ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ិ​ច​ស្តា​ស៊ី និង​កេ​តា​មីន ជិត​១​គីឡូ រួមជាមួយ​ឈ្មួញ​៣​នាក់ ត្រូវបាន​ចាប់​បញ្ជូន​ទៅ​តុលាការ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន បាន​ចុះ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជ​ញ្ចូ​ន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ធ្វើការ​ឃាត់​ខ្លួន និង​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាមួយ​សារធាតុ​ញៀន​ជិត​១​គីឡូក្រាម ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៣ ដែល​សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​កំពុង​បើក​ការ​ស៊ើបសួរ ។

ជនសង្ស័យ​៣​នាក់ រួមមាន ៖ ១-​ឈ្មោះ បឿន សុខលាភ ភេទ​ប្រុស អាយុ​២០ឆ្នាំ ២-​ឈ្មោះ ហេង វណ្ណ​និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង៣-​ឈ្មោះ សុវណ្ណ រាជ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។​

ការ​បង្ក្រាប​បទល្មើស​រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀ.ន​ដោយ​ខុសច្បាប់​នេះ ជា​ការ​អនុវត្តន៍​តាម​បទបញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ការ​ដឹកនាំ​បញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀ.ន និង​ការ​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ ក្រោម​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ (​ក​៤) នៃ​មន្ទីរ​ប្រឆាំង​​បទល្មើស​គ្រឿងញៀ.ន បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀ.ន​មួយ​ករណី​ នៅ​ចំណុច​លើ​ផ្លូវ​លេខ​១៣៨ ខាងក្រោយ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ក្នុង​​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជាមួយ​វត្ថុ​តាង​សារធាតុ​ញៀន​ជិត​១​គីឡូក្រាម ក្នុង​នោះ​សារធាតុ​ញៀ.ន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៩៥០.៩៧ ក្រាម និង​សារធាតុ​ញៀ.ន​ប្រភេទ កេ​តា​មីន (KETAMINE) ទម្ងន់​៦.៨២​ក្រាម ។ ដោយ​យោង​ទៅ​លើ​ករណី​បង្ក្រាប​ជា​បទ ល្មើស​ជាក់ស្តែង និង​ដកហូត​វត្ថុ​តាង​នៅ​ក្នុង​ដៃ​ជនសង្ស័យ​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ