ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោរា​ថៃ​ទស្សន៍ទាយ ៖ បើគណបក្ស​​​ភឿថៃ​​ឈ្នះ​​ការបោះឆ្នោត​ នឹង​ក្លាយ​​​ជា​ការបង្ហូរ​ឈាម​​​ប្រទេស​ថៃ​នឹងជួប​រឿង​វឹក​វរ​​មិន​ចេះ​ចប់​

14 ឆ្នាំ មុន

លោក​​វ៉ា​​រ៉ា​ថាណាត់ ​អាស់​​គុល​ហ្គោ​វីត ​ហោ​រា​​ចារ្យជំនាញ​​ផ្នែក​​​ហុងស៊ុយ ​បានថ្លែង​​ពីគណ​បក្សភឿថៃ ​ដែលចាប់​បានលេខ​​​រៀង​​ទី​១ និង​គណ​បក្ស​​​ប្រជាធិបតេយ្យ​​​ចាប់បាន​លេខ​​រៀង​ទី​១០ថា ​ទាំង​លេខ​១ ​និង​លេខ​១០ ​ស្ថិតក្នុង​ទស្សនៈ​​ផ្នែក​​នយោបាយ​​​​គឺគ្មាន​​អត្ថន័យ​​អ្វី​រំខាន ប៉ុន្តែ​​​ក្នុង​និន្នា​ការ​​សម្រាប់ដំណើរ​ការ​​​លេខ​១ ​សំដៅ​លើការ​ចាប់​ផ្តើម

លោក​​វ៉ា​​រ៉ា​ថាណាត់ ​អាស់​​គុល​ហ្គោ​វីត ​ហោ​រា​​ចារ្យជំនាញ​​ផ្នែក​​​ហុងស៊ុយ ​បានថ្លែង​​ពីគណ​បក្សភឿថៃ ​ដែលចាប់​បានលេខ​​​រៀង​​ទី​១ និង​គណ​បក្ស​​​ប្រជាធិបតេយ្យ​​​ចាប់បាន​លេខ​​រៀង​ទី​១០ថា ​ទាំង​លេខ​១ ​និង​លេខ​១០ ​ស្ថិតក្នុង​ទស្សនៈ​​ផ្នែក​​នយោបាយ​​​​គឺគ្មាន​​អត្ថន័យ​​អ្វី​រំខាន ប៉ុន្តែ​​​ក្នុង​និន្នា​ការ​​សម្រាប់ដំណើរ​ការ​​​លេខ​១ ​សំដៅ​លើការ​ចាប់​ផ្តើម​ ចំណែក​​លេខ​១០ គឺ​​​​ជា​លេខ​ល្អ ​តែ​​និន្នា​ការ​​​ខ្លះ​ថា ជា​លេខ​ញ៉ុក ឬ​​លេខ​លើក​​ដៃ​ចុះ​ចាញ់​។

ហោរា​​ទាយ​ថា ​ក្នុង​ទស្សនៈ​​ពី​ពេលវេលា​ក្នុង​ប្រទេស​ថៃ ​​នឹងកើត​​រឿង​​​ចលាចល ស្មុគស្មាញ ​​ហើយ​​ការ​បោះឆ្នោត​​នឹង​ក្លាយ​​​ជា​ផ្នែក​មួយ​ធ្វើ​​ឱ្យ​កើត​ឡើង​​​​នូវភាព​​ច្រឡំ​បល់​​​​ គឺ​ផ្កាយ​​​នៃ​ជោគ​​ជតា​​រាសី​នឹង​គ្រប​ដណ្តប់ ​​ក្នុងពេល​បំពេញ​​​តួនាទី​​អ្វី​មួយ​​ដោយ​​យល់​ខុស​ជា​ត្រូវ​ ។ ហេតុការណ៍​​​ហាក់​ដូចជា​​វិល​ទៅ​​​​រក​អំឡុងពេល​​ដូចគ្នា​​ក្នុងឆ្នាំ​២០០៩ ។​

ដោយមាន​ការប្រទូស្ត​រ៉ាយ​​គ្នា​​ខាង​ផ្នែក​នយោ​បាយ ចែក​ចេញ​​ជាក្រុម និង​បក្ខ​ពួក​​បង្ក​អំពើ​ហិង្សា​​ សំដៅ​​ទៅ​រក​ការ​បែកបាក់​​ បាត់បង់​សាម​គ្គី​​ផ្ទៃ​ក្នុង​។​ លក្ខណៈ​នៃការ​បោះឆ្នោត​​​​ដែល​ជួប​នឹង​រឿង​​ហេតុបែបនេះ​ មិនមែន​​​កើតមាន​​តែក្នុង​ប្រទេស​​ថៃទេ ​សូម្បី​នៅលើ​ពិភពលោក​​ក៏កើត​រឿង​​ដូចគ្នានេះដែរ​ ​ដោយ​មាន​ហេតុ​ការណ៍​​​​ច​លា​ចល​​​រយៈ​​ពេល​ពី​​​​៣-៤​ឆ្នាំ ។​

លោកគីតចា ​ថាវីគូលគីក ​​ហោរា​ចារ្យ​​ទស្សន៍​ទាយ​​​ពីជោគជតា​រាសី​​​បានថ្លែង​ថា ការបោះ​ឆ្នោត​​លើកនេះ គឺជា​ការ​បោះឆ្នោត​​បង្ហូរឈាម ។ ​អ្នក​​ឈ្នះ​អាច​​​មិនក្លាយ​​​ជា​រដ្ឋាភិបាល ​ប្រសិនគណ​បក្ស​​​ភឿថៃឈ្នះ ត្រូវ​​ឈ្នះ​​​​ឱ្យ​បាន​​​២៥០​​កៅអី ​​​ទើប​បង្កើត​​​រដ្ឋាភិបាល​​បាន​ ប៉ុន្តែ​​បើ​សិនជា​គណ​បក្ស​​​ភឿថៃ​ឈ្នះគណបក្ស​​​ប្រជាធិបតេយ្យ​​ជា​លក្ខណៈ​ប្រដំ​ត្រសង​គ្នា​ ​នោះ​គណបក្ស​​​តូចៗ​មួយ​ចំនួន​នឹង​ចូលរួម​ជា​មួយ​គណបក្ស​​​​ប្រជា​​ធិប​តេយ្យ​ ព្រោះមាន​មនុស្ស​​ស្នើ​សុំ ។​

នៅពេល​​គណបក្ស​​ភឿថៃ​​ បានបង្កើត​រដ្ឋាភិ​បាល​​ ប៉ុន្តែ​​ពេល​ណា​មាន​ការ​ស្នើ​សុំ​លើក​លែង​​ទោស​ឱ្យលោក​ថាក់ស៊ីន ​ក្នុង​​ពេល​ណាមួយ ធានា​ថា អំពើ​ហិង្សា​​​នឹង​កើត​ឡើង​ចៀស​មិនផុត និង​មានការ​បង្ហូរ​​ឈាម ​ពេលនោះ​ទាហាន​នឹង​​ចេញ​​មុខ​ដូ​ច​កាល​ពីខែ​ឧសភា ​​​២០១០ ​ហើយការ​បោះ​ឆ្នោត​​​​លើកនេះ​​​នឹង​​គ្មាន​​ភាពស្រស់ស្រាយឡើយ​​។​ ​លោកគីត​ចា ​ថាវីគុល គីក ​បន្ត​ទៀត​ថា ​«ជោគ​ជតា​​របស់​លោក​ស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​​ដឹក​នាំ​គណ​បក្ស​​​ភឿថៃ ​​​ដោយ​​ឆ្នាំ​កំណើត​​​ជា​ឆ្នាំ​មមែ ខណៈ​ពេល​​ជតា​រាសីរបស់​លោក​ថាក់ស៊ីន ​អតីត​​នាយក​រដ្ឋ​មន្ត្រី​​​ ​​ឆ្នាំ​ឆ្លូវ​ ​​ជា​ឆ្នាំ​ឆុង​គ្មាន​​ផ្លូវទទួល​​ជោគ​​ជ័យ ។​

បច្ចុប្បន្ន​​​ជោគជតា​​​លោកស្រី​​យីង​ឡាក់ ​មាន​សំណាង​ល្អ ​​ចាប់បាន​លេខ​​១ មានជោគជតា​​​ជា​នាយករដ្ឋ​មន្ត្រី​​បាន ប៉ុន្តែ​​​នៅ​ចុង​ឆ្នាំ​​​បែរជា​មិន​​ល្អ។ ចំណែក​​ជោគជតា​​លោកអាប់​ភីស៊ីត ​វ៉េចា​ជី​វ៉ា ​​​ប្រធានគណបក្ស​​​ប្រជាធិបតេយ្យ​​​បច្ចុប្បន្ន​មិន​សូវល្អ ​​និង​គណបក្ស​​អាច​ទទួល​បានកៅអី​តិច​ជាង​មុន ប៉ុន្តែ​​ជោគ​ជតា​រាសី​របស់លោក​អាប់​ភី​ស៊ីត ​​នឹង​មាន​​ចាស់ទុំ​​ជួយ។​ ​ក្នុងអំឡុងពេលនេះ ​ប្រសិន​​​បើ​​ក្រុមអាវ​​​ក្រហម​​សម្លឹង​ឃើញ​ថា ​​ខ្លួន​​គេ​មិន​​​បាន​​ទទួលភាព​​យុត្តិធម៌​​នឹងប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​ ​បង្ក​ចលាចល​​ជា​បន្តបន្ទាប់​ពីឆ្នាំ​​២០១១ ដល់​២០១២ ៕​