អាសូរណាស់! កុមារី២នាក់ជិះម៉ូតូរអិលធ្លាក់ចូលស្រះចិញ្ចឹមត្រីក្រោយផ្ទះ
- កំពង់ឆ្នាំង
អាសូរកុមារីចំនួន២នាក់បានជិះម៉ូតូធ្លាក់ចូលស្រះចិញ្ចឹមត្រីមួយកន្លែង បណ្ដាលឱ្យលង់ទឹកស្លា.ប់បា.ត់ប.ង់ជីវិ.ត
អាសូរកុមារីចំនួន២នាក់បានជិះម៉ូតូធ្លាក់ចូលស្រះចិញ្ចឹមត្រីមួយកន្លែង បណ្ដាលឱ្យលង់ទឹកស្លា.ប់បា.ត់ប.ង់ជីវិ.ត
ខេត្តកំពង់ឆ្នាំង ៖ អាសូរកុមារីចំនួន២នាក់បានជិះម៉ូតូធ្លាក់ចូលស្រះចិញ្ចឹមត្រីមួយកន្លែង បណ្ដាលឱ្យលង់ទឹកស្លា.ប់បា.ត់ប.ង់ជីវិ.ត។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចស្រះចិញ្ចឹមត្រីមួយកន្លែង ស្ថិតក្នុងភូមិទន្លេក្រៅ ឃុំជលសាស្រុកជល់គីរី។
បើយោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា កុមារីរងគ្រោះចំនួន២នាក់ខាងលើនេះ ដោយម្នាក់មានឈ្មោះ ពក សុភ័ណ្ឌ អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ័យ ផាន់ណា អាយុ៦ឆ្នាំ ទាំង២នាក់ មានទីលំនៅស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះទាំង២នាក់បាននាំគ្នាជិះម៉ូតូមួយគ្រឿង ម៉ាក icon ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ1A. 8765 តាមមាត់ស្រះចិញ្ចឹមត្រីក្រោយផ្ទះ ប៉ុន្តែចៃដន្យអីក៏ស្រាប់តែរអិលធ្លាក់ចូលទឹកស្រះចិញ្ចឹមត្រីតែម្ដង បណ្ដាលឲ្យលង់ទឹកស្លា.ប់ទាំង២នាក់។
ក្រោយការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចនគរបាលជំនាញ បានបញ្ជាក់ថា កុមារីរងគ្រោះទាំង២ខាងលើនេះ ពិតជាបានស្លា.ប់ដោយសារការលង់ទឹកពិតប្រាកដមែន។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចក៏បានប្រគល់ស.ពក្មេងស្រីរងគ្រោះទាំង២នាក់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ