ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​មួយ​នៅ​វៀតណាម បង្កើត​ផែនការ​ជួយ​ស្ត្រី​បម្រើសេវា​កម្សាន្ត ដែល​ឈប់​ពីរ​បរ​នេះ

4 ខែ មុន

ប្រទេស​វៀតណាម ៖ មជ្ឈមណ្ឌល​កណ្តាល​នៃ​ទីក្រុង​ដា​ណា​ង (Da Nang) ប្រទេស​វៀតណាម កំពុង​

ប្រទេស​វៀតណាម ៖ មជ្ឈមណ្ឌល​កណ្តាល​នៃ​ទីក្រុង​ដា​ណា​ង (Da Nang) ប្រទេស​វៀតណាម កំពុង​បង្កើត​ផែនការ​គាំទ្រ​ដល់​ស្ត្រី​បម្រើសេវា​កម្សាន្ត ដែល​ចង់​ឈប់​ពីរ​បរ​ចិញ្ចឹមជីវិត​មួយ​នេះ តាម​រយៈ​ការ​ផ្តល់​ប្រាក់​ក្នុង​ម្នាក់​ចំនួន ២​លាន​ដុ​ង ដែល​ស្មើនឹង ៨២​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣​។

យោង​តាម​ផែនការ​ដែល​ព្រាង​ដោយ​គណៈកម្មាធិការ​ប្រជាជន​ក្រុង ដែល​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​ប្រជាជន​រួចរាល់ ដើម្បី​អនុម័ត​ក្នុង​ស​ប្តា​ហ៍​នេះ ថវិកា​នឹង​ត្រូវ​បាន​ទាញ​យក​ចេញពី​ថវិកា​ក្រុង​ផ្ទាល់​តែ​ម្តង​។

អតីត​ស្ត្រី​បម្រើសេវា​កម្សាន្ត​ម្នាក់​ៗ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ផែនការ​ខាងលើ នឹង​ត្រូវ​ដាក់​ក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ខែ ដើម្បី​រៀន​វិជ្ជាជីវៈ​ជំនាញ ហើយ​បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា ពួក​គេ​ម្នាក់​ៗ នឹង​ត្រូវ​បាន​ជួយ​ក្នុង​ការ​ស្វែងរក​ការងារ​ដំបូង ស្រប​តាម​វិជ្ជាជីវៈ​ដែល​ពួក​គេ​បាន​ចុះ​ឈ្មោះ​រៀន​។

ផែនការ​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រាកដ​ថា ជំនួយ និង​ការ​គាំទ្រ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​មិន​រើសអើ.ង​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ធ្វើការ ដែល​បាន​បោះបង់​ការ​សិក្សា​មុន​អាយុ ក៏​ដូច​ជា​យុវវ័យ​ដែល​ជាប់​មាន​កំណត់​ត្រា​ទោស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ