ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វៀតណាម ស្នើ​បណ្តា​អ្នក​វិនិយោគ​ជប៉ុន​ជះ​លុយ​ចូល​ប្រទេស​របស់​ខ្លួន

4 ខែ មុន

វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ កាលពី​ថ្ងៃ​ទី ១៦ ខែ ធ្នូ កន្លង​ទៅ (Pham

វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ កាលពី​ថ្ងៃ​ទី ១៦ ខែ ធ្នូ កន្លង​ទៅ (Pham Minh Chinh) បាន​ស្នើ​ដល់​អ្នក​វិនិយោគ​ជប៉ុន​ជួយ​ផ្ទេរ​បច្ចេកវិទ្យា និង​បណ្តុះបណ្តាល​បុគ្គលិក​វៀតណាម តាម​រយៈ​ការ​បណ្តាក់ទុន​នៅ​ក្នុង​ប្រទេស​នៃ​តំបន់​អាស៊ី​អា​គ្នេ​យ៏​មួយ​នេះ​។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​វៀតណាម​-​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ស្នើ​ថា ប្រទេស​ជប៉ុន​គាំទ្រ និង​បណ្តុះបណ្តាល​បុគ្គលិក​គុណភាព​ខ្ពស់​សម្រាប់​វៀតណាម​។ លោក​បន្ត​ថា វិនិយោគិន​គួរតែ​ធានា​ឱ្យ​បាន​ថា ការ​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​បង្កើត​ឡើងឈរ​នៅ​លើ​មូលដ្ឋាន​រឹង​មាំ ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និង​កម្លាំង​ពលកម្ម​។

នៅ​ជំនួប​ជាមួយ​ធុរកិច្ច​ជប៉ុន នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ថ្លែង​ថា បើ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​ស្មុគស្មាញ និង​ពិបាក​ព្យាករណ៍​យ៉ាងណា​ក៏​ដោយ ប្រទេស​វៀតណាម​នៅ​តែ​រក្សា​ស្ថិរភាព​ដោយសារ​អំណាច​ផ្ទៃក្នុង​របស់​ខ្លួន និង​ការ​គាំទ្រ បូក​រួម​នឹង​កិច្ច​សហប្រតិបត្តិការ​ពី​ដៃគូ​ពិភពលោក​។ លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​វៀតណាម​បាន​រីក​ចម្រើន ខណៈ​ពេល​ដែល​ការ​គ្រប់គ្រង​អតិផរណា និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ​។ លោក​បន្ថែម​ទៀត​ថា ទីផ្សារ​ការងារ​ដែល​មាន​តុល្យភាព ថាមពល​គ្រប់គ្រាន់​សម្រាប់​ផលិតកម្ម និង​បំណុល​ដែល​គ្រប់គ្រង​បាន​ល្អ ក៏​បាន​ជំរុញ​ឱ្យ​មាន​ទំនុកចិត្ត​ក្នុង​ចំណោម​វិនិយោគិន​ផង​ដែរ​។

នៅ​ក្នុង​ឆ្នាំ ២០២២ GDP ឬ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​ធ្វើ​មាត្រដ្ឋាន​ជាង ៤០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​មាន​ជាង​៤​ពាន់​ដុល្លារ​។ ក្នុង​រយៈពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ប្រទេស​វៀតណាម​ប្រមូល​បាន​ទុន​វិនិយោគ​បរទេស​ចំនួន ៣០​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ ២០​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​រួច​ហើយ​។ ប្រទេស​វៀតណាម ក៏​ផលិត​ការ​នាំ​ចេញ​លើស​ពី ២៥​ពាន់​លាន​ដុល្លារ ហើយ​មាន​ទុនបំរុង​ប្តូរ​ប្រាក់​បរទេស​ជាង ១០០​ពាន់​លាន​ដុល្លារ​។ អង្ករ​ប្រហែល ៨ លាន​តោន​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​វៀតណាម​ក្នុងឆ្នាំនេះ ដែល​បាន​ជួយ​ធានា​ដល់​សន្តិសុខ​ស្បៀងអាហារ​ពិភពលោក​។

ត្រង់​ចំណុច​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម គឺជា​កន្លែង​ដ៏​មាន​សុវត្ថិភាព​ចំ​ពេល​មាន​ព្យុះ​សេដ្ឋកិច្ច​របស់​ពិភពលោក នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​ផ្សេង​ៗ​គ្នា​។ ប្រទេស​វៀតណាម​ផ្តល់​អាទិភាព​ដល់​ការ​ទាក់ទាញ​គម្រោង​វិនិយោគ​ក្នុង​បច្ចេកវិទ្យា​ថ្មី​ៗ ដូច​ជា​សេដ្ឋកិច្ច​បៃតង ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​ទម្រង់​ថាមពល​ថ្មី ដូច​ជា​អ៊ីដ្រូសែន​ជាដើម ដែល​ទាំងនេះ​គឺជា​វិស័យ​ដែល​ជប៉ុន​មានបទពិសោធន៍ ហើយ​វៀតណាម​មាន​សក្តានុពល និង​តម្រូវការ​សម្រាប់​អ្នកជំនាញ​ជប៉ុន​បែប​នេះ​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ