ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla កំពុង​ប្រមូល​រថយន្ត​ជាង​២​លាន​គ្រឿង​មក​វិញ ដោយសារ​បញ្ហា «Autopilot»

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កំពុង​ប្រមូល​រថយន្ត​ជាង​២​លាន​គ្រឿង​នៅ​សហរដ្ឋអាមេរិក​ត្រឡប់​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កំពុង​ប្រមូល​រថយន្ត​ជាង​២​លាន​គ្រឿង​នៅ​សហរដ្ឋអាមេរិក​ត្រឡប់​មក​វិញ បន្ទាប់​ពី​និយតករ​អា​មេ​រិ​ករក​ឃើញ​ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ​ដែល​ឈ្មោះ «Autopilot» មាន​បញ្ហា​មួយ​ផ្នែក ដែល​ការ​ធ្វើ​បែប​នេះ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំ លើ​បញ្ហា​គាំង​ដែល​បាន​កើតឡើង​នៅ​ពេល​ដែល​បច្ចេកវិទ្យា​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​។

ការ​ប្រមូល​រថយន្ត​ត្រឡប់​មក​វិញ​នេះ អនុវត្ត​ស្ទើរតែ​គ្រប់​ក្រុមហ៊ុន Tesla ដែល​លក់​នៅ​សហរដ្ឋ អាមេរិក​ចាប់តាំងពី​មុខងារ «Autopilot» ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១៥​។ Tesla ក្រុមហ៊ុន​ខ្នាត​យក្ស​សហរដ្ឋអាមេរិក ដែល​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី Elon Musk បាន​អះអាង​ថា ខ្លួន​នឹង​បញ្ជូន​ការ​ធ្វើ​បច្ចុប្បន្នភាព (Update) កម្មវិធី​ដែល​ទាញ​យក​ដោយ​ឧបករណ៍​លើ​អ៊ីនធឺណិត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ការ​ធ្វើ​បច្ចុប្បន្នភាព​កើតឡើង​ដោយ​ស្វ័យប្រវត្តិ ហើយ​មិន​តម្រូវ​ឱ្យ​មានការ​ធ្វើ​បច្ចុប្បន្នភាព​នៅ​កន្លែង​លក់ ឬ​យានដ្ឋាន​នោះ​ទេ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ និយតករ​សហរដ្ឋអាមេរិក នៅ​តែ​សំដៅ​ទៅ​លើ​ការ​ប្រមូល​រថយន្ត​ត្រឡប់​មក​វិញ​។

សូម​ជម្រាប​ថា មុខងារ «Autopilot» នៅ​លើ​រថយន្ត​អគ្គិសនី Tesla ប្រើប្រាស់​ដើម្បី​ជួយ​ក្នុង​ការ​បញ្ជា​ចង្កូត ការ​បង្កើន​ល្បឿន និង​ការ​ចាប់​ហ្វ្រាំង ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក៏​តម្រូវ​ឱ្យ​អ្នកបើកបរ យកចិត្តទុកដាក់​លើ​ផ្លូវ​បន្ថែម​ផង​ដែរ ដើម្បី​ការពារ​សុវត្ថិភាព​។ កម្មវិធី​របស់​ក្រុមហ៊ុន Tesla ត្រូវ​បាន​គេ​សន្មត់​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្នកបើកបរ​កំពុង​យកចិត្តទុកដាក់ ហើយ​លក្ខណៈ​ពិសេស​នេះ​ត្រូវ​ប្រើប្រាស់​តែ​ក្នុង​លក្ខខណ្ឌ​សម​ស្រប ដូច​ជា​ការ​បើកបរ​លើ​ផ្លូវ​ហា​យ​វេ​ជាដើម​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ