ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​អាណិត​! ទោះ​ប្អូនប្រុស​ពិការ​ដៃ​ទាំង​ទ្វេ ក៏​យក​​ជើង​សរសេរ​ជំនួសដៃ តស៊ូ​ក្នុង​ការ​សិក្សា

4 ខែ មុន
  • តាកែវ

ជី​វិ​.​តមនុស្ស​ម្នាក់​ៗ គ្មាន​នរណា​ម្នាក់​កើតមក​ចង់​ក្រ ឬ​មាន​ពិការ​ភាព​រូបរាង​កាយ ឬ​ផ្លូវចិត្ត​នោះ​ទេ​។ បើ​អាច​រើស​កន្លែង​កើត​បាន​នោះ ម្នាក់​ៗ​ប្រាកដជា​ចង់បាន​ជី​វិ​.​ត​ដែល​កើត​លើ​គំនរ​មាស គំនរ​ប្រាក់ មាន​រូបសម្បត្តិ និង​កាយសម្បទា​ល្អ​ៗ​ហើយ​។ ការ​កើតជា​មនុស្ស​ជា​រឿង​កម្រ

ខេត្ត​តាកែវ ៖ ជី​វិ​.​តមនុស្ស​ម្នាក់​ៗ គ្មាន​នរណា​ម្នាក់​កើតមក​ចង់​ក្រ ឬ​មាន​ពិការ​ភាព​រូបរាង​កាយ ឬ​ផ្លូវចិត្ត​នោះ​ទេ​។ បើ​អាច​រើស​កន្លែង​កើត​បាន​នោះ ម្នាក់​ៗ​ប្រាកដជា​ចង់បាន​ជី​វិ​.​ត​ដែល​កើត​លើ​គំនរ​មាស គំនរ​ប្រាក់ មាន​រូបសម្បត្តិ និង​កាយសម្បទា​ល្អ​ៗ​ហើយ​។ ការ​កើតជា​មនុស្ស​ជា​រឿង​កម្រ តែ​បងប្អូន​ខ្លះ​កើតមក​មាន​រូបរាង​កាយ​ល្អ តែ​បែរជា​តូចចិត្ត​នឹង​វាសនា​ខ្លួន មាន​សម្ពាធ​ផ្លូវចិត្ត ចង់​ស​ម្លា​.​ប់​ខ្លួន គិត​ខ្លី​ចំពោះ​ខ្លួនឯង​ទៅ​វិញ​។

តែ​អ្វី​ដែល​គួរ​ឱ្យ​ស្ងើចសរសើរ​បំផុត​នោះ គឺ​ប្អូនប្រុស​ម្នាក់​ដែល​មាន​ពិការ​ភាព​ដៃ​ទាំង​សងខាង បែរជា​មិន​ចុះចាញ់​ចំពោះ​ព្រហ្ម​លិខិត​ឡើយ​។ ប្អូន​បាន​ជម្នះ​គ្រប់​ឧបសគ្គ ស្រវា​យក​ការ​សិក្សា ដោយ​ប្អូន​យក​ជើង​សរសេរ​ជំនួសដៃ និង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ទៀត​ផ​ផង​។

ប្រាកដ​ណាស់ ពិតជា​មិន​សរសើរ​មិន​បាន ចំពោះ​ប្អូនប្រុស​រូប​នេះ ទោះបីជា​ខ្លួន​កើតមក​ពិការ ក៏​នៅ​តែ​ជំនះ​ភាព​អវិជ្ជា ដោយ​យក​ជើង​សរសេរ​អក្សរ ធ្វើ​អោយ​មហាជន​ជា​ច្រើន​ពិតជា​មានការ​កោតសរសើរ​ចំពោះ​ប្អូន​ពេញ​ៗ​មាត់ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា មិន​បោះបង់​ខ្លួនឯង​ចោល​ក្នុង​ភ្នក់ភ្លើង​ពិការ​នេះ​ទេ​។

បើ​ងាក​មក​មើល​អក្សរ​ដែល​ប្អូន​សរសេរ​ដោយ​ជើង​ក៏​ពិតមែន តែ​ប្អូន​សរសេរ​បាន​ស្អាត​ល្អ​សមរម្យ ជើង​​កាន់​ប៊ិ​ច ភ្នែក​សម្លឹង​ក្តារខៀន ត្រចៀក​ស្តាប់​គ្រូ​ពន្យល់ ដោយ​អាច​និយាយ​បាន​ថា ប្អូន​ពិការ​តែ​ដៃ​ប៉ុណ្ណោះ តែ​ភាព​ពិការ​នេះ មិន​បាន​ធ្វើ​អោយ​ប្អូន​ពិការ​ទៅ​តាម​រូបរាង​កាយ​នោះ​ឡើយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ម្តាយ​របស់​ប្អូនប្រុស​ឈ្មោះ មួ​ង សំណាង ដែល​ពិការ​ដៃ​ទាំង​ទ្វេ​រូប​នេះ បាន​ប្រាប់​អោយ​ដឹង​ថា «​សព្វ​ថ្ងៃនេះ សំណាង ពើបប្រទះ​នៅ​ការ​លំបាក​ជា​ច្រើន ទាំង​ការ​ដេក ការ​ដើរ ឈរ អង្គុយ និង​ទៅ​សាលារៀន​។ ហើយ​រាល់​ថ្ងៃនេះ សំណាង បាន​ប្អូន​រៀន​ថ្នាក់​ជាមួយ​គ្នា ជិះ​កង់​២​នាក់​បងប្អូន​ទៅ​សាលារៀន ដោយ​ប្អូន​ជា​អ្នក​ឌុ​ប​បង​ពិការ​ទៅ​សាលា​រៀងរាល់ថ្ងៃ និង​ពុំដែល​មានការ​ត្អូញត្អែរ ឬ​ទុក្ខ​លំបាក​មួយ​នេះ​ឡើយ ដូច​ពាក្យចាស់​ពោល​ថា ក្នុង​នាម​ជា​បងប្អូន «​មានទុក្ខ​រួមទុក្ខ មាន​សុខ​រួមសុខ​»​។

ចំពោះ​សាលា​ដែល សំណាង រៀន​វិញ គឺ​នៅ​អនុ​វិទ្យាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អង្គ​ព្រះស្តេច នា​ខេត្តតាកែវ​។ ឆ្នាំ​នេះ សំណាង រៀន​ថ្នាក់​ទី​៧ ហើយ​ការ​សិក្សា​របស់​ប្អូន​គឺ​មធ្យម តែ​ប្អូន​មិន​ដែល​បោះបង់​ខ្លួនឯង ឬ​ឈប់​រៀន​នោះ​ឡើយ ដោយ​ប្អូន​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ចៀស​ចាក​ឆ្ងាយ​ពី​ភាព​អ​វិ​ជ្ជ​នេះ​ផង​ដែរ​។

បើ​តាម​ម្តាយ​របស់​ប្អូន សំណាង ដែល​ជា​ស្ត្រី​កម្មការិនី​រោងចក្រ បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា «​ទោះ​ស្ថិត​ក្នុង​ភាព​ពិការ​ក៏​ដោយ ក៏​ខ្លួន​ជា​ម្តាយ​នៅ​តែ​មិន​បោះបង់​ចោល​កូន​ចោល​នោះ​ឡើយ​។ ទោះ​កាលពី​កន្លង​ទៅ មាន​គេឯង​និយាយ​ថា កូន​បែប​នេះ បែប​នោះ គួរ​បោះបង់​ចោល តែ​អ្នកស្រី​មិន​ធ្វើ​តាម​ពាក្យ​គេ​នោះ​ទេ​។ ទោះ​កូន​អ្នកស្រី​ជា​មនុស្ស​បែប​ម្តេច ពិការ​ដៃជើង​អស់ ក៏​នៅ​តែ​មើលថែ ថ្នាក់ថ្នម រហូត​មក​ដល់​បច្ចុប្បន្ន ។ ខណៈ​ពេល​នេះ សំណាង គឺ​មាន​អាយុ​១៤​ឆ្នាំង​ហើយ​»​។

ម្តាយ​របស់ សំណាង បាន​បន្ត​ទៀត​ថា «​សព្វ​ថ្ងៃនេះ ខ្លួន​ក៏​មានការ​ខ្វះខាត​ច្រើន​ណាស់​ដែរ ប៉ុន្តែ​ខ្លួន​ចេះ​តែ​ខំ​ទៅ​។ ដោយ​សព្វ​ថ្ងៃនេះ អ្នកស្រី​ជា​កម្មការិនី​រោងចក្រ ចំណែក​ស្វាមី​ជា​កម្មករ​សំណង់ ដូច្នេះ​ខំ​រកបាន​តិក​តក់​គ្រាន់​កូន​រៀន ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

ជា​ចុង​ក្រោយ ម្តាយ​របស់ សំណាង ដែល​ជា​កម្មការិនី​រោងចក្រ​រូប​នោះ អ្នកស្រី​បញ្ជាក់​ប្រាប់​ថា ទោះ​បីជា​ខ្វះខាត​ដល់​កម្រិត​ណា​ក៏​ដោយ ក៏​ខ្លួន​នៅ​តែ​ប្រឹងប្រែង​ដើម្បី​កូន​ៗ និង​ក្រុម​គ្រួសារ​មួយ​នេះ​ដែរ​»៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ