ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុគ្គលិក​ឥណទាន​ម្នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​រឿង​ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុគ្គលិក​ឥណទាន​ធនាគារ នៅ​សាខា​ផ្សារ​ដី​ហ៊ុយ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ឥណទាន​ធនាគារ នៅ​សាខា​ផ្សារ​ដី​ហ៊ុយ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ «​រំ​លោ​.​ភលើ​ទំនុកចិត្ត​លើ​ទឹកប្រាក់​ប្រមាណ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​»​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ អ៊ែ​ល សា​រិ​ត ហៅ រិ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ បុគ្គលិក​ឥណទាន​ធនាគារ ខេ​ប៊ី​ប្រា​សាក់​ម​.​ក (​សាខា​ផ្សារ​ដី​ហ៊ុយ​) មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា «​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ ឈ្មោះ ស្រ៊ុ​ន វាសនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជានា​យក​ធន​គារ ខេ​ប៊ី​ប្រា​សាក់ ម​.​ក សាខា​ផ្សារ​ដី​ហ៊ុយ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ អ៊ែ​ល សា​រិ​ត ពី​ចំណុច​ធនាគារ​ខេ​ប៊ី​ប្រា​សាក់ មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ ក្នុង​ដំណើររឿង​ករណី​ក្លែងបន្លំ​ឯកសារ (​បន្លំ​ធ្វើ​ឯកសារ​ស្នើ​សុំ​កម្ចី​របស់​អតិថិជន​) និង​ករណី​រំ​លោ​.​ភលើ​ទំនុកចិត្ត (​បន្លំ​យក​ប្រាក់​ពី​ការ​ផ្តល់​កម្ចី​ឲ្យ​អតិថិជន​ចំនួន ១៧,៦៦០.៩៣ ដុល្លា​អា​មេ​រិ​ក របស់​ធនាគារ យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​)​។

សមត្ថកិច្ច​បន្ត​ថា ហើយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បន្លំ​ឯកសារ​ដូច​ជា ៖
១- ស្នាម​មេដៃ​របស់​អតិថិជន​០២​នាក់ ក្នុង​នោះ​ឈ្មោះ សំ ឧសភា និង​ឈ្មោះ ហេង តាំង​អេ​ង លើ​កិច្ចសន្យា​ខ្ចីប្រាក់ (​ចំនួន​៧,០០០​ដុល្លា​អា​មេ​រិ​ក និង​ចំនួន​១៣,០០០​ដុល្លា​អា​មេ​រិ​ក​) ។

២- ធ្វើ​របាយការណ៍​ចំណូល​ចំណាយ
៣- លិខិតបញ្ជាក់​បុគ្គលិក
៤- កិច្ចសន្យាការងារ

៥- តារាង​ប្រាក់ខែ ដាក់​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​ធនាគារ​ខេ​ប៊ី​ប្រា​សាក ម​.​ក សាខា​ផ្សារ​ដី​ហ៊ុយ ហើយ​ធនា​គារ​បាន​អនុម័ត សរុប​ចំនួន​២០,០០០​ដុល្លា​អា​មេ​រិ​ក (​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ចំនួន​៧,០០០​ដុល្លា​អា​មេ​រិ​ក និង​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ចំនួន​១៣,០០០​ដុល្លា​អា​មេ​រិ​ក​) រួច​ជនសង្ស័យ​ក៏​បាន​បន្លំ​ធ្វើ​ជា​អតិថិជន​ខាងលើ ដើម្បី​ទូទាត់​សង​ប្រាក់​ប្រចាំខែ​មក​ធនាគារ​វិញ បាន​ចំនួន ២,៣៣៩.០៧ ដុល្លា​អា​មេ​រិ​ក នៅ​សល់​ចំនួន ១៧,៦៦០.៩៣ ដុល្លា​អា​មេ​រិ​ក​ទៀត ដែល​ជនសង្ស័យ​បាន​យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ។

ហើយ​នៅ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា តំណាង​ធនាគារ​ក៏​បាន​ដាក់​ពាក្យបណ្តឹង និង​ចោទប្រកាន់​ជនសង្ស័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​នាំ​ទៅ​អនុវត្ត​តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ក៏​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ក្លែងបន្លំ​ឯកសារ​របស់​អតិថិជន​០២​នាក់ ដាក់​ស្នើ​សុំ​ប្រាក់​កម្ចី​បាន​ចំនួន ២០ ០០០ ដុល្លា​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នោះ​ប្រាកដ​មែន​។ ហើយ​ខ្លួន​បាន​ទូទាត់​សង​ប្រាក់​ទៅ​ធនាគារ​មួយ​ចំនួន​វិញ​ហើយ នៅ​សល់​ប្រមាណ ១៧,៦៦០.៩៣ ដុល្លា​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ និង​បាន​សន្យា​សង​បន្ត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ