ទុកពេល១សប្តាហ៍! ម្ចាស់អាជីវកម្មលក់ដូរនៅជាប់របងពេទ្យកុមារជាតិ ត្រូវរុះរើចេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តូបលក់ដូរនៅលើចិញ្ចើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ ត្រូវបានអាជ្ញាធរ
រាជធានីភ្នំពេញ ៖ តូបលក់ដូរនៅលើចិញ្ចើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ ត្រូវបានអាជ្ញាធរ
រាជធានីភ្នំពេញ ៖ តូបលក់ដូរនៅលើចិញ្ចើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ ត្រូវបានអាជ្ញាធរ ខណ្ឌទួលគោក ជូនដំណឹងអោយរុះរើចេញ ដោយទុករយៈពេល១សប្តាហ៍ ។ នេះបើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោកដែលបានចេញសេចក្ដីជូនដំណឹងជាលើកចុងក្រោយ។
ការចុះណែនាំ និងបិទសេចក្តីជូនដំណឹងអោយរុះរើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ នេះ ដឹកនាំលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក ។
លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានអោយដឹងថា កន្លងមក អាជីវករបានយកចិញ្ចើមផ្លូវលក់ដូរ រំលោភលើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកក់ស្ទះចរាចរណ៍ ហើយត្រូវបានអាជ្ញាធរខណ្ឌទួលគោកបានចុះជូនដំណឹងដល់ម្ចាស់អាជីវកម្ម នៅជុំវិញរបងពេទ្យកុមារជាតិជាច្រើនលើកមកហើយ ។ ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះមិនបានចូលរួមសហការជាមួយអាជ្ញាធរឡើយ។ ថ្ងៃនេះអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងនេះជាលើកចុងក្រោយក្នុងរយៈពេលមួយសប្តាហ៍ដើម្បីឲ្យពួកគាត់រុះរើចេញក្នុងករណីមិនចូលរួមសហការជាមួយអាជ្ញាធរ នោះអាជ្ញាធរនិងចាត់ការវិធានការរដ្ឋបាល។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសងខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈពេលឱ្យ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ចែករំលែកព័តមាននេះ