ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាត់វិធានការ​លើ​​អ្នក​បញ្ចេញ​ព័ត៌មាន​ប៉ះពាល់​ទេសចរណ៍

4 ខែ មុន

ប្រទេស​ថៃ ៖ ប៉ូលិស​ថៃ​ពេល​នេះ​ចាប់ផ្ដើម​ចាត់វិធានការ​ក្ដៅ​ហើយ លើ​ពួក​អ្នក​បង្កើត ព័ត៌មាន​ដែល​

ប្រទេស​ថៃ ៖ ប៉ូលិស​ថៃ​ពេល​នេះ​ចាប់ផ្ដើម​ចាត់វិធានការ​ក្ដៅ​ហើយ លើ​ពួក​អ្នក​បង្កើត ព័ត៌មាន​ដែល​ចាត់​ទុក​ថៃ​ថា​ជា​ប្រទេស​មាន​គ្រោះថ្នាក់​។

ប្រតិកម្ម​បែប​នេះ​គឺ​បន្ទាប់​ពី​កា​រស​និ្ន​ដ្ឋា​ន របស់​រដ្ឋាភិបាល​ថៃ​ដែល​ថា ព័ត៌មាន​វាយប្រហារ​បែប​នេះ​ទើប​មាន​ផល​ប៉ះពាល់​អ​វិ​ជ្ជ មាន​លើ​អ្នក​ទេស​ចិន​ដែល​មក​លេង​ថៃ​។ ប៉ូលិស​ថៃ​ព្រមាន​ថា​ពួក​អ្នក​ដែល​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ អាច​នាំ​ឲ្យ​មាន​ប្រតិកម្ម​ជា​អវិជ្ជមាន​ហើយនឹង​មានការ​រឹតត្បិត​ពួក​អ្នក​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​។

កាលពី​ថ្ងៃ​ទី​៨​ធ្នូ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ បាន​ឃាត់ខ្លួន​នារី​ចិន​ម្នាក់ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​រឿង​SO NANA នៅ​ក្រុង​បាងកក​ដោយ​គូសបញ្ជាក់​ថា ទីនោះ​ជា​កន្លែង​គ្រោះ​ថា្ន​​ក់មួយ​សម្រាប់​នារី​។ នារី​ចិន​រូប​នោះ​លោកស្រី​វ៉ាង ដែល​មក​កាន់​ប្រទេស​ថៃ​ជាមួយ​ទិដ្ឋាការ​ស្នាក់​នៅ​បាន​ដល់​យ៉ាងតិច​៥​ឆ្នាំ​បាន​សារភាព​ថា ខ្លួន​ពិតជា​ផលិត​ព័ត៌មាន​តែ​ពុំ​មាន​ចេតនា​បំផ្លាញ​ប្រទេស​ថៃ​ឡើយ​។

នាង​អះអាង​ថា​គោលដៅ​គ្រាន់តែ​ចង់​ប្រាប់ ដល់​ពួក​ជនបរទេស​ពី​បណ្ដា​កន្លែង​មួយ​ចំនួន ដែល​បណ្ដា​នារី​ត្រូវ​ប្រុង​ប្រយ័ត្ន​ប៉ុណ្ណោះ​។ លោកស្រី​វ៉ាង​ដែល​រស់នៅ​ក្នុងផ្ទះ​ប្រណិត​មួយ​ជួល​នៅ​ក្រុង​បាងកក ត្រូវ​បាន​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ឃាត់ខ្លួន ទៅ​សាកសួរ​លើ​រឿង​ទាក់ទិន​នឹង​SO NANA ក្រុង​បាងកក ដោយ​ក្នុង​វី​ដេ​អូ​TIK TOK​មួយ នាង​បាន​ហៅ​កន្លែង​នោះ​ថា​មិន​មាន​សន្តិសុខ​សម្រាប់​នារី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ