ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​សម្រាប់​ប្រទេស​ជា​ច្រើន ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​បរទេស

7 ខែ មុន

ចិន ៖ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ ២០២៣ បាន​ប្រកា​សប​ញ្ខុះ​ថ្លៃ​ទិដ្ឋាការ​ចំនួន ២៥%

ចិន ៖ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ ២០២៣ បាន​ប្រកា​សប​ញ្ខុះ​ថ្លៃ​ទិដ្ឋាការ​ចំនួន ២៥% សម្រាប់​អ្នកដំណើរ​មក​ពី​ប្រទេស​ជា​ច្រើន ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ថៃ ជប៉ុន ម៉ិ​ក​ស៊ិ​ក វៀតណាម និង​ហ្វី​លី​ពី​ន ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែ ធ្នូ ឆ្នាំ ២០២៣ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ ធ្នូ ឆ្នាំ ២០២៤​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​ស្ថានទូត​របស់​ប្រទេស​ចិន​។

រហូត​មក​ដល់​ពេល​នេះ គោលនយោបាយ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ គ្របដណ្តប់​អ្នក​ធ្វើ​ដំណើរ​រាប់រយ​លាន​នាក់​ពី​ប្រទេស​ជា​ច្រើន ហើយ​នេះ​គឺជា​វិធានការ​ចុង​ក្រោយបង្អស់​ដែល​ប្រទេស​ចិន​បាន​អនុវត្ត​នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស និង​ពាណិជ្ជករ ចំ​ពេល​មានការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋ កិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ