និវេសនដ្ឋាន​​របស់​មេដឹកនាំ​​​ប្រឆាំង​យេម៉ែន​​លោកសាឌីក​អាល់ អាម៉ារ ​នៅ​ក្បែរ​ក្រសួង​មហាផ្ទៃ​ និងមានការ​បាញ់ប្រហារ​យ៉ាងខ្លាំង ។
មុននេះ​ប្រភពព័ត៌​មាន​​កុល​សម្ព័ន្ធ​មួយ​ថ្លែង​ថា ​កងទ័ព​​រដ្ឋាភិបាល​យេម៉ែន​​បានវាយ​ប្រហារ​​​លើ​និវេសនដ្ឋាន​​របស់​លោក​សាឌីក​អាល់ អាម៉ារ ​ជា​មេដឹកនាំ​​កុល​សម្ព័ន្ធ​ប្រឆាំង​មួយរូប ​និង​ជា​ប្រធាន​​​សភា​ដោយ​សម្លាប់​សមាជិក​កុលសម្ព័ន្ធ​​​របស់​លោក​១០​នាក់ ។
មន្ត្រី​ម្នាក់​របស់​ក្រសួ​ងមហា​ផ្ទៃ​និយាយ​ប្រាប់​​ស៊ីនហួ​ថា ​នេះគឺជា​សង្គ្រាម​ស៊ីវិល​មួយ និង​ថា​គេ​រង់ចាំ​​ការបាត់​បង់​ជីវិត​មនុស្ស​​ដ៏​ច្រើន ។ ភាព​តាន​​តឹង​​​បានឡើង​ខ្ពស់​នៅ​ក្រុង​សាណា ចាប់តាំងពី​យប់ថ្ងៃទី​២២ ឧសភា មក​នៅ​ពេល​​ដែលកង​ឆ្មាំ ​សាធារណរដ្ឋ​​​យេម៉ែន ​បានស្តុក​អាវុធ​យ៉ាង​ច្រើន ​ក្នុងសាលា ​អាល់រ៉ា​ម៉ា ដែល​ស្ថិតនៅ​ជិត​និវេស​ន​ដ្ឋាន​​របស់លោក​អាល់អាម៉ារ ។  ទន្ទឹម​នឹង​នេះ​មាន​ការ​បាញ់ប្រហារ​នៅជុំវិញ​ទីស្នាក់​ការ​របស់ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​យេម៉ែន​​ SABA ។ នេះ​​ជា​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​អាល់​អារ៉ា​ប៊ី​យ៉ា ៕