ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​(​គ​.​ជ​.​ប​)​អាណត្តិ​ថ្មី ៩​រូប នឹង​ត្រូវ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ខណៈ​ប្រធាន​រក្សា​នៅ​ដដែល

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ សមាសភាព គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) អាណត្តិ​ថ្មី ចំនួន​៩​រូប នឹង​ត្រូវ​រដ្ឋសភា បើក​សម័យប្រជុំ…

រាជធានី​ភ្នំពេញ ៖ សមាសភាព គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) អាណត្តិ​ថ្មី ចំនួន​៩​រូប នឹង​ត្រូវ​រដ្ឋសភា បើក​សម័យប្រជុំ ពេញអង្គ បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត នៅ​ថ្ងៃ​ទី​១៣ ធ្នូ ខាង​មុខ​នេះ ខណៈ​ប្រធាន គ​.​ជ​.​ប មិន​មានការ​ផ្លាស់​ប្តូរ​ទេ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៅ​ថ្ងៃ​ទី​១១​ធ្នូ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​៨:០០​ព្រឹក រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​សម័យប្រជុំ រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា ដើម្បី​ធ្វើការ​បោះ​ឆ្នោត ទុកចិត្ត​សមាសភាព​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត ដោយ​រដ្ឋសភា នីតិកាល​ទី​៧ ដែល​មាន​រាយ​នាម ដូច​ខាងក្រោម ៖
១-​ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន
២-​ឯកឧត្តម ជឺ ចំណាន អនុប្រធាន
៣-​ឯកឧត្តម មាន ស​ទិ សមាជិក
៤- ឯកឧត្តម ឌឹ​ម សុ​វ​ណ្ណា​រុំ សមាជិក
៥-​ឯកឧត្តម សោម សូ​រី​ដា សមាជិក
៦-​ឯកឧត្តម ហេង ស៊ី​ឡេ​ង សមាជិក
៧-​ឯកឧត្តម យិ​ច សមិទ្ធិ សមាជិក
៨-​ឯកឧត្ដម ហ៊ែ​ល សា​រ៉ាត់ សមាជិក
និង​៩-​ឯកឧត្តម ហង្ស ពុទ្ធា សមាជិក ៕

អត្ថបទសរសេរ ដោយ