ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយ​បញ្ជីរាយនាម​សមាសភាព​​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា ទាំង ១៣១២រូប

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គណបក្ស​ប្រជាជនកម្ពុជា តាមរយៈតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយនូវ​បញ្ជីរាយនាមសមាជិក សមាជិកា​គណៈកម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា…

ភ្នំពេញ៖ គណបក្ស​ប្រជាជនកម្ពុជា តាមរយៈតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយនូវ​បញ្ជីរាយនាមសមាជិក សមាជិកា​គណៈកម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ​មានចំនួនសរុប ១៣១២រូប ( ស្ត្រីចំនួន ១៣៥រូប )។

សូមរម្លឹកថា មហាសន្និបាតវិសាមញ្ញ​គណបក្ស​ប្រជាជនកម្ពុជា រយៈពេល ២ថ្ងៃ បានបិទបញ្ចប់ កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចជ្រើសតាំង​សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស ខណៈឥស្សរជន ២៣រូប ត្រូវបានបញ្ចូល​ជាសមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក​គណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប នាំឱ្យ​គណៈកម្មាធិការ​កណ្ដាលគណបក្សប្រជាជន​កម្ពុជា មានសមាជិកសរុប ១៣១២​រូប​។

ការបោះឆ្នោត​ជ្រើសតាំងសម្តេចធិបតី ​ហ៊ុន ​ម៉ាណែត​ ​ជា​អនុប្រធាន​បក្ស បានធ្វើឲ្យអនុប្រធាន​គណបក្សប្រជាជន​កម្ពុជា មកដល់ពេលនេះ មាន​ចំនួន ​៥​រូប​ រួមមាន៖ ​សម្តេចក្រឡាហោម​ ស ខេង, សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ​, សម្តេចពិជ័យសេនា ទៀ​ បាញ់, ​សម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ​និង​សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត។ ចំណែក​​សម្តេចតេជោ​ ហ៊ុន​ សែន​ នៅតែ​ជាប្រធាន​គណ​បក្ស​ និងសម្តេចពញាចក្រី​ ហេង​ សំរិន​ ប្រធាន​កិត្តិយស។

សូមអានបញ្ជីរាយនាម ដូចខាងក្រោម៖​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ