ប្រធានវិទ្យុបារាំង RFI ម្នាក់ទៀត ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
- ភ្នំពេញ
ភ្នំពេញ៖ លោក សេង ឌីណា អតីតប្រធានវិទ្យុបារាំង RFI ផ្នែកខេមរភាសា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។…
ភ្នំពេញ៖ លោក សេង ឌីណា អតីតប្រធានវិទ្យុបារាំង RFI ផ្នែកខេមរភាសា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។…
ភ្នំពេញ៖ លោក សេង ឌីណា អតីតប្រធានវិទ្យុបារាំង RFI ផ្នែកខេមរភាសា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ លោក សេង ឌីណា បានកាន់តំណែងជាប្រធានវិទ្យុបារាំង RFI នៅពេលលោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលាឈប់ ចូលរួមក្នុងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែសីហា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យ តែងតាំងលោក សេង ឌីណា ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ រួមជាមួយនឹងការដំឡើង និងតែងតាំងមុខតំណែង លោក អ៊ួង សុភារិទ្ធ ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងតែងតាំងមុខតំណែងលោកស្រី ជា វាសនា ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។
លោក សេង ឌីណា បានប្រកាសក្នុងហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ថា «ជាទំព័រជីវិតថ្មី តែក៏ជាការត្រឡប់មករកទ្រនំចាស់ និងគោលដៅជីវិតដើមដំបូង គឺធ្វើកិច្ចការក្នុងវិស័យច្បាប់ និងនយោបាយ»។
ជាការកត់សម្គាល់ លោក សេង ឌីណា ដែលបានបញ្ចប់មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ បានទៅបន្តការសិក្សានៅប្រទេសបារាំង ថ្នាក់វិទ្យាសាស្ត្រនយោបាយ និងច្បាប់ ហើយបានរៀនជាមួយនឹងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សព្វថ្ងៃ។
មកដល់ពេលនេះ អតីតអ្នកធ្វើការនៅវិទ្យុបារាំង RFI ជាខេមរភាសា យ៉ាងហោចណាស់ ៨នាក់ហើយ បានចូលបម្រើការងារ ក្នុងជួររាជរដ្ឋាភិបាល របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងនោះ រួមមាន៖
១-លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អតីតប្រធានវិទ្យុបារាំង RFI សព្វថ្ងៃជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស
២-លោក ប៉ែន បូណា អតីតនិពន្ធនាយកវិទ្យុបារាំង RFI សព្វថ្ងៃជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
៣-កញ្ញា អ៊ុង ច័ន្ទសោភា អតីតអ្នកឆ្លងឆ្លើយព័ត៌មាន RFI សព្វថ្ងៃ ជាអនុរដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី
៤-កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥-លោក ស៊ុន មេសា អតីតអ្នកយកព័ត៌មានវិទ្យុបារាំង RFI សព្វថ្ងៃ ជាទីប្រឹក្សា ជាអនុព័ន្ធសារព័ត៌មាន និងជាអ្នកនាំពាក្យរង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៦-លោក សេង ថៃ ( វ៉ា សំណព្វ ) អតីតអ្នកយកព័ត៌មានវិទ្យុបារាំង RFI សព្វថ្ងៃបម្រើការងារជាមួយលោក ប៉ែន បូណា
៧-លោក សឿង ភារៈ អតីតអ្នកយកព័ត៌មានវិទ្យុបារាំង RFI សព្វថ្ងៃបម្រើការងារជាមួយលោក ហ្សង់ហ្វ្រង់ស័រ តាន់
៨-លោក សេង ឌីណា អតីតអ្នកព័ត៌មាន និងជាប្រធានវិទ្យុបារាំង RFI ប្រចាំនៅប៉ារីស សព្វថ្ងៃ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌៕
ចែករំលែកព័តមាននេះ