ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែ​ល​ចាប់ផ្ដើម​បង្ហូរទឹក​សមុទ្រចូល​ពន្លិ.ច​រូង​​​ក្រោម​​​​ដី​របស់​​ក្រុម​​ហា​ម៉ាស់

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាសែត​ THE WALL STREET JOURNAL រាយការណ៍​នា​ថ្ងៃ​ទី​១៣​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាសែត​ THE WALL STREET JOURNAL រាយការណ៍​នា​ថ្ងៃ​ទី​១៣​ ធ្នូ​ថា កងទ័ព​អ៊ី​​ស្រា​អែ​ល​ចាប់ផ្ដើម​បូមទឹក​សមុទ្រ​បង្ហូរ​ចូល​ពន្លិច​បណ្ដា​រូង​ក្រោម​ដី​របស់​ពួក​ហា​ម៉ាស់​នៅ​​ជ្រោយ​ហ្គា​ហ្សា​។ នោះ​ជា​ការ​ដកស្រង់​ប្រភព​ពី​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ដែល​ទទួល​ព័ត៌​មាន​​នោះ​។

តាម​កាសែត​នេះ​ថា​ប្រតិបត្តិការ​បូមទឹក​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ពន្លិច​បណ្ដា​រូង​ក្រោម​ដី​ជា​ការ​ចាប់ផ្ដើម ដែល​នោះ​ជា​បច្ចេកទេស​មួយ​ក្នុង​ចំណោម​បច្ចេកទេស​ប្រើ​ដោយ​អ៊ី​ស្រា​អែ​ល ប៉ុនប៉ង​កម្ទេច​រូង​ក្រោម​ដី​ទាំងនេះ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​មួយ​សំដៅ​កម្ទេច​ជា​ស្ថាពរ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី​របស់​ពួក​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​អ៊ី​​ស្រា​អែ​ល បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​អះអាង​ថា ប្រតិបត្តិ​បង្ហូរទឹក​ពន្លិច​បណ្ដា​រូង​ក្រោម​ដី​របស់​ហា​ម៉ាស់ ជា​កា​រស​ម្ចា​ត់​មួយ​ខាង​កិច្ច​ការពារ​។ តាម​កាសែត WALL STREET JOURNAL​ដដែល​ថា ប្រតិបត្តិការ​នោះ​ប្រហែល​ប្រើ​ពេល​ច្រើន​ស​ប្ដា​ហ៍ និង​អាច​ផ្ដល់​បណ្ដា​ផលវិបាក​អំឡុង​ពេល​យូរ ពិសេស​ប៉ះពាល់​ដល់​ទឹក​ក្រោម​ដី​នៅ​ជ្រោយ​ហ្គា​ហ្សា​ដែល​ផ្ដល់​ទឹក​ស្អាត​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។

ការ​ព្រួយបារម្ភ​មួយទៀត​គឺ​លើ​វត្តមាន​ចំណាប់ខ្មាំង ដែល​ឃុំ​ទុក​ដោយ​ពួក​ហា​ម៉ាស់ ក្នុង​បណ្ដា​រូង​ក្រោម​ដី​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ទី​១២​ធ្នូ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ​ បៃ​ដិ​ន ​មិន​បាន​លើក​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​បញ្ចូល​ទឹក​ពន្លិច​រូង​ក្រោម​ដី តែ​លោក​លើក​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​បែប​នោះ​ចំពោះ​ចំណាប់ខ្មាំង​យ៉ាងតិច​១០០​នាក់ ដែល​ពួក​ហា​ម៉ាស់​នៅ​ឃុំ​ទុ​​ក​នៅឡើយ​។ លោក​ថា​មានការ​អះអាង​នានា​ដែល​ថា គ្មាន​ចំណាប់ខ្មាំង​ណា​ម្នាក់​ក្នុង​រូង​ក្រោម​ដី​ណាមួយ​ឡើយ​។ ខ្ញុំ​មិន​បានដឹង​រឿង​នេះ​ច្បាស់​ទេ​។

បញ្ហា​ប្រសិទ្ធភាព​ក្នុង​ការ​បូមទឹក​សមុទ្រ​ពន្លិច​រូង​ក្រោម​ដី ដែល​មាន​ប្រវែង​សរុប​រហូត​ដល់​ប្រមាណ​ជា​ជាង​៤៨០​គីឡូម៉ែត្រ ហើយ​មាន​មួយ​ផ្នែក​ប្រដាប់​ដោយ​ទ្វារ​ប្លាំ​ង​ដាស់ នៅ​តែ​ជា​កម្មវត្ថុ​នៃ​ការ​វាយតម្លៃ​របស់​កងទ័ព​អ៊ី​ស្រា​អែ​ល​នៅឡើយ​។ កាសែត​នោះ​រំឭក​ថា​កាលពី​ឆ្នាំ​២០១៥ អេ​ហ្ស៊ី​ប​ធ្លាប់​ប្រើ​ទឹកសមុទ្រ​ពន្លិច​បណ្ដា​ផ្លូវ​រូង​ក្រោម​ដី​រត់ពន្ធ​នៅ​ក្រោម​ប៉ុស្តិ៍​ព្រំដែន​រ៉ា​ហ្វា​ហ៍​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ