ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កម្នា​ក់ថា ខ្ទឹមស​របស់​ចិន គឺជា​ហានិភ័យ​សន្តិសុខ​ជាតិ

7 ខែ មុន

អា​មេ​រិ​ក ៖ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ម្នាក់ បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​

អា​មេ​រិ​ក ៖ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ម្នាក់ បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​លើ​ផល​ប៉ះពាល់​សន្តិសុខ​ជាតិ​មក​ពី​ការ​នាំ​ចូល​ខ្ទឹមស​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៩ ខែ ធ្នូ ឆ្នាំ ២០២៣ ។

លោក Rick Scott សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​សរសេរ​លិខិត​ទៅ​កាន់​លេខាធិការ​ពាណិជ្ជកម្ម ដោយ​អះអាង​ថា ខ្ទឹមស​របស់​ចិន​គ្មាន​សុវត្ថិភាព ដោយ​លើក​ឡើង​អំពី​វិធីសាស្ត្រ​ផលិត​គ្មាន​អនាម័យ​។

ប្រទេស​ចិន គឺជា​អ្នក​នាំ​ចេញ​ខ្ទឹមស​ស្រស់ និង​ម្ទេស​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក ហើយ​សហ​រដ្ឋអាមេរិក​គឺជា​អ្នក​ប្រើប្រាស់​ដ៏​សំខាន់​។ ប៉ុន្តែ​ទោះ​យ៉ាងណា ពាណិជ្ជកម្ម​នេះ​មាន​ភាព​ចម្រូងចម្រាស​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អា​មេ​រិ​ក​ចោទ​ចិន​ថា ទម្លាក់​ខ្ទឹមស​លើ​ទីផ្សារ​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​។ ចាប់តាំងពី​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ​១៩៩០ មក គេ​បាន​មើលឃើញ​ពី​ការ​ដំឡើង​ពន្ធ​ធ្ងន់​ៗ លើ​ការ​នាំ​ចូល​របស់​ចិន ដើម្បី​ការពារ​អ្នក​ផលិត​អា​មេ​រិ​ក​ពី​ការ​ឡើងថ្លៃ​ពី​ទីផ្សារ ហើយ​នៅ​ឆ្នាំ ២០១៩ អំឡុង​ពេល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ពន្ធ​ទាំងនេះ​បាន​កើនឡើង ហើយ​ក្នុង​លិខិត​របស់​លោក Scott បាន​សំដៅលើ​កង្វល់​ដែល​មាន​ស្រាប់​ទាំងនេះ​។

យ៉ាងណាមិញ លោក​បាន​គូសបញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​ខាង​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​គុណភាព និង​សុវត្ថិភាព​ខ្ទឹមស​ដែល​ដាំ​នៅ​បរទេស ជា​ពិសេស​ខ្ទឹមស​ដាំ​នៅ​ប្រទេស​ចិន ដោយ​លោក​សំដៅលើ​ការ​អនុវត្ត​ដែល​អះអាង​ថា ត្រូវ​បាន​កត់ត្រា​យ៉ាង​ល្អ​នៅ​ក្នុង​វី​ដេ​អូ​អន​ឡាញ ប្លុក​ធ្វើ​ម្ហូប និង​ភាពយន្ត​ឯកសារ រួម​ទាំង​ការ​ដាំ​ខ្ទឹមស​ក្នុង​ទឹក​ស្អុយ​។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​ចាត់វិធានការ​ក្រោម​ច្បាប់ ដែល​អនុញ្ញាត​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​ផល​ប៉ះពាល់​នៃ​ការ​នាំ​ចូល​ជាក់លាក់​លើ​សន្តិសុខ​របស់​សហរដ្ឋអាមេរិក​។

លោក Scott ក៏​បាន​រៀបរាប់​លម្អិត​ជា​ច្រើន​អំពី​ប្រភេទ​ខ្ទឹមស​ដែល​គួរ​ពិនិត្យ​មើល​ផង​ដែរ​ដូច​ជា ខ្ទឹម ស​គ្រប់​ប្រភេទ ទាំងមូល ឬ​បំបែក​ជា​កំពឹស ទោះជា​បក ឬ​អត់ ស្រស់ កក រក្សា​ទុក​បណ្តោះអាសន្ន ខ្ចប់​ក្នុង​ទឹក ឬ​វិធី​ផ្សេង​ៗ រួម​ទាំង​សារធាតុ​ត្រួតពិនិត្យ​យ៉ាងណា​ក៏​ដោយ ក៏​សុវត្ថិភាព​ចំណីអាហារ គឺជា​ភាព​អាសន្ន​ដែល​អាច​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ សុខភាព​សាធារណៈ និង​វិបុលភាព​សេដ្ឋកិច្ច​។

ការិយាល័យ​វិទ្យាសាស្ត្រ និង​សង្គម​កិ​ច្ចៃ​សាកលវិទ្យាល័យ McGill ទីក្រុង Quebec ប្រទេស​កា​ណា​ដា ធ្លាប់​បាន​ពន្យល់​អំពី​បញ្ហា​វិទ្យាសាស្ត្រ ដោយ​អះអាង​ថា គ្មាន​ភស្តុ​តាង​ណាមួយ​ដែល​ថា ទឹក​ស្អុយ​ត្រូវ​បាន​ប្រើប្រាស់​ជា​ជី​សម្រាប់​ដាំ​ខ្ទឹម​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ​។ អត្ថបទ​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ​នៅ​ឆ្នាំ ២០១៧ បាន​លើក​ឡើង​ថា ក្នុង​ករណី​ណា​ក៏​ដោយ​វា​គ្មាន​បញ្ហា​ជាមួយ​នេះ​ទេ​។ កាក​សំណល់​មនុស្ស​មាន​ប្រសិទ្ធភាព​ដូច​ជី​កាក​សំណល់​សត្វ​ដែរ​។ ការ​ពង្រាយ​ទឹក​ស្អុយ​របស់​មនុស្ស​នៅ​លើ​វាលស្រែ​ដែល​ដាំ​ដំណាំ​មិន​គួរ​ឱ្យ​ទាក់ទាញ​ទេ ប៉ុន្តែ​មាន​សុវត្ថិភាព​ជាង​អ្វី​ដែល​អ្នក​បាន​គិត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ