ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​វេតូ​អា​មេ​រិ​កលើ​បទ​ឈប់​បា.ញ់​ អ៊ី​ស្រា​អែ​ល​បន្ត​ការ​វា.យលុក​លើ​ហ្គា​ហ្សា

7 ខែ មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អ៊ី​​ស្រា​អែ​ល​បន្ត​ការ​វាយលុក​លើ​ជ្រោយ​ហ្គា​ហ្សា កាលពី​ថ្ងៃ​ទី​៩​ធ្នូ

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អ៊ី​​ស្រា​អែ​ល​បន្ត​ការ​វាយលុក​លើ​ជ្រោយ​ហ្គា​ហ្សា កាលពី​ថ្ងៃ​ទី​៩​ធ្នូ បន្ទាប់​ពី​វេតូ​អា​មេ​រិ​ក លើ​ដំណោះស្រាយ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​ជា​បន្ទាន់​នៅ​ជ្រោយ​ហ្គា​ហ្សា​។

ក្រុម​ហា​ម៉ាស់​នា​ថ្ងៃ​ទី​៩ ​ធ្នូ​ បាន​ថ្កោលទោស​វេតូ​នោះ​របស់​អា​មេ​រិ​ក​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ ដោយ​ចាត់​ទុក​ថា​នោះ​ជា​ជំហរ​អ​សីលធម៌​និង​អមនុស្សធម៌​មួយ និង​ជា​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​អា​មេ​រិ​ក​ក្នុង​ការ​សម្លាប់​រង្គាល​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​EZZAT AL- RISHQ អ្នក​ទទួលខុសត្រូវ​នយោបាយ​ជាន់ខ្ពស់​មួយ​រូប​របស់​ហា​ម៉ាស់​។

ក្រសួងសុខាភិបាល​របស់​ហា​ម៉ាស់​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨​ធ្នូ ពី​ចំនួន​ជន​ប៉ា​ឡេ​ស្ទី​ន ដែល​អី​ុ​ស្រា​អែ​ល​សម្លាប់​ក្នុង​ការ​ធ្វើសង្គ្រាម​របស់​ខ្លួន​នៅ​ហ្គា​ហ្សា​ថា មាន​ដល់​១៧.៤៨៧​នាក់ ក្នុង​នោះ​ជាង​២​ភាគ​៣​ជានា​រី​និង​ក្មេង​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​។ ក្រសួង​នោះ​បន្ត​ថា នៅ​ក្រុង​ខាន់​យូ​នេស​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា ការ​វាយប្រហារ​មួយ​របស់​អ៊ី​ស្រា​អែ​ល​សម្លាប់​មនុស្ស​៦​នាក់ ហើយ​មនុស្ស​៥​នាក់​ទៀត​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដាច់​ដោយឡែក​នៅ​ក្រុង​រ៉ា​ហ្វា​ហ៍​។

ក្រោយ​ពី​វេតូ​របស់​អា​មេ​រិ​ក​នៅ​អ​.​ស​.​ប លើ​គម្រោង​ដំណោះស្រាយ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​ជ្រោយ​ហ្គា​ហ្សា នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ​ អះអាង​នា​ថ្ងៃ​ទី​៩​ ធ្នូ​ថា នឹង​បង្កើន​ការ​គាបសង្កត់​ខាង​យោធា ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា​ ។ កងទ័ព​អ៊ី​ស្រា​អែ​ល​បាន​ចេញ​វាយប្រហារ​តាម​អាកាស​ច្រើន​សិប​លើក ក្នុង​តំបន់​ក្រុង​ខាន់​យូ​នេស​ និង​ក្រុង​រ៉ា​ហ្វា​ហ៍ ដោយ​ការ​វាយប្រហារ​មួយ​នៅ​ក្បែរ​ជំរំ​តង់​របស់​ជនភៀសខ្លួន​ដោយ​សង្គ្រាម​។

ការ​ប្រយុទ្ធ​គ្នា​តាម​ដង​វិ​ថី​ក៏​មាន​ភាពស្វិតស្វាញ​ដែរ​កាលពី​ថ្ងៃ​ទី​៩​ ធ្នូ​ នៅ​ខាន់់​យូ​នេស នៅ​ក្រុង​ហ្គា​ហ្សា​ឬ​នៅ​ក្រុង​ហ្សា​ប៊ី​លី​យ៉ា​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា រវាង​បណ្ដា​សមាជិក​ក្រុម​ហា​ម៉ាស់​និង​កងទ័ព​អ៊ី​ស្រា​អែ​ល​។ ឧត្ដមសេនីយ​ហា​ឡឺ​វី​ប្រមុខ​យោធា​អ៊ី​ស្រា​អែ​ល​អំពាវ​ឲ្យ​បង្កើន​ការ​គាបសង្កត់​ខាង​យោធា​លើ​ពួក​ហា​ម៉ាស់ ខណៈ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ សាកស.ព​ជន​ប៉ា​ឡេ​ស្ទី​ន​ដល់​១៣៣​នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ