ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩! ប.ង្ខំ​ឱ្យ​រោងចក្រ​កាត់ដេរ​ជាង​១០០​នៅ​មី​យ៉ា​ន់​ម៉ា​បិទទ្វារ ធ្លាក់​ចុះប្រាក់​ចំណូល​៤០%

4 ខែ មុន

មី​យ៉ា​ន់​ម៉ា ៖ នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ប្រតិបត្តិការ​ជាមួយ​រោងចក្រ​

មី​យ៉ា​ន់​ម៉ា ៖ នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ប្រតិបត្តិការ​ជាមួយ​រោងចក្រ​កាត់ដេរ​ជាង ៧០០ ដោយ​ក្នុង​នោះ​ជាង ១០០ បាន​បញ្ឈប់​ប្រតិបត្តិការ​របស់​ពួក​គេ អំឡុង​ពេល​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ដែល​បណ្តាល​ឱ្យប្រាក់​ចំណូល​ធ្លាក់​ចុះ​ប្រហែល ៤០%​។

ប្រភព​ពី Asia News Network កាលពី​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្នុង​ចំណោម​រោងចក្រ​កាត់ដេរ​ជាង ៧០០ ដោយ​ក្នុង​នោះ​ជាង ៥០ បាន​បិទ​នៅ​ក្នុង​ការ​ផ្ទុះ​រលក​ទី​១ និង​ជាង ៥០ ផ្សេង​ទៀត​នៅ​ក្នុង​រលក​ទី​២ ហើយ​ឯកសារ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ ៤០% ។

លោក U Min Min អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា បាន​ថ្លែង​ថា អំឡុង​ពេល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​រក​ឃើញ​ថា វត្ថុធាតុដើម​ដែល​ចាំបាច់​សម្រាប់​ការ​រស់រាន​មានជីវិត​នៃ​ឧស្សាហកម្ម​កាត់ដេរ​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ប្រទេស​ចិន និង​កំពុង​បន្ត​ផ្គត់ផ្គង់​ជា​ចម្បង​នូវ​វត្ថុធាតុដើម​ចាំបាច់ សម្រាប់​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​មួយ​នេះ​។

ឧស្សាហកម្ម​កាត់ដេរ​មិន​ត្រឹមតែ​មាន​ប្រយោជន៍​មួយ​ផ្នែក​សម្រាប់​សេដ្ឋកិច្ច រួម​ទាំង​ការ​វិនិយោគ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​បង្កើត​ឱកាស​ការងារ​ផង​ដែរ និង​ជា​គោលដៅ​ទី​១ នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែល​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។

លោក U Min Min បាន​បន្ថែម​ចុង​ក្រោយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ផលិតកម្ម​វាយនភ័ណ្ឌ​របស់​មី​យ៉ា​ន់​ម៉ា​តាម​រយៈ​ការ​តាំង​ពិ​ពណ៌ និង​ដោយ​ការ​កែ​លម្អ​គុណភាព និង​ស្តង់ដារ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កាត់ដេរ ការ​បង្កើន​ការ​វិនិយោគ ការ​ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុងស្រុក និង​បរទេស ការ​បង្កើត​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ប្រកបដោយ​និរន្តរភាព និង​ការ​ផ្តល់​អាទិភាព​ដល់​ការ​ផ្លាស់​ប្តូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ