ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង២គ្រឿងបុ.កគ្នា​ត្រង់ស្ថានីយមួយកន្លែង​

4 ខែ មុន
  • កំពត

ខេត្តកែប ៖ រថភ្លើង​ចំនួន​២​ខ្សែ​​បានបុ.ក​គ្នា​​​ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាល​ឱ្យ​​រថភ្លើង១គ្រឿងធ្លាក់

ខេត្តកែប ៖ រថភ្លើង​ចំនួន​២​ខ្សែ​​បានបុ.ក​គ្នា​​​ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាល​ឱ្យ​​រថភ្លើង១គ្រឿងធ្លាក់ចេញពីផ្លូវដែក តែពុំមានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងហេតុការណ៍នេះទេ ។​

ហេតុការណ៍ខាងលើបានកើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ​ខែធ្នូ​ ឆ្នាំ​២០២៣ ​នៅ​ចំណុចស្ថានីយ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប​។​

បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​សង្កាត់​ព្រៃធំ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ នគរបាល​នៅ​មូលដ្ឋាន​មិន​បាន​ធ្វើ​កំណត់ហេតុ​​លម្អិត​​អោយ​បាន​ច្បាស់​ទេ​ក្នុង​ឧ​ប្ប​តិ​ហេតុ​គ្រោះថ្នាក់​រថភ្លើង​២​ខ្សែ​បុក​គ្នា​នេះ​ ។ ​ប៉ុន្តែ​បានដឹង​ថា ​រថភ្លើង​មួយ​ខ្សែដឹក​​ស៊ីទែន​ប្រេង​មក​ខេត្ត​ព្រះ​សីហ​នុ​ និង​មួយ​ខ្សែ​ទៀត​មាន​ទូ​ដឹក​ក្រណាត់​មក​ពី​ភ្នំពេញ​ ក្នុង​ទិស​ដៅ​ទៅ​ខេត្ត​ព្រះ​សហ​នុ​ បើក​ចូល​​ត្រង់​ផ្លូវបំបែក​មិន​ទាន់​ផុត​កន្ទុយ​ក្រោយ​ផង​ ស្រាប់តែ​​រថភ្លើងដឹក​ស៊ីទែន​ប្រេង​បើក​ឆ្ពោះទៅ​ភ្នំពេញ​បុក​ចំ​ទូ​ក្រោយ​បណ្ដាល​អោយ​ធ្លាក់​ទូ​ដឹក​ក្រណាត់​មួយ​ទូ​និង​ធ្លាក់​ក្បាលរថភ្លើង​មួយ​ខ្សែ​ចេញពី​ផ្លូវដែក​តែ​ម្ដង​។​

មន្ត្រី​នគរបាល​រូប​នោះ​និយាយ​ថា​ រថភ្លើង​ទាំង​ពីរ​ខ្សែ​ដែល​បាន​បុ.ក​គ្នា​នៅ​ត្រង់​ផ្លូវបំបែក​ស្ថានីយដំណាក់​ចង្អើរ​នោះ​ពុំ​មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ទេ​ ។ ​គេ​បាន​នៅ​ចាំ​ថា​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា​ ឆ្នាំ​២០១៣ ​នេះ​ក៍​មាន​រថភ្លើងដឹក​ស៊ីទែន​ប្រេង​មាន​បញ្ហា​ខាង​ក្បាលម៉ាស៊ីន​ធ្វើ​អោយ​ទូ​និង​ទូ​ស៊ីទែន​ប្រេង​ទ​ង្ទិ​ច​គ្នា​ធ្លុះធ្លាយ​ប្រេង​នៅ​ខាង​ស្ថានីយ៍​ដំណាក់​ចង្អើរ​នេះ​ម្ដង​រួច​ហើយ ​។ កាលនោះ​​ប្រជា​ពលរដ្ឋ​បាន​ដង​ប្រេង​ហូ​ចេញពី​ស៊ីទែន​ពេញ​ក្នុង​ស្រែ​ ម្នាក់​ៗ​ដង​បាន​រាប់​ពាន់​លី​ត្រ​ដែល​ជា​ការ​ខាតបង់​របស់​ក្រុមហ៊ុន​​ប្រេង​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ