ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សម្លេង​ស្រែក​ឆោ​រ​ឡោ លុះនាំគ្នា​រត់​ទៅ​មើលឃើញ​ផ្សែង​ហ៊ុយ​ចេញពី​ផ្ទះជាន់លើ​ ផ្អើលម្តុំអូរឫស្សី

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាន់​ទី២ បណ្តាល​អោយ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ មានករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាន់​ទី២ បណ្តាល​អោយ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង១០​និង៣៥​នាទី​ព្រឹក​ថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវ១០៧ សង្កាត់​អូ​ឬ​ស្សី​ទី​៤ ខណ្ឌ៧មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែងហុយ​និង​​ឮ​សំឡេង​ស្រែក​ឆោឡោ​ចេញពីផ្ទះ​ជាន់​ទី២ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​កើតជា​អណ្ដាតភ្លើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​យក​ទឹក​បាញ់ពន្លត់ដែរ​ តែ​ដោយសារផ្ទះ​ខាងលើ​នៅ​ខ្ពស់​ពេក ទើប​ប្រជាពលរដ្ឋ​សម្រេច​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​ទាក់ទង​ទៅ​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​មក​ជួយ​អន្តរាគមន៍​។

ក្រោយ​ទទួល​ដំណឹង​ថា​មាន​អគ្គី​ភ័យ​ភ្លាម លោក​វរៈសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បញ្ជា​កម្លាំង​ឲ្យ​ចេញ​រថយន្ត​ជួយ​មក​អន្តរាគមន៍​ដើម្បី​បាញ់​ពន្លត់ ចៀស​វាង​មានការ​រាលដាល​ដល់​ផ្ទះ​ដទៃ​ផ្សេង​ទៀត ។

ក្នុង​ករណី​អគ្គិភ័យ​ខាងលើ បាន​បង្ក​ការ​ខូចខាត​សម្ភារៈ​បន្តិចបន្តួច តែ​មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ឡើយ នឹង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង បាញ់​រលត់​ជា​ស្ថាពរ ។ ច​ពោះ​មូលហេតុ​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ ៕ (ដោយ៖រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ