ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ប្រេង ​ប៉ះជាមួយម៉ូតូ រួចជ្រុលទៅ​បុ.ក​ឡាន​ដឹក​កម្មករ ស្លា.ប់ម្នាក់ និងរបួសច្រើននាក់​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​ដឹក​ប្រេង​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​​គ្រឿង ហើយ​រេ​

ខេត្តកំពង់ស្ពឺ​ ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​ដឹក​ប្រេង​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​​គ្រឿង ហើយ​រេ​ចង្កូត​ទៅ​បុ.ក​រថយន្ត​ដឹក​កម្មករ បណ្ដាល​ឱ្យ​​មនុស្ស​ម្នាក់​​បាន​ស្លា.ប់​នៅ​ក្នុង​កន្លែង​ និង​មាន​អ្នក​រង​របួស​ជា​ច្រើន​​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​សម្រួល​ភ្លាម​ផង​ដែរ​។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទីព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រលេខ២៣-២៤ ស្ថិត​ក្នុងភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​បញ្ជាក់ឱ្យ​ដឹង​ថា ​ហេតុ​ការណ៍​ខាងលើ​​នេះ​បង្ក​ឡើង​រវាង​រថយន្ត​ដឹក​ប្រេង​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ហើយ​រេ​ចង្កូត​ទៅ​បុ.ក​រថយន្ត​ដឹក​កម្មករ​ប្រហែល៥០​នាក់ ។

​បន្ទាប់ពីកើតហេតុ កម្លាំង​នគរបាល​បាន​ចេញ​អន្តរាគមន៍​សង្គ្រោះ និង​សម្រួល​ចរាចរណ៍​មិន​បណ្តាល​ឱ្យ​កកស្ទះ​ឡើយ​ ។ ​​តាមព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា​​​ បណ្តាល​ឱ្យ​ស្លា.ប់មនុស្ស​​ម្នាក់ជា​​អ្នក​បើក​ម៉ូតូ និង​រង​របួស​កម្មករ​មួយ​ចំនួន កំពុង​សង្គ្រោះ​ដោយ​ប​ញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ជិត​កន្លែង​កើតហេតុ​(​ពេទ្យ​បង្អែក​ស្រុក​) ​។ ​ក្រោយ​កើតហេតុ​ អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​រត់គេចខ្លួន​បាត់​ រីឯ​អ្នក​បើករថយន្ត​ដឹក​កម្មករ​រង​របួសធ្ងន់​ ។

ពេល​នេះ​ សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​ និង​ស្រាវជ្រាវ​រក​ឈ្មោះ​ក្រុមហ៊ុន​និង​អ្នកបើកបរ ​ដើម្បី​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ