ចិនបង្កើនការហាមឃាត់ការប្រើ iPhone លើបុគ្គលិករដ្ឋ និងក្រុមហ៊ុនគាំទ្រដោយរដ្ឋ
ប្រទេសចិន ៖ យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ
ប្រទេសចិន ៖ យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ
ប្រទេសចិន ៖ យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ បានរាយការណ៍ថា ទីភ្នាក់ងារចិនជាច្រើនទៀត រួមទាំងក្រុមហ៊ុនគាំទ្រដោយរដ្ឋនៅទូទាំងប្រទេសនេះ បានស្នើបុគ្គលិកពួកគេកុំនាំយកផលិតទាំងអស់របស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក ជាពិសេសទូរស័ព្ទ iPhone ចូលមកកន្លែងធ្វើការ។
អស់រយៈពេលជាង១០ឆ្នាំមកហើយ ប្រទេសចិនបានស្វែងរកការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដោយស្នើក្រុមហ៊ុនពាក់ព័ន្ធរបស់រដ្ឋដូចជា ធនាគារប្តូរទៅប្រើកម្មវិធីក្នុងស្រុក និងលើកកម្ពស់ការផលិតបន្ទះឈីបក្នុងស្រុកផងដែរ។ យោងតាមរបាយការណ៍ Bloomberg ដែលទាក់ទងអ្នកដឹងរឿងនេះនៅប្រទេសចិន បានឱ្យដឹងថា ក្រុមហ៊ុនរដ្ឋជាច្រើន និងនាយកដ្ឋានរដ្ឋាភិបាលនៅបណ្តាខេត្តយ៉ាងហោចណាស់ ៨ បានណែនាំនិយោជិតក្នុងរយៈពេល១-២ខែមុន ដើម្បីចាប់ផ្តើមប្រើផលិតផលក្នុងស្រុក។ ពាក់ព័ន្ធបញ្ហានេះ ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នោះទេ។
របាយការណ៍ Bloomberg បានបន្តថា នៅក្នុងខែនេះ ក្រុមហ៊ុន និងទីភ្នាក់ងារតូចៗ នៅក្នុងទីក្រុងថ្នាក់ទាបមកពីខេត្តនានារួមមាន Zhejiang, Shandong, Liaoning និងទីក្រុង Hebei ដែលជារោងចក្រផលិតទូរស័ព្ទ iPhone ដ៏ធំបំផុតរបស់ពិភពលោកបានចេញសេចក្តីណែនាំដោយផ្ទាល់តែម្តង។
ដោយឡែកប្រភពពី Reuters បានរាយការណ៍កាលពីខែកញ្ញាកន្លងទៅថា បុគ្គលិកយ៉ាងហោចណាស់នៅក្នុងក្រសួងចំនួន ៣ និងស្ថាប័នរដ្ឋាភិបាលត្រូវបានប្រាប់មិនឱ្យប្រើទូរស័ព្ទ iPhone នៅកន្លែងធ្វើការ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះតិចតួចនៅក្នុងតម្លៃ ១៩៦.៥០ដុល្លារអាមេរិកនៅក្នុងការជួញដូរ៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ