អ៊ីស្រាអែលវា.យប្រហារមិនបន្ធូរដៃទៅលើក្រុមហាម៉ាស់ដែលមិនដោះលែងចំណាប់ខ្មាំង
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពស្រាអែលកាលពីថ្ងៃទី១០ ធ្នូ បន្តវាយប្រហារមិនបន្ធូរដៃ ទៅ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពស្រាអែលកាលពីថ្ងៃទី១០ ធ្នូ បន្តវាយប្រហារមិនបន្ធូរដៃ ទៅ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពស្រាអែលកាលពីថ្ងៃទី១០ ធ្នូ បន្តវាយប្រហារមិនបន្ធូរដៃ ទៅលើក្រុមហាម៉ាស់នៅជ្រោយហ្គាហ្សា និងបង្កើនការវាយប្រហារតាមអាកាសលើដែនដីដ៏តូច ដែលជាប់ក្នុងការឡោមព័ទ្ធនោះ។
ចំណែកពួកហាម៉ាស់វិញបានព្រមានថា នឹងពុំមានចំណាប់ខ្មាំងណាម្នាក់ ក្នុងចំណោមចំណាប់ខ្មាំងដែលជាប់នៅហ្គាហ្សា អាចចាកចេញដោយនៅរស់ ដោយគ្មានការចរចានិងដោយគ្មានការឆ្លើយតបតាមការទាមទាររបស់យើងឡើយ។
មកដល់ថ្ងៃទី១០ ធ្នូ សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងពួកហាម៉ាស់នៅហ្គាហ្សា តាមក្រសួងសុខាភិបាលហាម៉ាស់ថា បណ្ដាលឲ្យជនប៉ាឡេស្ទីនស្លាប់ឡើងដល់ជិត១៨.០០០នាក់ហើយ ភាគច្រើនជានារីនិងក្មេងក្រោមអាយុ១៨ឆ្នាំ ។
ការប្រយុទ្ធគ្នាខ្លាំងក្លាកំពុងបន្តរវាងកងទាហានអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅភាគខាងត្បូងជ្រោយហ្គាហ្សា។ នាព្រឹកថ្ងៃទី១០ ធ្នូ កងយន្តហោះអ៊ីស្រាអែល បានវាយប្រហារខ្លាំងក្លា នៅជិតក្រុងខាន់យូនេសនិងលើផ្លូវថ្នល់រវាងទីក្រុងនោះនិងក្រុងរ៉ាហ្វាហ៍ជិតព្រំដែនអេហ្ស៊ីប។ នៅលើដីការប្រយុទ្ធគ្នាកើតមានជាពិសេសក្នុងតំបន់ខាន់យូនេស តំបន់ក្រុងហ្សាប៊ីលីយ៉ានិងក្នុងទីក្រុងហ្គាហ្សា។ ពួកប៉ាឡេស្ទីនបន្តបាញ់គ្រាប់រ៉ុក្កែតដាក់ដែនដីអ៊ីស្រាអែល តែគ្រាប់រ៉ុក្កែតភាគច្រើនត្រូវស្តាក់កម្ទេច៕
ចែករំលែកព័តមាននេះ