ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រុក​ស្ថាបនាស្ពាន​ប្រដឹស​ឫស្សី​ ដើម្បី​ស្វាគមន៍​ភ្ញៀវ​មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ នា​ឆ្នាំ​សកល

4 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​÷ ប្រដឹស​ឬ​ស្សី​មាន​ប្រវែង​មិន​ដល់ ១០០០​ម៉ែត្រ​នោះ​ទេ ដោយ​ត​ភ្ជាប់​ពី​ក្រុង​

ខេត្តកំពង់ចាម​÷ ប្រដឹស​ឬ​ស្សី​មាន​ប្រវែង​មិន​ដល់ ១០០០​ម៉ែត្រ​នោះ​ទេ ដោយ​ត​ភ្ជាប់​ពី​ក្រុង​កំពង់ចាម​ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ទឹកដី​ស្រុក​កំពង់សៀម​ ។ ​គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ​ធ្នូ​ ឆ្នាំ​២០២៣ ក្រុម​កម្មករ​ជំនាញ​ខាង​ធ្វើ​ប្រដឹស​កំពុង​តែ​នាំ​គ្នា​សម្រុក​ធ្វើ​ដោយ​សម្រេច​បាន​ប្រមាណ ៨០​ទៅ​៩០% ហើយ សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​កំសាន្ត​លេង​នៅ​រមណីយ​ដ្ឋា​ន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​សម្រាប់​បុណ្យចូលឆ្នាំ​សកល​ខាង​មុខ​។

លោកតា​ហួរ ហៀ​ង អាយុ៧៧​ឆ្នាំ រស់នៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: នេះ​ជា​រដូវ​ខ្យល់​ធ្លាក់​មក​ពី​ទិស​ខាងជើង​ហើយ​គាត់​បាន​ឆ្លៀត​មក​អង្គុយ​លេង​ក្រោម​ដើម​ម្លប់​ពោធិ៍​មុខ​វត្ត​ដីដុះ​ក្រុង​កំពង់ចាម នៅ​មាត់ទន្លេ​ដោយ​បាន​ចោល​កន្ទុយភ្នែក មើលទៅ​ត្រើយម្ខាង​ឃើញ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​និង​ប្រដឹស​ឬ​ស្សី​ដែល​ក្រុម​កម្មករ​កំពុង​តែ​នាំ​គ្នា​សម្រុក​ស្ថាបនា​ឲ្យ​បាន​ឆាប់​រួចរាល់​ជាមួយ​នោះ​ក៏​មាន​ខ្យល់អាកាស​ធម្មជាតិ​ត្រជាក់​បក់​ផាត់​លើ​កាយា​ធ្វើ​ឲ្យ​រូប​គាត់​ហាក់បីដូចជា​បំភ្លេច​នៅ​ទុក្ខ​កង្វល់​មួយ​ចំនួន​ផង​ដែរ​។

លោកតា​អាយុ​៧៧​ឆ្នាំ​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា ស្ទើរតែ​រាងរាល់ថ្ងៃ​គាត់​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​មាត់ទន្លេ​ក្នុង​ក្រុង​កំពង់ចាម ដើម្បី​មើល​ទេសភាព ជាមួយ​នោះ​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥​ធ្នូ​ឆ្នាំ ២០២៣ ឃើញ​ថា ​ប្រដឹស​ឬ​ស្សី​ឆ្លង​ពី​ក្រុង​កំពង់ចាម​មក​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដែល​មាន​បណ្ដោយ​មិន​ដល់ ១០០០​ម៉ែត្រ ឃើញ​ថា​មិន​ដល់​រយៈពេល​មួយ​ខែ​ផង​គឺ​ក្រុម​កម្មករ​បាន​សម្រុក​ស្ថាបនា​ជិត​រួចរាល់​ទៅ​ហើយ​។

​លោកតា​បាន​រំលឹក​ថា ​មាន​ពេល​មួយ​នោះ​កូន​ៗ​រស់នៅ​ភ្នំពេញ បាន​នាំ​គាត់​ដើរ​ឆ្លង​ប្រដឹស​ឬ​ស្សី​ទៅ​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​គឺ​បាន​ក្រាលកន្ទេល​អង្គុយ​លេង​ទទួលទាន​អាហារ​ជួបជុំ​សមាជិក​ក្រុម​គ្រួសារ​គឺ​ពិតជា​សប្បាយ​ក្នុង​ចិត្ត​ក្រៃ​លែង​។​ក្នុង​គ្រា​ដែល​ពី​អតីតកាល​រដូវ​ឬ​ស្សី​នេះ​គឺ​មាន​ទំហំ​ធំ​អាច​ឱ្យ​អ្នកដំណើរ​ថ្មើ​ជើង កង់ ម៉ូតូ រថយន្ត​ធុន​តូច អាច​បើក​ឆ្លងកាត់​ប្រដឹស​ឫស្សី​ពី​ក្រុង​កំពង់ចាម​ទៅ​កោះ​ប៉ែន​និង​ពី​កោះ​ប៉ែន​មក​ក្រុង​កំពង់ចាម​វិញ​ដោយ​ត្រូវ​ចំណាយ​ថវិកា​រៀង​ច្រើន​បន្តិច តែ​ក្រោយ​ពី​ស្ពានបេតុង​កោះ​ប៉ែន​បាន​ស្ថាបនា​រួចរាល់​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ទឹកដី​ឃុំ​កោះមិត្ត​និង​មួយ​ផ្នែក​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ដោយ​អាច​ធ្វើ​ដំណើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ចំណាយ​ថវិកា​ឡើយ​។​

នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​កំពុង​តែ​ជួប​ការ​លំបាក​។​រាល់ថ្ងៃ​អ្នក​ដែល​មាន​រថយន្ត​ចង់ទៅ​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ត្រូវ​បើក​វៀង​តាម​ស្ពានបេតុង​កោះ​ប៉ែន​ហើយ​បើក​បន្ត​ឆ្លង​តាម​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​មក​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ជាមួយ​នោះ​ក៏​គេ​សង្កេត​ឃើញ​មានគ្រួសារ​ខ្លះ​បាន​ទិញ​ក្រូចថ្លុង ផ្លែ​ខ្នុរ និង​ផ្លែ​ឈើ​ហូប​ផ្លែ​មួយ​ចំនួន​ទៀត​ដែល​ដាំ​ដុះ​តាម​បែប​ធម្មជាតិ​យក​ទៅ​ទទួលទាន​ផង​ដែរ​ ។

លោក​ស៊ា​ន សុ​គុណ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​ សម្រាប់​គោលដៅ​ចូល​ឆ្នាំ​សកល​មនុស្ស​ដែល​មក​លេង​ច្រើន​ជាងគេ​គឺ​នៅ​តំបន់​រមណីយដ្ឋាន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ស្ថិត​នៅ​ក្នុងស្រុក​កំពង់សៀម​និង​រមណីយដ្ឋាន​ទឹកឆា​ ស្ថិត​នៅ​ក្នុងស្រុក​ព្រៃឈរ ចំណែក​តំបន់​ទេស​ចរណ៍​ផ្សេង​ទៀត​គឺ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​មក​លេង​ជា​បន្ទាប់បន្សំ​ ។ ​ជាមួយ​នោះ​នៅ​តំបន់​ឃុំ​កោះមិត្ត ត្រូវ​បាន​ឯកឧត្តម​អភិបាលខេត្ត​យកចិត្តទុកដាក់​ដែល​គ្រោង​បង្កើត​ភូមិ​មួយ​ផលិតផល​មួយទៀត​ផង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ