សមត្ថកិច្ចចុះចាប់ចិនប្រមាណ១០នាក់ ក្រោយព្រួតគ្នាវា.យចិន២នាក់ក្នុងរថយន្តកណ្ដាលផ្លូវ
- ភ្នំពេញ
ជនជាតិចិនប្រមាណ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់វា.យខ្នោះ និងឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់
ជនជាតិចិនប្រមាណ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់វា.យខ្នោះ និងឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិចិនប្រមាណ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់វា.យខ្នោះ និងឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់អំពើហិ.ង្សាទៅលើបុរសចិន២នាក់ទៀត រួមទាំងវា.យកម្ទេចរថយន្ត១គ្រឿង បណ្ដាលឱ្យឲ្យខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់មហាវិថីព្រះមុនីវង្ស នៅទល់មុខធនាគារវីង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនមួយក្រុម ដោយមិនដឹងថា តើមកពីណានោះទេ? ពួកគេបាននាំគ្នាស្ទាក់ឃាត់រថយន្ត១គ្រឿង ម៉ាក KIA ពណ៌ស មានស្លាកលេខ ភ្នំពេញ2BI-7628 ដែលកំពុងតែបើកបរតាមបណ្តោយវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។
អ្នកឃើញហេតុការណ៍ បានប្រាប់បន្តថា ជនបង្កមួយក្រុមនោះ បាននាំគ្នាលោ.តធាក់កញ្ចក់ខាងមុខរថយន្ត អ្នកខ្លះទៀតប្រើដុំឥដ្ឋការ៉ូឡា និងកាំបិ.តបុ័.ងតោ រួមទាំងអាវុ.ធផ្សេងៗទៀតវា.យកម្ទេចរថយន្ត១គ្រឿងនោះផងដែរ ខណៈនៅខាងក្នុងរថយន្តនោះ គេក៏ឃើញមានបុរសចិន២នាក់ផងដែរ។
ប្រភពដដែលបន្តថា បន្ទាប់ពីវា.យកម្ទេចរថយន្តរួច ក្រុមជនបង្កខាងលើ បានព្យាយាមប្រើហិ.ង្សាទៅលើម្ចាស់រថយន្ត ដែលជាជនរងគ្រោះទាំង២នាក់នោះ ប្រៀបដូចជាក្រុមចាប់ជម្រិ.តអ៊ីចឹង ដោយប្រើកាំបិ.តកា.ប់ចំដើមដៃជនរងគ្រោះ ព្រមទាំងព្រួតវា.យ រហូតធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ផងដែរ។ ដោយឃើញហេតុការណ៍ដូចនេះ ប្រជាពលរដ្ឋក៏នាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗតែម្ដង។
បន្ទាប់ពីទទួលដំណឹងខាងលើនេះភ្លាម សមត្ថកិច្ចចម្រុះខណ្ឌបឹងកេងកង បានចុះមកកាន់ទីតាំងកើតហេតុ ហើយឃាត់ខ្លួនក្រុមជនបង្កប្រមាណ១០នាក់។ ចំណែកជនរងគ្រោះវិញត្រូវបានក្រុមសង្គ្រោះបឋមធ្វើការលាងរបួស ព្រមទាំងហៅរថយន្តសាម៉ុយ មកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្បែរទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញមានកាំបិ.តបុ័.ងតោ១ដើម និងដុំឥដ្ឋការ៉ូឡាជាច្រើនដុំ ដែលក្រុមជនបង្កប្រើប្រាស់ពេលបង្កហិ.ង្សាទៅលើជនរងគ្រោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនក្រុមជនដៃដល់ទាំងអស់នោះ យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរបឋម។ បន្ទាប់មក សមត្ថកិច្ចក៏ចុះទៅកាន់ទីតាំងកើតហេតុម្តងទៀត ដើម្បីដកហូតរថយន្តដែលជាប់ពាក់ព័ន្ធករណីខាងលើនេះ ហើយយកទៅរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងជនដៃដល់ទាំង១០នាក់ផងដែរ ដើម្បីអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ